Wednesday, May 31, 2017

ឫក្សល្អ ឬពលាល្អរបស់ព្រះពុទ្ធជាម្ចាស់



ក្នុងសម័យ ដែលព្រះពុទ្ធអង្គ ទ្រង់គង់ព្រះធរមាននៅ គង់ក្នុងព្រះជេតវ័ន ជិតក្រុងសាវត្ថី ក្នុងកោលសរដ្ឋ បានមានបុគ្គលម្នាក់ក្នុងជនបទទៅស្ដីដណ្ដឹងធីតារបស់ត្រកូលមួយក្នុងក្រុងសាវត្ថី ឲ្យដល់បុត្តរបស់ខ្លួន យល់ព្រមព្រៀងគ្នាកំណត់ថ្ងៃប្រកបវិធីមង្គលរៀបរយហើយ។

Tuesday, May 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៣)


“… រឿងវត្ថុខាងក្រៅ ជារឿងរបស់លោក ជារបស់មិនពិត ល្អមិនពិត បើបុគ្គលណាទៅតោងប្រកាន់មាំថាជារឿងពិតជាមួយរឿងរបស់លោកហើយ បុគ្គលនោះក៏គ្មានថ្ងៃជួបរបស់ពិត នឹងជួបតែរបស់ក្លែងបន្លំ របស់មិនពិតជារឿយៗហ្នឹងឯង…”

បើតាមថេរដីកាមួយឃ្លានេះ បង្ហាញថា អ្វីៗដែលយើងកំពុងគិត កំពុងនិយាយ និងប្រើប្រាស់លើវត្ថុខាងក្រៅ សូម្បីតែរាងកាយមួយនេះ ក៏ជារបស់មិនពិតដែរ បើយើងសំឡឹងមើលឲ្យកាន់តែស៊ីជម្រៅទៅ ព្រោះរាងកាយមួយនេះផ្សំឡើងដោយរូបធម៌ មានរូប និងនាមធម៌មាន វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ប្រកបព្រមដោយធាតុ៤ មានដី ទឹក ភ្លើង និងខ្យល់ រកឲ្យជារបស់ពិតមិនបាន គ្រាន់តែរបស់សន្មតិឡើងប៉ុណ្ណោះ…៕

------------------------------
អប់រំដោយ
លោកឪលី ធម្មធរោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨២)


"...បើជារឿងពិត ដល់ពេលដែលគួររិះគន់ក៏ត្រូវរិះគន់
ដល់ពេលដែលគួរសរសើរក៏ត្រូវសរសើរ
តែបើជារឿងមិនពិតវិញ ក៏មិនគួរនិយាយពិតដែរ
ហើយទុកជារឿងមិនពិត បើមិនទាន់ដល់ពេលដែលគួររិះគន់ ឬសរសើរ
កុំទៅរិះគន់ ឬសរសើរ នៅស្ងៀមវិញល្អជាជាង។
ដូច្នោះ ភាពមានកាលញ្ញុតាក្នុងទីនោះៗ ទើបជាល័ក្ខគោលដ៏សំខាន់
គឺពេលនៅស្ងៀមក៏នៅស្ងៀម ដល់ពេលដែលគួរនិយាយក៏និយាយ
ឬដល់ពេលដែលគួរមានឧបេក្ខា ក៏ដាក់ជាឧបេក្ខា
ពេលដែលមិនគួរមានឧបេក្ខា ក៏និយាយចេញមក
សុទ្ធតែថា ពេលណាគួរនឹងរិះគន់ ឬសរសើរប៉ុណ្ណោះ..."៕
 --------------------------------
អប់រំដោយ
ព្រះញាណសំវរ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨១)


“…រឿងសតិ គឺជារឿងដែលមានអត្ថិភាពលំដាប់ទីមួយ ក្នុងការប្រកបធ្វើសេចក្ដីព្យាយាម ទុកជាសកម្មភាពប្រចាំថ្ងៃក្ដី ជាពេលដើរចូលអង្គុយធ្វើសមាធិក្ដី សតិនេះជារឿងសំខាន់ខ្លាំងណាស់ បើសិនខ្វះសតិនៅពេលណា ក៏ដូចជាខ្វះសេចក្ដីព្យាយាមនៅពេលនោះ។ បើសិនសតិនៅជាប់មិនដាច់ ហើយសេចក្ដីព្យាយាមនឹងប្រព្រឹត្តទៅ នេះជារឿងសំខាន់ណាស់ ដែលយើងគ្រប់គ្នាត្រូវចងចាំទុកឲ្យបានល្អ។

ការតម្កល់សតិមិនមែនជាការតម្កល់ធម្មតាលេងៗ បុគ្គលដែលរួសរាន់ឲ្យដល់មគ្គផលពិតប្រាកដ សតិ និងចិត្តនេះមិនអាចចែកដាច់ពីគ្នាឡើយ ខ្វះសតិពេលណាឈ្មោះថាខ្វះសេចក្ដីព្យាយាមពេលនោះ ហើយចូលកាន់សេចក្ដីស្ងប់ដោយភាពរាយមាយចិត្ត។ ចូរតាំងសតិចាប់ឲ្យជាប់គ្រប់ពេលវេលា ក៏ទទួលបានសេចក្ដីស្ងប់នោះរឿយៗ។ ក្រៅពីនោះ សតិក៏ជាសមាធិ មានភាពស្ងប់ត្រជាក់នៅខាងក្នុងខ្លួនយើងហ្នឹងឯង តែកុំឲ្យសតិនេះរបូតចេញ ចាប់វាឲ្យជាប់គ្រប់ពេលវេលា ហើយចិត្តនេះក៏ស្ងប់ទៅសន្សឹមៗ តទៅចិត្តជាសមាធិ គឺភាពជាក់លាក់របស់ចិត្តហ្នឹងឯង…"
------------------------------------
អប់រំដោយ
ព្រះមហាញាណសម្បន្នោ
ប្រភព៖ Worachck wareewanich

Monday, May 29, 2017

ការស្រលាញ់គឺជាការលះបង់


"បុរសដ៏ក្រីក្រម្នាក់" រស់នៅជាមួយភរិយា

ថ្ងៃមួយ... ភរិយាដែលមានសក់វែង នាងស្រលាញ់សក់វែងណាស់បានសុំស្វាមី... ឲ្យទិញស្និតសិតសក់ឲ្យដើម្បីសិតសក់ឲ្យបានស្អាត តែត្រូវស្វាមីបដិសេធ ស្វាមីមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ព្រោះគេគ្មានលុយសូម្បីតែជួសជុលខ្សែនាឡិកាដែលគេស្រលាញ់ខ្លាំងបំផុតនោះផង

ភរិយា...យល់ពីអារម្មណ៍ប្ដី ហើយក៏មិនថាអី

ជាតិជាមនុស្សដូចគ្នា ជម្រើសផ្សេងគ្នា​ គំនិតខុសគ្នា​


នៅជាមួយអ្នករៀនសូត្រ​ នោះអ្នកនឹងកាន់តែមានចំណេះដឹងកើនឡើង​
នៅជាមួយមនុស្សចិត្តទូលាយ​ នោះអ្នកនឹងមានសង្គមដែលកាន់តែទូលាយឡើង
នៅជាមួយអ្នកមានទ្រព្យធន​ នោះចិត្តអ្នកនឹងត្រូវបានផ្សារភ្ជាប់រឿងវណ្ណៈកាន់តែខ្លាំងឡើង​
នៅជាមួយមនុស្សដែលមានប្រាជ្ញា​ នោះសតិបញ្ញាស្មារតីអ្នកកាន់តែវាងវៃឡើង​
នៅជាមួយមនុស្សដែលមានចិត្តបុណ្យ​ នោះអ្នកនឹងមានចិត្តមេត្តាខ្លាំងឡើង​
នៅជាមួយមនុស្សដែលក្លាហាន​ នោះអ្នកនឹងកាន់តែរឹងមាំឡើង​
នៅជាមួយមនុស្សដែលគិតផ្លូវវិជ្ជមាន​ នោះអ្នកនឹងកាន់តែមានសេចក្តីសុខឡើង​
នៅជាមួយមនុស្សដែលមានក្តីសុបិន្ត​ នោះអ្នកនឹងមានចិត្តមោះមុតមិនងាយបោះបង់ការតស៊ូព្យាយាម​
នៅជាមួយមនុស្សដែលមានទំនួលខុសត្រូវលើតួនាទី​ នោះអ្នកនឹងកាន់តែស្គាល់ពីតម្លៃនៃពេលវេលាកាន់តែខ្លាំងឡើង​។

៥ប្រការគួរប្រព្រឹត្តក្នុងពេលចាស់ជរាដើម្បីសុខភាពផ្លូវចិត្ត


ចំណុចទាំង៥ ប្រការនេះ សម្ដែងប្រោសប្រទាន ដោយសម្ដេសព្រះសង្ឃរាជសកលមហាសង្ឃបរិណាយក អង្គទី១៨ បានមានថេរដីកាអំពីខគួរប្រព្រឹត្តក្នុងពេលចាស់ជរាដើម្បីសុខភាពផ្លូវចិត្ត គោលគំនិតល្អដើម្បីជីវិត សូមលើកយកមកបង្ហាញទុកអានកំសាន្តអារម្មណ៍ដូចខាងក្រោម៖

ផ្លូវទៅកាន់ទីរលត់ទុក្ខ ដោយលោកឪឆា សុភត្តោ


តើសេចក្ដីទុក្ខ សេចក្ដីសុខនៅទីណា? ធម្មៈកើតនៅទីនោះឯង បើយើងស្គាល់ទុក្ខ ស្គាល់ហេតុរបស់ទុក្ខ ស្គាល់សេចក្ដីរំលត់ទុក្ខ ស្គាល់ប្រការប្រតិបត្តិឲ្យដល់ទីរំលត់ទុក្ខ វាក៏ដោះស្រាយបញ្ហាបានហើយ។

បើសិនយើងមិនបានឃើញសង្ខារដែលវាកំពុងវិលវល់ទៅតាមធម្មជាតិរបស់វាទេ វាក៏នាំឲ្យកើតទុក្ខឡើង ដូចជា ការដកដង្ហើមចូលហើយ ដកដង្ហើមចេញវាក៏ស្រួលសប្បាយ បើដកដង្ហើមចូលទៅហើយ មិនចេញ ដកដង្ហើមចេញហើយមិនចូល តើវាអាចនៅបានដែរទេ? ការឃើញសង្ខារ ដែលវាកំពុងវិលវល់ទៅតាមធម្មជាតិរបស់វា គឺការមើលឃើញពីសភាពផ្លាស់ប្ដូរ ប្រែប្រួលហ្នឹងឯង គឺជាការឃើញធម្មៈ។

Sunday, May 28, 2017

“និយាយ” បែបណាឲ្យជីវិតចូលជិតភាពជោគជ័យ ៤ ទិចនិចល្អ ក្នុងការនិយាយមិនគួរមើលរំលងឡើយ


ទោះបីសម្ដីមិនសូវសំខាន់ខ្លាំងក្នុងការកសាងភាពជោគជោគជ័យ ដូចជាគំនិត និងទង្វើក្ដី ក៏ប៉ុន្តែគោលការណ៍និយាយ ៤ប្រការនេះ វាក៏អាចជួយឲ្យជីវិតរបស់អ្នកឈានចូលជិតភាពជោគជ័យ ឬភាវៈនៃភាពជោគជ័យពេញទៅដោយសេចក្ដីសុខងាយបានដែរ។ គោលគំនិតល្អដើម្បីជីវិត សូមទាញអារម្មណ៍អ្នកអានមកចាប់អារម្មណ៍ ថាតើវិធីសាស្ត្រក្នុងការនិយាយ ដើម្បីឈានទៅរកភាពជោគជ័យបាន មានអ្វីខ្លះ? បើចង់ដឹងត្រូវចុចអាន ដូចតទៅនេះ៖

Thursday, May 25, 2017

១៥វិធីជួយឲ្យកូនមានមោទនភាពចំពោះខ្លួនឯង


តើលោកឪពុកអ្នកម្ដាយគ្រប់រូបធ្លាប់ធ្វើឲ្យកូនៗរបស់ខ្លួនមានមោទនភាពចំពោះខ្លួនឯងទេ? បើនៅ គោលគំនិតល្អដើម្បីជីវិត សូមណែនាំវិធីទាំង១៥ចំនុច ដែលអាចជួយពង្រឹងពង្រីកចំណេះដឹងដល់ឪពុកអ្នកម្ដាយឲ្យបានឈ្វេងយល់ មុនឈានទៅដល់ការអនុវត្តឲ្យកូនៗជាទីស្រឡាញ់របស់ខ្លួនមានមោទនភាពចំពោះឪពុកម្ដាយ ក៏ដូចជាខ្លួនកូនៗផ្ទាល់ផងដែរ។ វិធីទាំង១៥ មានការសរសេររៀបរាប់ដូចខាងក្រោម៖

Wednesday, May 24, 2017

៧ចំណុចនៃការចាប់ផ្ដើមសម្រាប់អ្នកថ្មី រៀនហាត់ឲ្យអភ័យ


ដរាបណាយើងនៅមានជីវិតរស់នៅលើលោកមួយនេះ ការប៉ះទង្គិចគ្នា ចាត់ទុកជារឿងធម្មតា។ តោះមករៀនហាត់ឲ្យអភ័យទុកល្អជាង ព្រោះមិនច្បាស់ទេថា ថ្ងៃក្រោយទៅ យើងនឹងមានគ្នានិងគ្នាទៀតទេ ដើម្បីឲ្យអភ័យ

Tuesday, May 23, 2017

បើវាបាត់បង់ហើយក៏បាត់បង់ទៅចុះ កុំឲ្យចិត្តកើតទុក្ខធ្វើអ្វី!! អត្ថបទផ្ដល់កម្លាំងចិត្ត


មានឧបទ្ទវហេតុមួយកើតឡើងក្នុងកណ្ដាលទីក្រុង ដែលជាផែនការមួយត្រូវគេលួចដុតបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលមានឈ្មោះដ៏ល្បី ហើយបានឆេះរាលដាលទៅសាខាផ្សេងទៀត ៤កន្លែង អ្នកគ្រប់គ្រងសាខា និងបុគ្គលិកគ្រប់រូបមានការខឹងសម្បា និងសោកស្ដាយខ្លាំងណាស់ តែធ្វើចិត្តមិនឲ្យកើតទុក្ខឡើយ។

Monday, May 22, 2017

ល្អហើយ​ចុះហេតុអីនៅតែខុស?


😐🙄😣ល្អហើយ​ចុះហេតុអីនៅតែខុស?😣😣🤔
ថ្ងៃមួយមិត្តនារីម្នាក់ដែលបានបែកគ្នា ប្រហែសជិតពីរឆ្នាំគឺធីតានិងកញ្ញាបានមកជួបគ្នាដោយចៃដន្យក្នុងកម្មវិធីមួយ ធីតាមើលទៅទឹកមុខកញ្ញាដូចជាត្រូវភ្នំសង្កត់អ៊ីចឹង

៧ហេតុផល ដែលអ្នកគួរមានមោទនភាពចំពោះជីវិតនៅលីវ ក្នុងវ័យ៣០+


មិនថាមានគេនិយាយពីអ្នកយ៉ាងម៉េចទេ ឬដាស់តឿនថា គ្មានកូនចៅមើលថែដល់ពេលចាស់ទៅ កុំទៅខ្វល់ឡើយ សាកបែរមកអាន ហេតុផលដែលគួរឲ្យមានមោទនភាព ជាមួយជីវិតនៅលីវ ក្នុងវ័យ៣០+ តទៅនេះ ហើយអ្នកនឹងដឹងថា សំណាងណាស់ ដែលថ្ងៃនេះអាចនៅម្នាក់ឯងបាន។

៥រឿងត្រូវហាមធ្វើដាច់ខាត…ពេល “លួងលោមចិត្ត”


អ្នកអាចមិនដឹងទេថា ពេលមានមនុស្សជិតស្និតនៅក្បែរខ្លួនយើងខូចចិត្ត ឬត្រូវប្រឈមមុខជាមួយនឹងបញ្ហា។ វិធីសាស្ត្រដែលយើងអាចយកទៅលួងលោមគេនោះ វាអាចបង្កឲ្យស្ថានការណ៍មានការពិបាកជាងមុន ទាំងដែលយើងគ្មានចេតនាណាមួយចង់ឲ្យកើតមាន សូម្បីតែបន្តិច។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកទិចនិច ៥ចំណុច ដែលអាចជួយដល់អ្នកលួងលោមចិត្តដ៏ល្អបំផុត និងមិនត្រូវធ្វើ ៥រឿងត្រូវហាមធ្វើជាដាច់ខាត ពេលលួងលោមចិត្តមនុស្ស ដូចខាងក្រោម៖

៣ទិចនិច ចាប់ផ្ដើមជីវិតថ្មីសម្រាប់មនុស្សដែលធ្លាប់ធ្វើខុស


ក្នុងលោកនេះ ប្រហែលជាគ្មានអ្នកណាមួយ មិនធ្លាប់ខុសទេមើលទៅ បើសិនអ្នកណាមួយ ធ្លាប់ធ្វើឲ្យកើតមានកំហុសម្ដងហើយម្ដងទៀត ហើយចង់មានបំណងចាប់ផ្ដើមជីវិតសាជាថ្មី ចង់គេចចេញពីគន្លងវិថីចាស់ តែគ្មានកម្លាំងរុញច្រានខ្លួនឯង ឲ្យចេញផុតពីគន្លងចាស់នោះ គោលគំនិតល្អដើម្បីជីវិត សូមណែនាំគោលគំនិតក្នុងបំលាស់ប្ដូរជីវិតរបស់អ្នកបាន ដូចខាងក្រោមនេះ៖

៣ជំហាន កាត់ចិត្តពីស្នេហ៍ចាស់ បានផលគាប់ប្រសើរ


ស្នេហាចាស់ ទុកណាជាកន្លងផុតទៅ ក្លាយជារឿងអតីកាលក៏ដោយ វាក៏អាចធ្វើឲ្យចិត្តបេះដូងទន់ជ្រាយ ឬវាធ្វើឲ្យយើងស្រក់ទឹកភ្នែកបាន ទាំងដឹងហើយថា ការលិចកប់នៅតែជាមួយរឿងរ៉ាវដែលវាកន្លងផុតទៅ វាមិនអាចជួយអ្វីឲ្យប្រសើរឡើងបានទេ ប៉ុន្តែយើងនៅតែទាញខ្លួនឯងឲ្យចេញពីអន្លងទុក្ខនេះមិនបានដដែល ព្រោះតែហេតុនេះ គោលគំនិតល្អដើម្បីជីវិត ទើបនាំយកវិធីសាស្ត្រសម្រាប់ កាត់ចិត្តពីស្នេហ៍ចាស់ បានផលគាប់ប្រសើរ ហើយចង់ខ្សិបប្រាប់ថា ទាំង៣ជំហាននេះបានផលណាស់ សម្រាប់អ្នកណាដែលទើបនឹងបែកបាក់គ្នាថ្មីៗ។

កុំបង្រៀនកូនឲ្យល្ងង់ រឿងដែលម្ដាយឪពុកធ្វើទៅដោយមិនដឹងខ្លួន


កុំបង្រៀនកូនឲ្យល្ងង់ តើអ្នកធ្លាប់ប្រដៅកូនៗបែបនេះខ្លះដែរទេ? ជឿថាគ្មានម្ដាយឪពុកណាចង់ឲ្យកូនរបស់ខ្លួនល្ងង់ទេ ប៉ុន្តែជួនកាល ការប្រៀបប្រដៅក្នុងរឿងខ្លះ ម្ដាយឪពុកអាចគិតមិនដល់ ធ្វើទៅដើម្បីឲ្យកូនសប្បាយចិត្ត ឬកុំឲ្យកូនខូចចិត្តក្នុងមួយខណៈនោះ ទាល់តែក្លាយទៅជាកំហុសឆ្គាំឆ្គងទៅដោយមិនដឹងខ្លួន។

Sunday, May 21, 2017

ជីវិតដូចជាការផ្សងព្រេង ពេលខ្លះក៏សប្បាយ ពេលខ្លះក៏មានទុក្ខព្រួយ


ទោះបីអ្នកគឺជាមនុស្សល្អយ៉ាងណាក៏ដោយ​ ក៏ពុំមែនមានន័យថា
មនុស្សគ្រប់រូប សុទ្ធតែស្រលាញ់ចូលចិត្តអ្នកទាំងអស់ដែរ​ វាតែងតែចៀសមិនរួច
គេចមិនផុតពី​ មានអ្នកស្រលាញ់​ មានអ្នកចូលចិត្ត​ មានអ្នកចាំគិតនិន្ទាឈ្នានីស​
មានអ្នកចាំជិះជាន់ពន្លិចអ្នកផងដែរ​។