រាល់មហាសេដ្ឋីគ្រប់រូប
មិនមែនកើតចេញពីការដេកចាំលុយរត់មកគោះទ្វារផ្ទះនោះឡើយ
ពោលគឺពួកគេសុទ្ធតែបានធ្វើការយ៉ាងលំបាក
ទម្រាំប្រមូលលុយកាក់ទាំងនោះរហូតចាយមិនអស់ក្នុងមួយជីវិតនេះ។
ខាងក្រោមនេះ
ជាគំនិតមួយចំនួន ដែលមនុស្សគិតខុសនាំឲ្យពួកគេមិនអាចក្លាយជាអ្នកមានបាន៖
១)
ដោយសារកើតមកក្នុងគ្រួសារក្រីក្រ៖ វាមិនមែនជាបញ្ហាទេ
បើអ្នកកើតមកក្នុងគ្រួសារក្រីក្រ ប៉ុន្តែបញ្ហានោះនៅត្រង់ថា
អ្នកនៅតែស៊ូទ្រាំរស់នៅក្នុងភាពក្រីក្រនេះទៀតឬ?
មនុស្សជាច្រើនយល់ឃើញថា ខ្លួនជាត្រកូលអ្នកក្រ
ដូច្នេះហើយមួយជីវិតនេះ មិនងាយនឹងក្លាយជាអ្នកមានឡើយ។
ការគិតបែបនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលត្រូវកែប្រែជាបន្ទាន់
ព្រោះថាបើគិតបែបនេះហើយ ប្រាកដណាស់ថា អ្នកនឹងនៅតែក្រ។
២)
អ្នកមានគឺសុទ្ធតែអាត្មានិយម៖ មនុស្សមួយចំនួនយល់ឃើញថា
អ្នកមានទ្រព្យសម្បត្តិទាំងអស់សុទ្ធតែជាមនុស្សអាត្មានិយម និង អាក្រក់
ពោលគឺធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែផលប្រយោជន៍ខ្លួន។ ពិភពលោកនេះ
មហាសេដ្ឋីច្រើនជាងបានចំណាយលុយផ្ទាល់ខ្លួនដើម្បីសង្គម និង
ប្រទេសជាតិ ព្រោះពួកគេយល់ច្បាស់អំពីតម្លៃនៃមនុស្សជាតិ និង
ការជួយគ្នាទៅវិញទៅមក។ ដូច្នេះបើអ្នកគិតថា
ត្រូវតែអាត្មានិយមដើម្បីក្លាយជាអ្នកមាននោះ
អ្នកនឹងអាចឆាប់រលាយមកវិញយ៉ាងឆាប់បំផុត
ទោះបីជារកលុយបានច្រើនក៏ដោយ។
៣)
រៀនបានតិចពេក៖ ទោះបីជាអ្នករៀននៅកម្រិតណាក៏ដោយ
មិនមែនជាបញ្ហាធ្ងន់ធ្ងរនោះពេកទេ
បើអ្នកមានឆន្ទៈក្នុងការពង្រឹងចំណេះដឹង និង សមត្ថភាពខ្លួនឯង
នោះអ្វីៗនឹងអាចដោះស្រាយបាន។ បណ្ដាមហាសេដ្ឋីជាច្រើនក្នុងលោក
នេះមិនប្រាកដថា សុទ្ធតែរៀនបានខ្ពស់នោះទេ
ប៉ុន្តែដោយសារតែការតស៊ូរបស់ពួកគេ ទើបអាចសម្រេចតាមក្ដីប្រាថ្នា។
៤)
មានឬក្រវាសនាកំណត់៖ បើអ្នកយកជីវិតរបស់ខ្លួន
ផ្ញើលើពាក្យថា វាសនា នោះ
វាសមណាស់ដែលអ្នកគ្មានសល់អ្វីក្នុងខ្លួនដូចគេ។ មនុស្សទាំងឡាយដែលដេកចាំវាសនា
និង ព្រេងសំណាងនោះ
គឺគ្មានថ្ងៃអាចស្គាល់ពន្លឺជីវិតត្រចះត្រចង់នោះឡើយក្នុងជីវិតនេះ
ព្រោះរាល់ភាពជោគជ័យទាំងឡាយ
មិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងរបស់បុគ្គលនោះឡើយ៕
---------------------------------
ដ.
រតនា វិចិត្រ
ប្រភព៖
bizkhmer
No comments:
Post a Comment