Thursday, September 15, 2016

ល្អហើយកាន់តែប្រសើរឡើងទៀត ជាមួយគោលគំនិត ៤៤ប្រការ បន្ថែមគុណភាពជីវិត


- កុំប្រមូលយកអតីតមកធ្វើបាបចិត្តខ្លួនឯង ប៉ុន្តែចូរហាត់រៀនពីចំណុចខ្សោយ និងចំណុចខ្លាំងពីវាវិញ។
- មើលថែទាំអ្នកម្តាយ លោកឪពុកឲ្យបានល្អ ប្រញាប់ធ្វើនៅពេលមានឱកាស ដែលលោកទាំងពីរនៅរស់។
- ពេលណាមានរឿង ចូរព្យាយាមប្រឹក្សាយោបល់ជាមួយអ្នកជិតខាង និងចូរធ្វើជាទីប្រឹក្សាឲ្យដល់អ្នកជិតខាងផងដែរ។
- រាងកាយមិនមែនជាគ្រឿងចក្រ ឲ្យវាសម្រាក់លំហែកាយកំសាន្តអារម្មណ៍ខ្លះៗទៅ។
- ចិត្តដែលរឹងបំផុត យកឈ្នះបានដោយចិត្តដែលទន់បំផុត។

- ពេលទ្វារមួយបានបិទ ទ្វារមួយទៀតបានបើក ប៉ុន្តែជានិច្ចកាល យើងច្រើនរវល់គិតតែអំពីទ្វារដែលបិទ ដល់ភ្លេចឈឹងរកមិនឃើញថា មានទ្វារមួយទៀតដែលបានបើក។
- កម្លាំងចិត្តជារឿងសំខាន់ ហាត់រៀនបន្ថែមឲ្យអ្នកជិតខាង រួចហើយគេនឹងត្រឡប់មក ជួយបំពេញបន្ថែមឲ្យយើងវិញ។
- អារម្មណ៍ខ្នារខ្នាញ់ ជារឿងអស្ចារ្យណាស់ ដែលជួយរក្សារឿងផ្សេងៗបាន ព្រោះភ្លាមៗដែលកើតមានអារម្មណ៍ខ្នារខ្នាញ់ ភាពរំខានឆាឆាវ និងថ្នាំងថ្នាក់នឹងរលាយបាត់ទៅវិញ ប្រែក្លាយឲ្យជាមានសភាពស្រស់ថ្លានៃចិត្តចូលសណ្ធិតជំនួសភ្លាមដែរ។
- កុំខ្លាច ត្រង់ការអង្គុយសម្រាកលំហែកាយ ដើម្បីគិត។
១០- ១ នាទី ដែលអ្នកខឹងក្រោធស្មើនឹងថា អ្នកបានបាត់បង់ ៦០ នាទី នៃភាពស្ងប់ក្នុងចិត្តបាត់ទៅហើយ។
១១- វិថីតែមួយគត់ដែលអាចរក្សាមិត្តភាពបាន គឺការស្មោះត្រង់គ្រប់ពេលវេលា។
១២- Oxygen សំខាន់ចំពោះសួតយ៉ាងណា ក្តីសង្ឃឹមក៏មានភាពសំខាន់ ចំពោះអត្ថន័យជីវិតក៏យ៉ាងដូច្នោះដែរ។
១៣- ភាពអំណត់អត់ធន់ គឺជាមិត្តដ៏ជិតស្និតរបស់សតិបញ្ញា។


១៤- នៅក្នុងធម្មជាតិ មិនមានរឿងណាមួយល្អឥតខ្ចោះទេ ប៉ុន្តែគ្រប់យ៉ាងក៏ពេញលេញទៅតាមបទដ្ឋានរបស់ខ្លួនឯង ដើមឈើអាចពត់ពេនឲ្យក្រងែកក្រងក់គួរឲ្យចម្លែក ក៏នៅតែរក្សាសោភ័ណភាពស្រស់ស្អាតបាន។
១៥- គេច្រើននាំគ្នានិយាយថា កាលវេលាបំលាស់ប្តូរគ្រប់អ្វីៗទាំងអស់ ប៉ុន្តែការពិតទៅ អ្នកត្រូវផ្លាស់ប្តូរគ្រប់យ៉ាងដោយខ្លួនឯង។
១៦- ចូរដឹងខ្លួនជានិច្ចថា ពេលនេះខ្លួនកំពុងធ្វើអ្វី ត្រង់ដែលកំពុងធ្វើមានផលអវិជ្ជមាន ឬវិជ្ជមាន ឥតប្រយោជន៍ ឬក៏មានប្រយោជន៍?
១៧- កុំបណ្ដែតបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយទទេៗ។
១៨- កុំអានសារដែលមានអត្ថប្រយោជន៍ឲ្យគ្រាន់តែហួសផុតទៅ អានហើយឲ្យយកខួរក្បាលគិត គិតហើយធ្វើ ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង។
១៩- ចេះបែងចែកពេលវេលា និងតួនាទីធ្វើជាប្រយោជន៍ដល់សង្គមខ្លះ។
២០- កុំអង្គុយរង់ចាំរឿងដែលមិនទាន់មកដល់ កុំភ័យខ្លាចក្នុងរឿងដែលខ្លួនអាចតតាំង ឬផ្លាស់ប្តូរកែប្រែវាបាន។
២១- កុំសោកស្តាយចិត្តជាមួយរឿងដែលអាក្រក់ ឬបាត់បង់ទៅហើយ វាមិនត្រឡប់វិលវិញបានទេ ប៉ុន្តែអ្នកអាចធ្វើវាបានជាថ្មី ឬរៀនទទួលស្គាល់ពីបាន។
២២- ឲ្យអភ័យដល់ខ្លួនឯង និងអ្នកជិតខាង មនុស្សដែលមិនធ្លាប់មានកំហុស គឺមនុស្សដែលមិនធ្លាប់បានធ្វើអ្វីសោះ។


២៣- កុំអាត្មានិយម ចូរធ្វើជាភាគីអ្នកឲ្យច្រើនជាងអ្នកទទួល។
២៤- សម្តីវាចាផ្តល់កម្លាំងចិត្តមនុស្សបាន លួងលោមចិត្តបាន ញុះញង់ឲ្យទាស់គ្នាបាន ញ៉ាំងឲ្យអារម្មណ៍ខូចបាន ចូរចេះប្រើប្រាស់សម្តីវាចានេះឲ្យបានល្អ។
២៥- អ្នកអាចទិញនាឡិកាបាន ប៉ុន្តែអ្នកមិនអាចទិញពេលវេលាបានទេ តើពេលនេះមាននរណារង់ចាំអ្នកដែរឬអត់? បើសិនជាមាន ចូរត្រឡប់ទៅរកពួកគេណ៎ា!
២៦- កុំគិតថា ខ្លួនឯងជាមនុស្សដែលហេងស៊យបំផុត ហើយក៏កុំគិតថា ខ្លួនឯងជាមនុស្សដែលមានសំណាងបំផុត។
២៧- ចំណោទបញ្ហាក្នុងហ្គេមអ្នកអាចដោះបាន ចុះហេតុអ្វីចំណោទបញ្ហាក្នុងជីវិតអ្នកដោះមិនបាន ក្នុងពេលសរុបសេចក្ដីស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកខ្លួនឯងនោះ។
២៨- មានប្រវត្តិរឿងរ៉ាវច្រើនស្អេកស្កះ ដែលគេមិនបានកត់ត្រាចូលទុកក្នុងសៀវភៅ សាកល្បងស្រាវជ្រាវរកដោយខ្លួនឯងលោមើល រួចហើយអ្នកនឹងដឹង។


២៩- គ្រាប់ព្រួញដែលបាញ់ចេញពីដងធ្នូហើយ មានគ្រោះថ្នាក់ស្រាលជាងលំពែងដែលលបចាក់ពីខាងក្រោយ។
៣០- ខ្លួនអ្នកមានតម្លៃស្រាប់ហើយ វាស្ថិតនៅលើអ្នកចេះទាញយកវា ចេញមកប្រើបានដែរឬអត់តែប៉ុណ្ណោះ?
៣១- រកសេចក្ដីសុខរបស់ខ្លួនឯងឲ្យឃើញ ហាត់រៀនមានសេចក្ដីសុខខ្លះៗ ហើយយើងនឹងបំភ្លេចអតីតចោលមិនបាន តែយើងអាចឈប់គិតដល់វាបាន។
៣២- ជួនកាលការរស់នៅឯកា វាមិនមែនជារឿងអាក្រក់ម៉ារហូតទេ។
៣៣- រឿងដែលអ្នកលែងផុតចេញពីជីវិតហើយ ឬរឿងដែលអ្នកយល់ថា គ្មានសារៈសំខាន់ និងសាកល្បងមករកមើលត្រង់នេះខ្លះៗក៏ល្អដែរ។
៣៤- គ្មានមិត្តភាពណាអមតៈទេ ហើយក៏គ្មានសត្រូវណាពិតប្រាកដដែរ។
៣៥- ចូរធ្វើថ្ងៃនេះឲ្យបានល្អបំផុត ដើម្បីខ្លួនយើងផ្ទាល់ មនុស្សដែលយើងស្រឡាញ់ ហើយនឹងអ្នកដែលនៅជុំវិញខ្លួនយើង។
៣៦- ពេលគិតធ្វើអ្វី បើសិនជាគិតច្រើនហួសហេតុពេក ចុះពេលណាទៅ នឹងបានចាប់ផ្តើមអនុវត្តន៍គំនិតនោះ។
៣៧- កុំបណ្ដោយឲ្យឱកាសកន្លងផុតទៅ ដោយមិនទាន់បានព្យាយាមធ្វើ។
៣៨- បើសិនជាចង់បានភាពជោគជ័យ ចូរធ្វើកិច្ចការដែលខ្លួនឯងជំនាញស្ទាត់ កុំសង្ឃឹមរំពឹងទៅលើអ្នកផ្សេងឲ្យសោះ។
៣៩- កិច្ចការធ្ងន់កម្រិតណា បើសិនចាប់ផ្តើមដោយចិត្ត និងមានសេចក្ដីសុខ យើងស្ទើរតែគ្មានដឹងអារម្មណ៍ថាហត់នឿយឡើយ។
៤០- ចិត្តនឹងហ្នឹងនបានយ៉ាងម៉េចកើត បើគិតរវល់តែយកចិត្តទុកដាក់លើសម្តីរបស់អ្នកដទៃនោះ។
៤១- សម្លឹងមើលលោកក្នុងផ្លូវល្អ ជីវិតនឹងមានសេចក្ដីសុខ។
៤២- បើធ្វើអ្វីហើយ ចូរធ្វើឲ្យប្រាកដ ព្រោះដោយសារតែមិនចង់ឮពាក្យថា ស្តាយក្រោយក្នុងរឿងដែលខ្លួនឯងបានធ្វើនោះ។
៤៣- ភាពកតញ្ញូកតវេទី គឺជាគុណតម្លៃរបស់មនុស្ស ដែលគួរឲ្យចង់រាប់អាន។
៤៤- ចូរធ្វើខ្លួនឲ្យមានប្រយោជន៍ចំពោះសង្គម និងផែនដីមួយនេះ៕ [edit]


Cr : board.postjung.com
ប្រភព៖ secret
រូបភាពហ្វាកប៊ុកផេក និង www. plus.google.com

1 comment: