យុវវ័យច្រើនណាស់
ដែលធ្លាប់បានជួបប្រទះនូវស្ថានការណ៍បែបនេះ ជាស្ថានភាពមួយដែលពិបាកធ្វើចិត្តបំផុត។
ចំពោះបរិបទមួយនេះ គ្មានគូរសង្សារ ឬដៃគូណាមួយចង់ឲ្យមានហេតុការណ៍បែបនេះកើតឡើងចំពោះពួកខ្លួនទេ
ព្រោះទាំងអ្នកចង់បែកផ្លូវ ឬទាំងអ្នកដែល ត្រូវគេចង់បែក មានការឈឺចាប់ដូចគ្នា ប៉ុន្តែប្រសិនយើងមើលទៅថា
ការរាប់អានគ្នា ការរស់នៅជាមួយគ្នា មិនអាចចុះសម្រុងជាមួយ គ្នាបាន
គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីមួយចំនួនមកជួយអ្នក និងគេចែកផ្លូវគ្នាដើរដោយស្រួល
នៅចុងក្រោយអ្នកនិងគេ អាចក្លាយជាមិត្តដ៏ល្អបំផុត ក្នុងជីវិតរបស់អ្នកនិងគេក៏ថាបាន។
១) និយាយការពិត៖ ថា តើហេតុផលដែលយើងរាប់អានបន្តទៅទៀតមិនបាន គឺជាអ្វី?
មិនថាវាជាហេតុផលណា ដែលអ្នកទទួល ប្រព្រឹត្តិកម្មម្យ៉ាងរបស់គេមិនបាន ឬអ្នកមានមនុស្សថ្មីហើយ
ឬអ្វីក៏សម្រេចតែ ប្រាកដក្នុងចិត្តហើយ ផ្ដល់ហេតុផលនោះ រួចហើយ ទៅប្រាប់គេត្រង់ៗ។
ចូរនិយាយការពិត ហើយស្មោះត្រង់ជាមួយខ្លួនឯង ដោយបញ្ចប់ត្រង់ហេតុផលថា “អ្នកពិតជាមនុស្សល្អពេក” “ខ្ញុំមិនសក្ដិសមជាមួយអ្នកឡើយ”
បែបនេះមិនមែនជារឿងធ្វើឲ្យគេមានអារម្មណ៍ប្រសើរឡើងទេ
ក្រៅពីធ្វើឲ្យគេមាន សេចក្ដីសង្ស័យថា អ្នកមិនចូលចិត្តមនុស្សល្អឬយ៉ាងម៉េច
និងបណ្ដាលឲ្យគេធ្វើខ្លួនគេក្លាយជាមនុស្សមិនល្អដោយឥតហេតុផល
មនុស្សដែលមកស្រឡាញ់គេនៅពេលក្រោយ ក៏ក្លាយជាមនុស្សមកទទួលអម្រែកកម្មនេះ... វាពិតជាគួរឲ្យអាណិតណាស់។
២) និយាយចំពោះមុខ៖ មនុស្សភាគច្រើនគេចវេស ក្នុងការប្រឈមមុខជាមួយនឹងការចែកផ្លូវគ្នាដើរ តាមខ្សែទូរស័ព្ទឬបាត់មុខទៅ
ក្រៅពីការមិនផ្ដល់តម្លៃ កិត្តិយសដល់មនុស្សដែលធ្លាប់និយាយប្រាប់ថា ស្រឡាញ់
ឬចូលចិត្តហើយ ថែមទាំងជាការសាងភាពតាន តឹងចិត្តឲ្យម្ខាងទៀត យ៉ាងហោចណាស់ ការនិយាយទល់មុខគ្នា
គឺជាការផ្ដល់ឲ្យនូវឱកាសគេ បានឃើញមុខអ្នក ឬជួនកាលគេ អាចមានរឿង ដែលចង់និយាយប្រាប់ដល់អ្នក
ជាលើកចុងក្រោយ ប្រសិនបើមិនបានជួបគ្នាទៀត ហ៊ឺស!... គូរឲ្យសោកស្ដាយណាស់!
៣) រកទីកន្លែងដ៏សមគួរ៖ ដូចជាកាលប្រាប់ថាស្នេហ៍ អាចទៅរួចបាន ថាយើងអាចនឹងបានមើលឃើញទឹកភ្នែក
ស្រក់ស្រោចថ្ពាល់ របស់គេ ដូចនោះអ្នកគួរជ្រើសរើសទីកន្លែងណាមួយជាការផ្ទាល់ខ្លួន
ដែលមិនមែនជាទីសាធារណៈ ដើម្បីជាការប្រាកដក្នុងចិត្តថា ពេលអ្នកដើរចាកចេញទៅ
មនុស្សដែលអ្នកធ្លាប់ស្រឡាញ់ មិនត្រូវបានបោះបង់ចោលឲ្យនៅយំសោកាម្នាក់ឯង
ចំកណ្ដាលមនុស្ស ចម្លែកមុខ ដែលធ្វើគេបាក់មុខ និងខ្មាសអៀនមនុស្សផងទាំងឡាយ។
៤) ក្លាហានបន្តិច៖ កុំគិតថា គេនឹងខូចចិត្ត
យំសោកាទាល់តែអ្នកអត់ទ្រាំមិនបាន ឬនឹងធ្វើបាបអ្នក
ព្រោះពេលខ្លះគេអាច នឹងចង់ប្រាប់ ចែកផ្លូវជាមួយអ្នក មកតាំងពីយូរហើយ ចូរក្លាហានត្រង់នឹងប្រឈមមុខជាមួយការពិត។
៥) កុំប្រើអារម្មណ៍៖ ចូរនិយាយដោយមានហេតុផល អាចធ្វើទៅបាន
នៅពេលអ្នកប្រាប់ហេតុផល ដែលតម្រូវឲ្យចែកផ្លូវជាមួយគេ គេអាចនឹងខឹងស្អប់
ប៉ុន្តែបើអ្នកខឹងតបស្អប់វិញ ស្ថានការណ៍នឹងកាន់តែតានតឹងឡើង
ដូច្នោះចូរធ្វើចិត្តឲ្យត្រជាក់បំផុត
ហើយអ្នកជាភាគី គ្រប់គ្រងស្ថានការណ៍បានដោយខ្លួនឯង។
៦) អរគុណចំពោះរឿងល្អៗដែលគេធ្លាប់ធ្វើ៖ វាច្បាស់ណាស់ថា ត្រង់អ្នកចែកផ្លូវជាមួយគេ
ព្រោះតែអ្នកលែងស្រឡាញ់ ឬចូលចិត្ត គេហើយ ប៉ុន្តែការណ៍ដែលយើងមិនចូលចិត្តអ្នកណាមួយ
មិនមែនព្រោះតែគេទេ វាមានគុណវិបត្តិ ឬភាពខ្វះខាតចន្លោះប្រហោងទាំង អស់
កុំភ្លេចឲ្យសោះថា មនុស្សគ្រប់គ្នាមានគុណសម្បត្តិដែលលាក់ទុកនៅខាងក្នុងជានិច្ច។
ពេលដំបូង អ្នកជ្រើសរើសរាប់អានជាមួយគេ ក៏ព្រោះអ្នកឃើញពីគុណសម្បត្តិរបស់គេ
ដូច្នោះមុនពេលបែកផ្លូវគ្នា កុំភ្លេចប្រាប់ថា អ្នកមានសេចក្ដីសុខប៉ុនណាទៅ ដែលធ្លាប់រាប់អាន ជាមួយគេ
ហើយអរគុណណាស់ចំពោះរឿងល្អៗ ដែលគេធ្លាប់បានធ្វើមកលើអ្នក ប្រសិនបើអ្នកមិនពូកែនិយាយ
ឬមិនចូលចិត្តបើក បង្ហើបអារម្មណ៍ទេ គិតថានេះជារឿងល្អ ពេលចុងក្រោយដែលអ្នកអាចនឹងធ្វើឲ្យគេបាន។
៧) តាមដោយសម្ផស្សៈដ៏កក់ក្ដៅ៖ ប្រសិនបើប្រាប់ចែកផ្លូវហើយ
គេខូចចិត្ត យំសោកា ចូរព្យាយាមយល់ថា មិនខុសឡើយ គេខឹង គេស្អប់ ឬគេខូចចិត្ត លោក ទិត
ណាត់ ហាន់ បានពោលទុកក្នុងសៀវភៅ មេត្តាភាវនា៖ អប់រំ
ប្រកបដោយសេចក្ដីស្រឡាញ់ថា “ អ្នកដឹងថា អ្នកដទៃកំពុងមានទុក្ខ
ទើបចូរទៅអង្គុយជិត តាំងចិត្តចាំមើល និងចាំស្ដាប់
ដើម្បីនឹងសម្ផស្សៈជាមួយនឹង ការឈឺ ចាប់របស់ម្នាក់នោះ អ្នកមានការតាំងចិត្តទាក់ទងជាមួយម្នាក់នោះពិត
ត្រឹមតែម្នាក់ឯងប៉ុណ្ណោះ ក៏ជួយសម្រាលសេចក្ដីទុក្ខ បានខ្លះរបស់បុគ្គលម្នាក់នោះដែរ” ដូច្នោះចូរនៅជាមួយគេ
ធ្វើឲ្យគេមានអារម្មណ៍ធូរស្រាល។ ជឿថា គ្រប់ប្រការដែលបានពោល មកខាងលើ នឹងធ្វើឲ្យគេត្រជាក់ចិត្តមកវិញបាន
លួងលោម និងអោបក្រសោបគេជាលើចុងក្រោយ ព្រោះការអោបគឺជាការសម្ផស្សៈ ដែលអាចជួយឲ្យអារម្មណ៍ល្អប្រសើរឡើងបាន។
យ៉ាងណាក៏ដោយ
ការណ៍ដែលណែនាំមកនេះ មិនធានាថា នឹងបានផលវិជ្ជមានមួយរយភាគរយទេ វាអាចទៅរួច បើមនុស្សដែលអ្នក ប្រាប់ចែកផ្លូវ
អាចយល់ ព្រោះរឿងរ៉ាងទាំងអស់នេះ ត្រូវប្រើពេល ប៉ុន្តែបើគិតរំលឹកសាឡើងវិញ
និងសម្រេចចិត្តច្បាស់ហើយ ក៏សូម ឲ្យជឿជាក់ក្នុងរឿងដែលអ្នកធ្វើ និងដើរទៅដោះស្រាយបញ្ហា
ដោយមានក្ដីមេត្តាជាមូលដ្ឋានគ្រឹះ ជឿចុះថា ចុងក្រោយទៅ
ពេលវេលា ជាអ្នកប្រាប់គ្រប់យ៉ាង៕
No comments:
Post a Comment