Thursday, July 21, 2016

មុននឹងដេក តើត្រូវធ្វើអ្វីខ្លះ ទើបបានជោគជ័យ?


ប្រេន ប័ហ្វហ្វេត (Brand Bufffet) នឹងនាំអ្នកមកមើលពីមនុស្សជោគជ័យ តើគេធ្វើអ្វីខ្លះមុនចូលគេង? មនុស្សដែលបានជោគជ័យនឹងយល់ជានិច្ចថា បច្ច័យដែលនាំឲ្យសម្រេចបានជោគជ័យរបស់ពួកគេកើតឡើងនៅលើចិត្ត និងសុខភាពផ្លូវកាយរបស់ពួកគេ ដែលមានការពាក់ព័ន្ធដល់ ការដេកគ្រប់គ្រាន់ជាបច្ច័យដ៏សំខាន់។ ដូច្នោះ ពេលវេលានៃការដេកនិងសកម្មភាពមុនដេក ទើបជារឿងសំខាន់យ៉ាងខ្លាំងណាស់ចំពោះពួកគេ។  Brand Bufffet នឹងនាំអ្នកមកមើលមនុស្សដែលទទួលបានភាពជោគជ័យ តើគេបានធ្វើអ្វីខ្លះមុនដេក?



១) ចាប់ផ្តើមទីពី "ការអាន"
អ្នកឯកទេសមួយចំនួនធំបានយល់ឃើញថា មនុស្សជោគជ័យដោយច្រើននាំគ្នាយកពេលវេលមួយផ្នែកមុនចូលដេកទុកដើម្បី អានជានិច្ច។ ដោយអានពីប្រភពផ្សេងៗដែលកើតឡើង មិនថាជាទិន្នន័យផ្នែកជំនួញ រឿងរ៉ាវកម្លាំងបណ្ដាលចិត្ត ឬសូម្បីតែអបិយជំនឿ។ រឿងរ៉ាវទាំងអស់នេះ វានឹងជួយជាថាមពលបន្ថែមកម្លាំងដល់គំនិតច្នៃប្រឌិត និងជាកម្លាំងរបស់ពួកគេនៅថ្ងៃស្អែក។
              
២) អង្គុយសមាធិ
មិនជឿក៏ត្រូវតែជឿង ការអង្គុយសមាធិធ្វើសមាធិក្នុងលក្ខណៈតាមបែបព្រះពុទ្ធសាសនា និងជាសកម្មភាពរបស់មនុស្សជោគជ័យមួយទៀត។ លោក ដេល ខូរ៉ូល ខូជ មកពីញូយ៉ក បាននិយាយថា ការអង្គុយធ្វើសមាធិ វាជួយឲ្យរាងកាយបានសម្រាក ធូរស្រាល និងធ្វើចិត្តឲ្យនឹងនមុនដេក។ ដូច្នោះ ទើបគួរអង្គុយធ្វើសមាធិ ប្រហែលជា ១០នាទីមុនចូលដំណេក។

៣) រំលឹករឿងល្អៗ
ការត្រិះរិះសញ្ជឹងគិត ឬកត់ត្រាហេតុការណ៍ដែលគួរឲ្យជក់ចិត្តដិតអារម្មណ៍របស់ខ្លួន និងអ្នកដទៃក្នុងមួយថ្ងៃៗ ជាពិសេសរឿងដែលត្រូវពុះពារមកដោយការលំបាក ឬបញ្ហាប្រឈមខ្លាំងប្រហែលជា៣រឿងមុនដេក ដើម្បីធ្វើជាសៀវភៅកំណត់ហេតុផ្លូវល្អនៅក្នុងជីវិតរបស់មនុស្សដែលត្រឡប់បែរជាកម្លាំងជម្រុញឲ្យដល់ពួកគេមានថាមពល និងគិតវិជ្ជមានគ្រប់ពេលវេលា។

៤) សរសេរកម្មវិធីដែលត្រូវធ្វើ
ការធ្វើចិត្តនិងខួរក្បាលឲ្យស្អាតល្អមុនដេក វាជារឿងមួយដែលមនុស្សជោគជ័យនាំគ្នាអនុវត្ត ដើម្បីកុំឲ្យភាពកង្វល់ចិត្តនៅក្នុងខួរក្បាល ទើបត្រូវចាប់ផ្តើមយករឿងកង្វល់ទាំងនោះចេញមកធ្វើជាកម្មវិធីដែលត្រូវទុកអនុវត្ត ដូច្នោះ ពួកគេត្រូវមានកម្មវិធីទុកអនុវត្តនៅថ្ងៃស្អែកជានិច្ច។

៥) ឈប់គិតរឿង ការងារ
មនុស្សជោគជ័យ អាចធ្វើគ្រប់យ៉ាងពិតមែន រហូតដល់ពេលចូលដេក ប៉ុន្តែពួកគេនឹងមិនធ្វើដូច្នោះឡើយ ពួកគេមិនពិនិត្យមើលអ៊ីម៉ែលការងារទេ មិននិយាយស្ដី និងព្យាយាមជៀសវាងអ្វីដែលជាប្រធានបទការងារមុនចូលដេកឡើយ។ ដើម្បីកុំឲ្យរឿងការងារចូលមកវិលវល់នៅក្នុងខួរក្បាលពេលដេក ពុំដូច្នោះទេ ដេកមិនលក់ ឬការងារនឹងចូលទៅនៅក្នុងសុបិនជាក់ជាមិនខានឡើយ។

៦) ចំណាយពេលជាមួយគ្រួសារ
ជីវិតមនុស្សយើងមិនមែនមានតែរឿងការងារតែមួយមុខជាប់ទេ ប៉ុន្តែនៅមានក្រុមគ្រួសារផងដែរ។ ដូច្នោះពេលត្រឡប់មកដល់ផ្ទះហើយ ត្រូវមានពេលរបស់ក្រុមគ្រួសារ ដែលជាពេលមួយបាននិយាយសំណេះសំណាលគ្នាជាមួយ ពុកម្តាយ យាយតា ស្វាមី ប្រពន្ធ កូន មិត្តភក្តិ ឬក៏ប្រលែងលេងជាមួយសត្វចិញ្ចឹម ដើម្បីប្រាប់រឿងរ៉ាវដែលបានកើតឡើងមួយថ្ងៃៗរបស់អ្នកដល់មនុស្សក្នុងគ្រួសារបានស្តាប់។

៧) ដាក់ផែនការដេក
បញ្ហាដំណេករបស់មនុស្សខ្លះ ឬម្ចាស់កិច្ចការគឺ សម្រាកមិនគ្រប់គ្រាន់ ដូច្នោះត្រូវតែដាក់ផែនការដេកលក់ឲ្យបានគ្រប់គ្រាន់ និងដេកក្នុងពេលដែលសមស្របដល់ខ្លួនឯង ដើម្បីឲ្យការដេកមួយពេលៗមានប្រសិទ្ធភាព ក្រៅពីដាក់ផែនការដេកដោយល្អហើយ គួរដាក់ម៉ោងរោទិ៍ដល់ពេលចូលដេកឲ្យស្រេចផងដែរ។

៨) ឈប់ មនោ
មនុស្សយើងច្រើនតែធ្លាក់ខ្លួនចូលក្នុងចំណុចគ្រោះថ្នាក់ក្នុងស្ថានការណ៍អាក្រក់ៗមួយថ្ងៃៗ  រួចហើយមកអង្គុយគិតសាឡើងសាចុះ តើវាមូលហេតុអ្វីបានជាធ្វើរឿងនោះមិនបាន? ឬថ្នាក់ដល់គួរធ្វើបែបនោះ។ល។ ព្រមទាំងត្អូញត្អែរជាមួយរឿងថា សព្វថ្ងៃនេះពិតជាពិបាកមែន ប៉ុន្តែមនុស្សជោគជ័យ ពួកគេដឹងទាន់អារម្មណ៍ និងគំនិតរបស់ខ្លួនឯងស្ថិតត្រង់ មនោទៅជារឿយៗ ហើយវាធ្វើឲ្យកាន់តែកើតមានអាការស្រ្តេសមុនដេក។ ដូច្នោះ ចូរចំណាយពេលនឹកដល់ពេលដែលល្អៗ និងសម្លឹងមើលអំពីភាពជោគជ័យដែលបានកន្លងមកថ្ងៃនោះ ទោះបីថាវាមានប្រមាណតិចតួចក៏ដោយចុះ។

៩) គិតដល់រូបភាពជោគជ័យ
រឿងដែលបណ្តាលឲ្យមនុស្សជោគជ័យធ្វើមុនដេកមួយទៀត គឺបិទភ្នែក និងនឹកភ្នករូបភាពជោគជ័យរបស់គម្រោងដែលនឹងកំពុងធ្វើក្នុងពេលថ្ងៃអនាគត ដើម្បីបន្ថែមកម្លាំងចិត្ត និងបន្ថែមជំនឿជាក់លើខ្លួនឯង ហើយនឹងដេកលក់ទៅព្រមជាមួយភាពជោគជ័យនោះៗ៕

ប្រភព businessinsider

ចង់អានបន្ថែម http://www.brandbuffet.in.th


No comments:

Post a Comment