ចង់ចិញ្ចឹមកូនឲ្យល្អក្នុងយុគសម័យនេះ
ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន៖ ទស្សនាទានក្នុងការចិញ្ចឹមកូន
ក្នុងយុគ សម័យនេះមានការបំប្រែបំប្រួលល្មមៗ ជាមួយនឹងបច្ចេកវិជ្ជាទំនើបទាន់សម័យកាលនិយម។
ក្មេងសម័យនេះទៀតសោត ក៏ពូកែខ្លាំងជាងរឿងដែលយើងនឹកស្មានមិនដល់ បើចង់ចិញ្ចឹមកូនឲ្យល្អ
មិនមែនគ្រាន់ត្រឹមតែការបង្រៀនមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរឿងតូចៗ ដែលអ្នកជាម្ដាយឪពុក
តែងតែមើលរំលង ក៏អាចជាមូលហេតុបណ្ដាទៅជាធ្វើបាបចិត្តកូនៗបានដែរ របៀបដែលអ្នកជាឪពុកម្ដាយគិតមិនដល់ ដូចគ្នា។
អ្នកជាម្ដាយឪពុក
ច្រើនតែប្រើប្រាស់ភាពជាចាស់ទុំមើលក្មេងៗ ដោយមានពេលខ្លះ ក៏មិនយល់ថា រឿងដែលក្មេងគិតនោះ
អាចជា ជ្រុងមួយរបស់ក្មេង។ វាមានរឿងច្រើនយ៉ាងទៀត ដែលម្ដាយឪពុក អាចមិនធ្លាប់ដឹងថា
រឿងដែលធ្វើជាមួយកូនក្នុងពេលនេះ មានផលប៉ះពាល់ ដែលជាការធ្វើបាបចិត្តកូនបានខ្លាំងបំផុតផងដែរ នាពេលអនាគត។
ចង់ចិញ្ចឹមកូនឲ្យល្អ ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន
# ១. ប្រងើយកន្តើយជាមួយការធ្វើល្អរបស់កូន ឬមានអារម្មណ៍ត្រេកអររបៀបសើរៗ
ចាស់ៗ
ច្រើនតែមើលឃើញភាពជោគជ័យតូចតាចរបស់កូនៗ មានត្រឹមតែរឿងតូចតាច និងផ្ដល់នូវភាពត្រេកអរ ជាមួយគេត្រឹមតែ បានៗទៅ។
ផ្ទុយទៅវិញ ពួកគាត់បានមើលរំលងថា
លទ្ធផលក្នុងកិច្ចការដែលកូនធ្វើបានល្អដូចនេះ នឹងជាការបន្តទៅដល់ការងារ
ឬជោគជ័យដែលល្អបំផុត ក្នុងពេលអនាគតរបស់គេបាន ប្រសិនបើទទួលការគាំទ្រដ៏ល្អពីម្ដាយឪពុក។
ការប្រងើយកន្តើយ ឬការត្រេកអរ ត្រឹមតែមួយខណៈពេល អាចធ្វើឲ្យកូនមានអារម្មណ៍មិនជឿជាក់
នឹងមិនមានមោទនភាព ជាមួយភាពជោគជ័យ ដែលកើតឡើងមកនេះ។
# ២. មើលរំលងការងារ បង្ហាញពីភាពយល់ឃើញរបស់កូន
ចាស់ច្រើនតែសម្ដែងភាពមិនពេញចិត្តចំពោះក្មេង
ដែលធ្វើខ្លួនមិនល្អ ដោយអាចប្រើពាក្យសម្លុត ជេរស្ដី បន្ទោសថា ប៉ុន្តែក្មេង ៩០%
មិនអាចបង្ហាញអាការៈពេញចិត្ត ក្នុងខ្លួនចាស់ទុំឲ្យឃើញបានទេ ហើយបើនិយាយថា ចាស់ទុំធ្វើខុស
ក៏ធ្វើឲ្យការមើលឃើញថា ជាក្មេងមិនល្អ ធ្វើខ្លួនមិនសមរម្យ ហើយតាមការពិតទៅ ឪពុកម្ដាយ
អាចធ្វើជាតួយ៉ាងឲ្យកូនមើល ក្នុងការបង្ហាញ ដើម្បីឲ្យកូន ហ៊ានសម្ដែង
និងបើកចិត្តឲ្យទូលាយ ចំពោះការចាំស្ដាប់គំនិតយល់ឃើញពីសមាជិកក្នុងគ្រួសារ
ព្រមទទួលកំហុសនិងជួយគ្នា ដោះស្រាយបញ្ហា ដើម្បីឲ្យកូនហ៊ាន សម្ដែងចេញ ហើយនឹងចេះព្រមទទួលក្នុងរឿងកំហុស
អាចនឹងជាមូលដ្ឋានគ្រឹះ ចំពោះការប្រើប្រាស់ជីវិតក្នុងសង្គម ដូចជាគេធំឡើង។
# ៣.
នាំរឿងដែលធ្លាប់ធ្វើខុសរបស់កូនលើកមកនិយាយច្រំដែលៗ
ចាស់ទុំភាគច្រើន
ពេលសម្លុតក្មេងដែលធ្វើខុស ច្រើនតែនាំរឿងរបស់កូន ដែលធ្លាប់ធ្វើខុសកន្លងទៅហើយ លើកយកមកនិយាយ ច្រាំដែលៗ
ដូចជាការចាក់ចំណុចរសើបរបស់កូនចូលទៅទៀត និង៥០% បានសម្ដែងនូវកាយវិការបែបនេះ នឹងឈប់
ក៏បន្តពេលក្មេង កើតអាការៈខូចចិត្ត។ ការធ្វើបែបនេះ ចាត់ទុកថាធ្វើបាបចិត្តគេខ្លាំង ហើយនឹងធ្វើឲ្យក្មេងកើតអារម្មណ៍ឈឺចាប់
ក្រោធ ទាល់តែធ្វើឲ្យកូន មិនគិតនឹងសម្របសម្រួលខ្លួន ឲ្យជាក្មេងដ៏ល្អឡើងងាយៗបាន។
# ៤. បើកបង្ហាញអាថ៌កំបាំងរបស់កូនឲ្យអ្នកដទៃដឹង
តាមពិតទៅ
ឪពុកម្ដាយជាទីប្រឹក្សាដ៏ល្អបំផុតរបស់កូន ប៉ុន្តែក្មេងក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ
កូនៗច្រើនតែជ្រើសរើសទីប្រឹក្សាយោបល់ មិត្តរបស់គេ មុនឪពុកម្ដាយ ដែលអាចកើតមានដូច្នោះ
ព្រោះថា រឿងខ្លះឪពុកម្ដាយឃើញថា មិនមែនជារឿងធំ ឬជារឿងដែលមើល រំលងភាពសំខាន់របស់កូន
ឬដោះស្រាយបញ្ហាមិនត្រូវចំណុច ទាល់តែធ្វើឲ្យកូនសម្លឹងមើលឃើញថា ឪពុកម្ដាយ ជួយអ្វីមិនកើត
ប៉ុន្តែមូលហេតុគ្រឹះគឺជារឿងអាថ៌កំបាំង ត្រង់ក្មេងមិនចង់ឲ្យមនុស្សមួយចំនួនច្រើនដឹង
បើមានរឿងសំខាន់នោះ ៨០% កូនច្រើននឹងជ្រើសរើសប្រាប់ម៉ែ ប៉ុន្តែម៉ែខ្លួនឯង
ទើបច្រើនធ្វើឲ្យកើតបញ្ហាមកតាមក្រោយនោះ។
# ៥. អារម្មណ៌ស្ត្រេសដាក់កូន
ឪពុកម្ដាយ
ដែលមានអារម្មណ៍ស្រ្ដេស ឬឈ្លោះគ្នា ពេលខ្លះ ក៏ច្រើននឹងមានអារម្មណ៍ស្ត្រេសដាក់កូន
ដោយមិនដឹងខ្លួន ឬបណ្ដាលឲ្យ ទៅរករឿងកូន រាលដាលទៅលើកូន។ ការធ្វើបែបនេះ
ក្រៅពីនឹងធ្វើបាបចិត្តកូន ដោយងាយហើយ ថែមទាំងធ្វើឲ្យកូនមានអារម្មណ៍ថា
ឪពុកម្ដាយមិនមានហេតុផល រហូតដល់មិនគិត នឹងជឿជាក់ប្រកាន់យកបាន។
# ៦. ប្រើសម្ដីខ្លាំង ជេរស្តីកូន
ការប្រើពាក្យពេជន៍
ដែលទូន្មានដាស់តឿន ពេលក្មេងធ្វើខុស មិនមែនជាការជេរស្ដី ប្រើសម្លេងខ្លាំងៗ ស៊កសៀត
ដើម្បីឲ្យក្មេងខ្លាច ឬរៀងចាលទេ ព្រោះការធ្វើបែបនេះ
ក្រៅពីនឹងធ្វើឲ្យកូនមានអារម្មណ៍មិនល្អហើយ ថែមទាំងធ្វើឲ្យក្មេងមិនដឹងកំហុសនៅតែគិត នឹងធ្វើបន្តទៅ
តាមបែបដែលធ្វើទៅ មិនត្រូវគេចាប់កំហុសបាន ដើម្បីមិនត្រូវឲ្យគេជេរស្ដី
ថែមទាំងមានការធ្វើត្រាប់តាមពាក្យ សម្ដីគ្រោតគ្រាត ពីសំណាក់ចាស់ទុំទៀតផង។
# ៧. បំផ្លាញភាពជឿជាក់របស់កូន
ឪពុកម្ដាយច្រើនណាស់
ធ្វេសប្រហែសទៅបំផ្លាញទំនុកចិត្តរបស់កូន ដោយមិនដឹងខ្លួនសោះ។ ការនិយាយចំណុចខ្សោយរបស់កូន
ចំពោះមុខអ្នកដទៃ ឬក្នុងទីសាធារណៈ ឬការបង្គាប់បញ្ជាឲ្យកូនធ្វើអ្វី ដោយគេមិនព្រម ឬមិនហ៊ាន។
ការធ្វើបែបនេះរបស់ អាណាព្យាបាល អាចនឹងធ្វើឲ្យកូនខ្វះទំនុកចិត្ត
និងធ្វើបាបចិត្តរបស់កូនណ៎ា។
# ៨. ដាក់ទោសពេលកូនធ្វើកូន
ឪពុកម្ដាយមួយចំនួនធំ
គិតថា ការដាក់ទោសពិន័យ គឺជាវិធីដែលធ្វើឲ្យកូនចងចាំ និងមិនឲ្យគេធ្វើខុសទៀត
ប៉ុន្តែផ្ទុយទៅវិញ វិធីនេះនឹងធ្វើឲ្យក្មេងមានអារម្មណ៍ខូចចិត្ត ក្លាយជាក្មេង
ដែលរក្សានូវគំនាប និងខ្លាចខុសភ្លាត់ រហូត់ដល់ក្លាយជាមនុស្សពូកែខ្លាចបាន។
វិធីដែលត្រឹមត្រូវបំផុតគឺ ការលួងលោម ពេលកូនធ្វើខុស ត្រូវបកស្រាយពន្យល់អំពីហេតុផលថា
មូលហេតុនេះគឺរឿងដែលកូនធ្វើខុស មានផលខូចខាតចេញជាបែបនេះ ព្រមទាំងពន្យល់ណែនាំ
ជួយគិតរកវិធីដោះស្រាយបញ្ហាឲ្យដល់កូន ឬប្រើវិធីដាក់ទោសតាម បែបទន់ភ្លន់ ដូចជាការដាក់ទោសតាមបែប
time in ឬ time out។
# ៩. ប្រើកម្លាំងបាយដាក់កូន
វាហួសសម័យកាលហើយ
ការដាក់ទោសដោយប្រើរំពត់វាយដំកូន ដើម្បីពត់លុតដំកូនឲ្យក្លាយជាមនុស្សល្អ ព្រោះការវាយ
ឬប្រើកម្លាំងបាយដាក់ក្មេង មិនមែនជាមធ្យោបាយដ៏ល្អក្នុងបំផ្លាស់ប្តូរ
ឬប្រែនិស្ស័យកូនឲ្យទៅតាមអ្វី ដែលឪពុកម្ដាយសង្ឃឹម រំពឹងទុកនោះទេ
ប៉ុន្តែវាជាការដាក់បន្ថែមនូវអ្វី ដែលហៅថាកំនួចក្នុងចិត្តកូនខ្លាំងឡើងថែមទៀត។
ការប្រើកម្លាំងបាយនៅពេល ឪពុកម្ដាយទាស់គ្នា ឬក៏ប្រើកម្លាំងបាយធ្វើមកលើកូន សុទ្ធតែជារឿងអាក្រក់ទាំងអស់
កាន់តែធ្វើឲ្យកូនមានអាការៈទប់ទល់ខ្លាំងឡើង ហើយក្លាយជារូបភាពចងចាំ ធ្វើដាក់កូន។
# ១០. យកគំនិតរបស់ខ្លួនឯង
ជាធំនិងមិនមានចិត្តទូលាយ ដែលនឹងយល់កូនខ្លួនឯង
ឪពុកម្ដាយ
អាចនឹងចាំថ្ងៃខែឆ្នាំកំណើតរបស់កូនបាន ដឹងថា កូនចូលចិត្តញ៉ាំអ្វី
មិនចូលចិត្តញ៉ាំអ្វី។ល។ ប៉ុន្តែការដឹងស្គាល់កូន ក្នុងរឿងទាំងនេះ មិនមែនមានន័យថា
អ្នកជាឪពុកម្ដាយនឹងយល់ក្នុងរឿង ដែលកូនគិតឃើញទេ ប្រសិនបើអ្នកត្រូវការធ្វើនោះ ធ្វើនេះ
ក្នុងតួយ៉ាងដែលឪពុកម្តាយគិត ដោយមិនសួរពីភាពស្ម័គ្រចិត្ត ឬមិនបានសង្កេតមើលអាការៈ
ទឹកមុខ សេចក្ដីសុខ របស់កូនទេនុ៎ះ។
អាណាព្យាបាលគ្រប់រូប
ចង់ចិញ្ចឹមកូនឲ្យល្អត្រូវតាមគន្លងធម៌ ប៉ុន្តែនោះក៏មិនបានមានន័យថា នឹងហាមវាយ
ហាមសម្លុត ទាំងអស់តែម្ដងទេ ប៉ុន្តែគួរធ្វើបែបល្មមៗ មិនជ្រុលហួសហេតុពេក គួរប្រើហេតុផលច្រើនជាងអារម្មណ៍
ប្រើភាពចាំបាច់ឲ្យច្រើន ជាងភាពត្រូវការ ដើម្បីជាការជៀសវាងធ្វើបាបចិត្តកូន
ហើយស្ថាបនាឲ្យកូនជាមនុស្សល្អ តទៅដើម្បីមោទនភាពរបស់អាណាព្យាបាល ពេលគេធំឡើងមកនោះ៕
________________________________________
Credit
content : www.dek-d.com
No comments:
Post a Comment