ពាក្យអប់រំចិន អភិវឌ្ឍជីវិត ស្មេរគិតថា
ប្រហែលជាមានមនុស្សម្នាក្នុងសង្គមមួយនេះ បានយកពាក្យទាំងនេះ មកប្រើសម្រាប់ទុកដាស់តឿនចិត្ត
នៅពេលជីវិតខ្លួនត្រូវធ្វើដំណើរដល់ចំណុចមួយ។ ចំណុចមួយនោះ គឺភាពអាត្មានិយម ភាពបាក់ទឹកចិត្ត
ភាពអស់សង្ឃឹម ភាពតូចចិត្តតូចថ្លើម ដែលកើតមកពីវិបត្តិសេដ្ឋកិច្ច គ្រួសារ
ស្ថានភាពនយោបាយ ចិត្តសាស្ត្រ និងជីវសាស្ត្រ។ ពេលណាបានជួបបញ្ហាទាំងអស់នេះ
អ្នកច្បាស់ជាគិតរកពាក្យណាមួយ យកមកទុកក្នុងចិត្តខ្លួន សម្រាប់ទុកទូន្មានចិត្តជាក់ជាមិនខានឡើយ។
ពាក្យអប់រំទាំងនេះប្រៀបបានដូចជាឱសថ ទឹកមន្ត
បាលីគាថាស័ក្តិសិទ្ធិ អាចជួយជាកម្លាំងចិត្ត បន្តដំណើរជីវិតទៅមុខទៀត។
សូម្បីតែស្មេរក៏ធ្លាប់លើកយកពាក្យអប់រំជាច្រើនណាស់មកប្រើ សម្រាប់ដាស់តឿនចិត្ត មិនថាជាពុទ្ធសុភាសិត
សុភាសិត ភាសិត គតិអប់រំជាតិ អន្តរជាតិទេ គឺឲ្យតែសមស្រមតាមកាលៈទេស និងកាលលំហ។ល។
តើថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត បានស្រង់ពាក្យអប់រំចិន អភិវឌ្ឍជីវិត មកចែករំលែកដល់អ្នកចង់ដឹង
ចង់យកមកទុកជាមេរៀន អប់រំជីវិតរបស់ខ្លួនមានប្រយោគអ្វីខ្លះ?
ពាក្យអប់រំរបស់ចិន ដើម្បីអភិវឌ្ឍជីវិតនោះមានច្រើនណាស់
ប៉ុន្តែក្នុងទីនេះស្រង់យកតែ ២៨ ប្រយោគ មានក្នុងតម្រាចិន ដូចមានខាងក្រោម៖
១_ ការនៅប្រងើយកន្តើយ ជាមាយ៌ាទដ៏ល្អ ប៉ុន្តែច្រើនណាស់ជាមនុស្សអាថ៌កំបាំងជ្រៅខាងក្នុង។
២_បុគ្គលដែលអាចគ្រប់គ្រង់សេចក្ដីក្រោធបាន ជាបុគ្គលមានបញ្ញាខ្ពស់។
៣_ធ្វើការងារ កុំយកតែទិដ្ឋិរបស់ខ្លួន ត្រូវយល់ហេតុផលនៃការងារ។
៤_អារម្មណ៍ក្រោធចូលទ្វាមុខ សតិបញ្ញាលោតចេញតាមទ្វាក្រោយ។
៥_ពេលណាចង់ដឹងសភាពក្នុងចិត្តគេ ត្រូវតែស្តាប់គេនិយាយសិន។
៦_ថយមួយជំហាន សមុទ្រមើលទៅទូលាយ ផ្ទៃមេឃមើលទៅស្រឡះ។
៧_រាប់អានគ្នាព្រោះរូបឆោម ពេលរូបឆោមលោមរុះរោយទៅ សេ្នហាក៏រលាយដែរ។
៨_បុគ្គលជាអ្នកឲ្យមិនសង្ឃឹមផល អ្នកទទួលមិនគួរបំភ្លេច។
៩_ក្តីប្រាថ្នាប៉ុនប៉ងត្រូវយឺតៗ ការចាប់ផ្តើមធ្វើត្រូវរូតរះ។
១០_ពេលរុងរឿងកុំប្រមាទ ពេលធ្លាក់ក្រលំបាកត្រូវអត់ធន់។
១១_គុណសម្បត្តមិនមែនស្ថិតនៅលើអណ្តាតទេ ប្រសិនបើរក្សាវាទុកក្នុងបេះដូង។
១២_មនុស្សស្រលាញ់របស់មិត្ត កុំស្អប់ខ្ពើមខ្លាំងពេក។
១៣_បច្ចុប្បន្នលះបង់រឿងតូចតាច ថ្ងៃក្រោយសោកស្តាយរឿងធំក្រៃ។
១៤_ស្ត្រីខ្ជិលជាមួយនឹងគ្រែដ៏កក់ក្តៅ រមែងញែកចេញពីភាពលំបាក។
១៥_ការពោលវាចា ប៉ះពាល់ដល់អ្នកដទៃ ដូចកាំបិតមុតជ្រិបបេះដូង។
១៦_បុគ្គលមានសេចក្ដីព្យាយាមយ៉ាងខ្លាំងក្លា ស្មើនឹងជោគជ័យពាក់កណ្តាល។
១៧_មាយាទល្អប្រពៃចំពោះមនុស្សជាតិ ជារឿងដែលមានតម្លៃលើសអ្វីៗ។
១៨_នៅក្រោមមេឃ មិនមានអ្វីច្រើនទេ សម្រាប់បុគ្គលមានចិត្តព្យាយាម។
១៩_គុណសម្បត្តិ គឺវៀរចាកការធ្វើអំពើបាប និងថែមទាំងមិនគិត នឹងធ្វើបាបទៀតផង។
២០_សកម្មភាពទាំងមូល ភាពស្មោះត្រង់សំខាន់បំផុត។
២១_ភាពសន្សំសំចៃជាវិថីនៃភាពមានបានដ៏ធំក្រៃ។
២២_មិនមានរឿងអ្វី ដែលមិនជោគជ័យទេ ប្រសិនបើមានព្យាយាម អត់ធន់។
២៣_សូមឲ្យមនុស្សគ្រប់គ្នាចូរស្តាប់ កុំបានហើយ មិនចេះប្រមាណខ្លួន។
២៤_ចំណូលតិច ចំណាយច្រើន ញ៉ាំងឲ្យកើតទុក្ខពេញមួយជីវិត។
២៥_សេចក្ដីក្រោធ ធ្វើឲ្យខ្លួនឯងទទួលរងទុក្ខវេទនា។
២៦_មនុស្សល្ងង់ខ្លៅប៉ុណ្ណោះ ច្រើនតែមានអំនួតខ្លួនថា មនុស្សឆ្លាត។
២៧_ចំណេះដឹង ធ្វើឲ្យចេះដាក់ខ្លួន។
២៨_គ្មានចំណេះដឹង ធ្វើឲ្យអួតក្អេងក្អាងល្អ៕ [edit]
អរគុណរូបភាព៖ ហ្វេកប៊ុកផេក
https://youtu.be/j7XoBX0C_9s
ReplyDelete