Saturday, October 1, 2016

ពាក្យកម្លាំងចិត្ត៩ឃ្លា អានប៉ុន្មានដងហើយ នៅតែមិនធុញទ្រាន់ឡើយ


គោលគំនិតល្អដើម្បីកម្លាំងចិត្ត អានហើយមានអារម្មណ៍ថា សប្បាយរីករាយចិត្ត ជាមួយនឹងជីវិតដែលខ្លួនឯងមាន


- កុំខ្លាច ការចាប់ផ្ដើមសារជាថ្មី
ហើយកុំទៅខ្វល់ក្រសែភ្នែកអ្នកដទៃ
ដរាបណាដែលយើងនៅមានខ្យល់ដង្ហើមដក
តាមច្រមុះរបស់ខ្លួនឯង។

- អ្នកដទៃមិនផ្ដល់ឱកាសឲ្យយើង
មិនគួរឲ្យសោកស្តាយស្មើនឹងយើង
ពុំបានផ្ដល់ឲ្យឱកាសខ្លួនឯងនោះឡើយ។

- ភាពជាកញ្ចក់មិនធ្លាប់មើលងាយបុគ្គលណាមួយ
 មានតែមនុស្សដែលមិនជឿជាក់លើចិត្តខ្លួនឯងប៉ុណ្ណោះ
ដែលមើលងាយខ្លួនឯង។

-មនុស្សឆ្លាតពុំមែនជាអ្នកដែលឈ្នះក្នុងការប្រកែកឈ្លោះទេ
តែមនុស្សឆ្លាតគឹជាអ្នកដែលដើរចេញឆ្ងាយ
ពីការប្រកែកឈ្លោះ តាំងពីការចាប់ផ្ដើមម៉្លេះ។

- មនុស្សដែលប្រើជីវិតស័ក្ដិសមតម្លៃគឺ
មនុស្សដែលបានធ្វើ ក្នុងរឿងដែលចង់ធ្វើ
ពុំមែន ដោយសារតែបានធ្វើ
ក្នុងរឿងដែលអ្នកដទៃចង់ឲ្យធ្វើទេ។

- កុំធ្វើជាមនុស្សពូកែ ដែលអត់ទឹកចិត្ត
តែចូរធ្វើជាមនុស្សធម្មតាទូទៅ
ដែលមានទឹកចិត្ត និងគ្មានភាពអាត្មានិយម។

- សម្លឹងមើលបញ្ហាឲ្យដូចជាគ្រាប់ខ្សាច់
ទោះជានឹងច្រើនមហាសាលក៏ដោយ
ប៉ុន្តែគ្រាប់នីមួយៗនៅតែតូចល្អិតល្អោច។

- ពុំមានអ្នកណាល្អឥតខ្ចោះ ឬល្អគ្រប់ដប់នោះទេ
ព្រោះថ្នាក់ដល់ខ្មៅដៃ ក៏នៅតែមានជ័រលុបដែរ។

- អ្នកណានឹងមើលងាយយើង ក៏បណ្ដោយឲ្យគេមើលងាយទៅចុះ
តែចូរទន្ទេញឲ្យចាំក្នុងចិត្តថា យើងនឹងមិនមើលងាយខ្លួនឯងជាដាច់ខាត៕ [edit]

ប្រភព៖ អត្ថបទត្រូវចិត្ត


No comments:

Post a Comment