១. គ្រប់គ្រងខ្លួនអ្នក ដោយប្រើសតិបញ្ញាញាណរបស់អ្នក គ្រប់គ្រងអ្នកដទៃ
ដោយប្រើបេះដូងរបស់អ្នក(Eleanor
Rooseveil)
២. គ្រូធម្មតានិយាយប្រាប់ គ្រូល្អពន្យល់ គ្រូពិសេសបកស្រាយ
គ្រូឧត្ដុង្គឧត្តមរំលឹកទូន្មាន។(lilliam Arthur Ward)
៣. ប្រសិនបើសកម្មភាពរបស់អ្នកបង្កើតភាពល្បីល្បាញ
អាចជំរុញអ្នកដទៃឲ្យស្រមៃឃើញវែងឆ្ងាយ រៀនបន្ថែម ខិតខំបន្ថែម
និងធ្វើឲ្យខ្លួនអ្នកកាន់តែប្រសើរថែមទៀតនោះ អ្នកនឹងក្លាយជាមេដឹកនាំដ៏ល្អម្នាក់។(Dolly Parton)
៤. សូមរក្សភាពភ័យខ្លាចក្នុងខ្លួន ប៉ុន្តែចែករំលែកសេចក្ដីក្លាហានរបស់អ្នកជាមួយអ្នកដទៃ។
(Robert louis
Stevenson)
៥. មានត្រឹមតែបុរសម្នាក់ក្នុងមួយពាន់នាក់ គឺជាមេដឹកនាំ ឯបុរស
៩៩៩នាក់ទៀត ជាអ្នកដើរតាមស្ត្រី។ (Groucho Marx)
៦. មេដឹកនាំល្អបំផុតម្នាក់ មិនចាំបាច់ជាមនុស្ស
ដែលធ្វើកិច្ចការអស្ចារ្យនោះទេ គាត់គឺជាមនុស្សម្នាក់ ដែលដឹកនាំអ្នកដទៃ ឲ្យធ្វើនូវកិច្ចការដ៏អស្ចារ្យ។
(Ronald Reagan)
៧. កុំខ្ជះខ្ជាយថាមពលរបស់អ្នក ព្រោះតែព្យាយាមអប់រំ
ឬផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សទាំងឡាយ សូមទុកឲ្យគេយល់ឃើញ តាមអ្វីដែលគេគិតចុះ
ហើយនៅពេលដែលអ្នកក្លាយជាចៅហ្វាយម្នាក់ ទស្សនៈទាំងនេះ នឹងផ្លាស់ប្តូរឯកឯង។
សូមធ្វើកិច្ចការរបស់អ្នក ដោយមិនចាំបាច់ខ្វល់ថា ពួកគេចូលចិត្តឬអត់។(Tina Fey, Bossypants)
៨. អំណាចមិនមែនជាការគ្រប់គ្រងទាំងស្រុងទេ
អំណាចគឺជាកម្លាំងដែលផ្ដល់ភាពខ្លាំងដល់អ្នកដទៃ។ មេដឹកនាំ មិនមែនជាមនុស្សដែលបង្ខំអ្នកដទៃ
ជួយគាត់ឲ្យកាន់តែមានអំណាចខ្លាំងទេ។ មេដឹកនាំគឺជាមនុស្សម្នាក់ ដែលពេញចិត្តនឹងផ្ដល់អំណាចរបស់គាត់
ទៅអ្នកដទៃដែលនាំឲ្យពួកគេមានភាពរឹងមាំ ឈរដោយខ្លួនឯង។(Beth Revis)
៩. អ្នកត្រូវតែឈ្មុសឈ្មុលច្នៃប្រឌិតគំនិត ឬបញ្ហាណាមួយ
ឬក៏កំហុសមួយដែលអ្នកចង់ឲ្យវាត្រូវឡើងវិញ។ ប្រសិនបើអ្នកមិនមានមហិច្ឆិតាគ្រប់គ្រាន់ពីចំណុចផ្ដើមទេ
អ្នកនឹងមិនស្គាល់ពាក្យថា ជោគជ័យ។ (Steve Jobs)
១០. ភាពជាអ្នកដឹកនាំគឺ មិនសំដៅទៅលើឋានៈតួនាទី តំណែង
ឬឋានានុក្រមអ្វីទាំងអស់។ គឺវាសំដៅលើមនុស្សម្នាក់ ដែលមានឥទ្ធិពលទៅលើអ្នកដទៃប៉ុណ្ណោះ។
(John C. Maxwel)
១១. កុំនិយាយប្រាប់មនុស្សនូវវិធី សូមប្រាប់ពួកគេនូវអ្វី ដើម្បីនឹងទុកឲ្យពួកគេធ្វើឲ្យអ្នកភ្ញាក់ផ្អើល
ជាមួយលទ្ធផលរបស់ពួកគេ។ (George
S. Patton Jr,)
១២. អ្នកជាមនុស្សល្អ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ត្រឹមតែសេចក្ដីល្អចំពោះអំពើល្អនោះ។
អ្នកត្រូវតែធ្វើកិច្ចការឲ្យបានល្អ។ អ្នកត្រូវតែបរិច្ចាគអំពើល្អទៅពិភពលោក។
ពិភពលោកគឺជាកន្លែងមួយដ៏ល្អ សម្រាប់វត្តមានរបស់អ្នក ហើយអំពើល្អដែលនៅក្នុងខ្លួន
នឹងសាយភាយដល់អ្នកដទៃ។
ខ្ញុំមានវត្ថុដ៏មានតម្លៃបីយ៉ាង
ដែលស្ថិតនៅក្នុងខ្លួនខ្ញុំ។ ទីមួយ ភាពទន់ភ្លន់ ទីពីរ មិនលោភលន់ និងទីបី
សេចក្ដីគោរព ដែលខ្ញុំតែងតែប្រតិបត្តិចំពោះមុខអ្នកដទៃ។
ភាពទន់ភ្លន់នៅក្នុងខ្លួនរបស់អ្នក គឺមុខអ្នកដទៃ ហើយប្រែក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមពួកគេ។
(Lao Tzu)
១៣. ភាពជាអ្នកដឹកនាំ គឺជាសិល្បៈ នៃការផ្ដល់ឲ្យអ្នកដទៃ
ធ្វើកិច្ចការដែលអ្នកចង់បាន ទៅតាមចំណូលចិត្តរបស់គេ។ (Dwight D. Eisenhower)
១៤. ការទទួលខុសត្រូវ ពេលខ្លះមានន័យថា ធ្វើឲ្យមនុស្សធុញទ្រាន់។ (Colin Powell,)
១៥. តើអ្នកដឹងទេថា បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ក្នុងមួយជីវិតរបស់យើង
គឺយើងត្រូវបានអ្នកដទៃគ្រប់គ្រង ដែលតែងតែឈឺឆ្អាលហួសហេតុ ពីអារម្មណ៍ច្រើនជាង
ពួកគេធ្វើចំពោះគំនិត និងទស្សនៈទាំងឡាយ។(Margaret Thatcher. Margaret Thatcher)
១៦. ដំណើរផ្សងព្រេងនៃជីវិត គឺដើម្បីរៀន គោលបំណងនៃជីវិត
គឺដើម្បីរីកចម្រើន ធម្មជាតិនៃជីវិត គឺដើម្បីផ្លាស់ប្ដូរ ការប្រកួតប្រជែងនៃជីវិត គឺដើម្បីឈ្នះ
សារៈសំខាន់នៃជីវិតគឺការរក្សា ឱកាសនៃជីវិត គឺដើម្បីបម្រើ។ អាថ៌កំបាំងនៃជីវិត គឺត្រូវតែហ៊ាន
គ្រឿងលំអនៃជីវិត គឺមិត្តភាព សោភ័ណនៃជីវិត គឺការផ្តល់ឲ្យ។ (William Arthur Ward)
១៧. កុំដើរតាមហ្វូងមនុស្ស សូមដឹកនាំគេឲ្យដើរតាមអ្នកវិញ។ (Margaret Thatcher)
១៨. ជ័យជំនះមានបិតាមួយពាន់ ប៉ុន្តែការបរាជ័យ គឺជាកូនកំព្រាម្នាក់។ (John F. Kennedy)
១៩. អ្នករស់នៅ មិនមែនគ្រាន់តែរស់ទេ។ អ្នករស់នៅ
គឺដើម្បីធ្វើឲ្យពិភពលោកនេះ រស់នៅសម្បូរទៅដោយទស្សនៈវិស័យដ៏មហស្ចារ្យ ជាមួយស្មារតីនៃសេចក្ដីសង្ឃឹម
និងសមិទ្ធផលដ៏ថ្លៃថ្លា។ អ្នករស់នៅដើម្បីជួយឲ្យពិភពលោក សម្បូរសប្បាយ
ហើយអ្នកធ្វើឲ្យខ្លួនរបស់អ្នកក្លាយជាមនុស្ស គ្មានប្រយោជន៍ ក៏ព្រោះតែអ្នកបំភ្លេចបេសកម្មរបស់ខ្លួន។
(Woodrow Wilson)
២០. ភាពជាអ្នកដឹកនាំ និងការសិក្សា ត្រូវមានទំនាក់ទំនងនឹងគ្នា
មិនអាចខ្វះបាន។ (John
F. Kennedy)
២១. ខ្ញុំមើលមិនឃើញខ្លួនខ្ញុំ មានអ្វីពិសេសទេ។
ខ្ញុំត្រឹមតែឃើញខ្លួនខ្ញុំ មានការទទួលខុសត្រូវច្រើនជាងមនុស្សបន្ទាប់ មនុស្សដែលសម្លឹងមកខ្ញុំ
ក៏ព្រោះតែចង់បានចម្លើយគឺ ឲ្យខ្ញុំធ្វើកិច្ចការដើម្បីពួកគេ។(Tupac Shakur)
២២. មេដឹកនាំគឺជាអ្នកជំនួញម្នាក់ ដែលមានសង្ឃឹមជានិច្ច។ (Napoleon Banaparte)
២៣. ការគ្រប់គ្រង គឺជាការធ្វើកិច្ចការទាំងឡាយឲ្យបានត្រឹមត្រូវ។
ភាពជាអ្នកដឹកនាំ គឺជាការធ្វើកិច្ចការ ដែលត្រឹមត្រូវ។ (Peter F. Drucker)
២៤. បុគ្គលម្នាក់អាចត្រឹមតែដឹកនាំ នៅពេលដែលអ្នកដទៃមានអំណាចជាប្រធាន
ដែលគេផ្ដល់ឲ្យគាត់។ រាល់គំនិតដ៏ឈ្លាសវៃទាំងអស់ នៅក្នុងពិភពលោក
មិនអាចស្រោចស្រង់អាណាចក្ររបស់អ្នក ប្រសិនបើគ្មានបុគ្គលណាម្នាក់ស្ដាប់ពួកគេនោះ។ (Brandom Sanderson)
២៥. មិនមែនមេដឹកនាំទាំងអស់ទេ ស័ក្តិសមជាអ្នកដឹកនាំ។
ប៉ុន្តែមេដឹកនាំទាំងអស់គឺជាអ្នកអាន។ (Harry S. Truman)
២៦. នាយកប្រតិបត្តិដ៏ល្អបំផុត គឺជាមនុស្សម្នាក់
ដែលមានវិញ្ញាណគ្រប់គ្រាន់ ក្នុងការជ្រើសរើសបុគ្គលិកល្អៗ
ឲ្យធ្វើនូវអ្វីដែលគាត់ចង់បាន និងគ្រប់គ្រងដោយខ្លួនឯង មិនជ្រៀតជ្រែកពួកគេ
ទុកឲ្យពួកគេធ្វើដោយសម្រួលចុះ។(Theodore Roosevelt)
២៧. ឧទារហណ៍ គឺមិនមែនជារឿងសំខាន់ ក្នុងការធ្វើឲ្យមានឥទ្ធពលលើអ្នកដទៃទេ។
វាត្រឹមតែជារឿងមួយប៉ុណ្ណោះ។ (Albert Schweitzer)
២៨. ប្រសិនបើអ្នកចង់អប់រំមនុស្សម្នាក់ ថាគាត់ធ្វើខុសឬត្រូវ
តែមិនយកចិត្តទុកដាក់ក្នុងការបញ្ចុះបញ្ចូលគាត់។ មនុស្សទាំងឡាយនឹងជឿនូវអ្វី
ដែលពួកគេឃើញ។ សូមបណ្ដោយឲ្យពួកគេឃើញចុះ។ (Henry David Thoreau)
២៩. មនុស្សដែលមានអំណាចពិតប្រាកដ គឺជាមនុស្សដែលមានសេចក្ដីឱនលំទោនដ៏ធំធេង។
គេមិនព្យាយាម ស្ងើចសរសើរ គេមិនព្យាយាមបញ្ចេញឥទ្ធិពល គេជាមនុស្សសាមញ្ញ
គេជាមនុស្សពិសេស ដែលអាចឲ្យអ្នកដទៃជឿជាក់។ គេជាញឹកញាប់ជាមនុស្សស្ងៀមស្ងាត់ និងមានការរំពឹងទុក
និងយល់ដឹងពីចំណុចសំខាន់ក្នុងខ្លួនរបស់គេ ... គេមិនដែលហាមឃាត់
ឬក៏ប្រើប្រាស់នូវការរៀបចំ ឬការឈ្លានពានអ្នកដទៃ ដើម្បីរកផ្លូវដើររបស់ខ្លួននោះទេ។
គេស្ដាប់ ប្រសិនបើមានអ្វីដែលគេអាចជួយបាន គេជួយ តែប្រសិនបើគេមិនមានអ្វីទេ
គេនឹងនៅស្ងៀមស្ងាត់។ (Sanaya
Roman,)
៣០. វាជាពេលវេលា ក្នុងការយកចិត្តទុកដាក់ វាជាពេលក្នុងការទទួលខុសត្រូវ
វាជាពេលក្នុងការដឹកនាំ វាជាពេលក្នុងការផ្លាស់ប្តូរ វាជាពេលពិតមួយ
ក្នុងការធ្វើឲ្យខ្លួនយើង កាន់តែអស្ចារ្យ វាជាពេលវេលាបញ្ឈប់នូវការរិះគន់អ្នកដទៃ។(Steve Maraboli)
៣១. ភាពស្មោះត្រង់ អាចរំកិលភ្នំមួយបាន
សេចក្ដីស្នេហាអាចផ្លាស់ប្តូរបេះដូង។ (John Paul Warren)
៣២. ប្រសិនបើអ្នកមិនត្រូវច្រឡំទេ អ្នកក៏មិនយកចិត្តទុកដាក់ដែរ។ (Tom Tetters)
៣៣. ជីវិតមានរយៈពេលខ្លីប៉ុណ្ណោះ តែជីវិតពោរពេញដោយមហិច្ឆិតា។ (Marc A. Pitman)
៣៤. សូមដឹកនាំខ្ញុំ សូមដើរតាមខ្ញុំ
ឬសូមយកឋានៈនរកចេញពីផ្លូវដើររបស់ខ្ញុំ។ (George S. Patton Jr.)
៣៥. ចូរអ្នកកុំដឹកនាំមនុស្សដោយអំពើហិង្សា នោះគឺជាភាពប្រទូស្ដរាយ
មិនមានភាពជាអ្នកដឹកនាំទេ។ (Dwight
D. Eisenhower)
៣៦. មេដឹកនាំទាំងឡាយ ត្រូវតែមានទំនាក់ទំនងជិតស្និតជាមួយអ្នកដទៃ
ប៉ុន្តែត្រូវនៅឲ្យឆ្ងាយបន្តិច ដើម្បីជំរុញទឹកចិត្តពួកគេ។ (John C. Maxwell)
៣៧. ខ្ញុំមិនអាចទុកចិត្តបុគ្គលណាម្នាក់ ឲ្យមកបម្រើគ្រប់គ្រងអ្នកដទៃ
ក៏ព្រោះតែគេមិនអាចគ្រប់គ្រងខ្លួនគាត់បានផង។ (Robert E. Lee)
៣៨. មេដឹកនាំម្នាក់ ដឹកនាំមនុស្សទៅកាន់ទីកន្លែងដែលពួកគេចង់ទៅ។ មេដឹកនាំអស្ចារ្យ
ដឹកនាំមនុស្សទៅកាន់ទីកន្លែង ដែលពួកគេមិនចាំបាច់ចង់ទៅ ប៉ុន្តែត្រូវតែទៅ។ (Rosalynn Carter)
៣៩. ថ្ងៃដែលកងទ័ពឈប់នាំបញ្ហាឲ្យអ្នក គឺជាថ្ងៃដែលអ្នកឈប់ដឹកនាំពួកគេ។
ពួកគេបានបាត់បង់ជំនឿថា អ្នកអាចជួយពួកគេបាន ឬក៏ឲ្យសន្និដ្ឋានថា
អ្នកមិនយកចិត្តទុកដាក់។ ក្នុងករណីណាក៏ដោយ គឺជាការធ្លាក់ចុះភាពជាអ្នកដឹកនាំ។ (Colin Powell)
៤០. មាននូវភាពប្លែកគ្នាមួយ រវាងភាពជាមេដឹកនាំ និងភាពជាចៅហ្វាយនាយ។
ពិតមែនតែពួកគេទាំងពីរ ពឹងផ្អែកលើអំណាចក៏ដោយ។
ចៅហ្វាយនាយទាមទារនូវការស្តាប់បង្គាប់ដ៏ងងឹតងងល់។
មេដឹកនាំម្នាក់ស្វែងរកអំណាចតាមរយៈការយល់ដឹង និងជំនឿទុកចិត្តរបស់ប្រជាជន។ (Klaus Balkenhol)
៤១. ខ្ញុំចង់ឲ្យអ្នកដទៃស្គាល់ខ្ញុំថា ជាមនុស្សម្នាក់ ដែលស្វែងរកសេរីភាព
សមភាព យុត្តិធម៌ និងភាពរុងរឿងសម្រាប់មនុស្សទាំងអស់។ (Rosa Parks)
៤២. អ្នកទទួលបានក្នុងជីវិតនូវអ្វី ដែលអ្នកមានសេចក្ដីក្លាហាន
ដើម្បីសួររក។ (Nancy
D. Solomon)
៤៣. នៅទីបញ្ចប់ វាសំខាន់ណាស់ ក្នុងការចងចាំថា យើងមិនអាចក្លាយជាអ្វី
ដែលយើងចង់ក្លាយជាទេ ដោយរក្សាទុកនូវអ្វីដែលយើងមាន។ (Max Depree)
៤៤. យើងនៅទីនេះ សម្រាប់ហេតុផលមួយ។ ខ្ញុំជឿថា ហេតុផលដ៏តូចមួយ
តែងតែមានពន្លឺមួយ ដែលដឹកនាំមនុស្សឲ្យដើរឆ្លងកាត់ទីងងឹត។ (Whoopi Goldberg)
៤៥. ភាពជាអ្នកដឹកនាំដ៏គួរឲ្យស្រឡាញ់របស់ស្ត្រី
គឺជាមូលដ្ឋានគ្រឹះនៃការឈានឆ្ពោះរបស់គេក្នុងសង្គម។ (Kay Ballard)
៤៦. បុគ្គលដែលមិនអាចក្លាយជាអ្នកដើរតាមដ៏ល្អម្នាក់
គាត់ក៏មិនអាចក្លាយជាមេដឹកនាំល្អម្នាក់បានដែរ។(Aristotle)
៤៧. ក្លាយជាមេដឹកនាំម្នាក់ គឺអ្នកកំពុងធ្វើឲ្យមនុស្សទាំងឡាយ
ដែលអ្នកស្រឡាញ់ ស្អប់អ្នកតិចឬច្រើនជារៀងរាល់ថ្ងៃ។ (Patrick Ness)
៤៨. នៅជាមួយមេដឹកនាំម្នាក់ នៅពេលដែលគាត់ធ្វើត្រូវ។ ស្នាក់នៅជាមួយគាត់
នៅពេលដែលគាត់នៅតែត្រូវ ប៉ុន្តែចាកចេញពីគាត់នៅពេលដែលគាត់ខុស។ (Abraham Licoln)
៤៩. ប្រសិនបើអ្នកចង់កសាងនាវាមួយ សូមកុំវាយស្គរឲ្យមនុស្សប្រមូលឈើ
សូមបែងចែកការងារឲ្យពួកគេ និងដាក់បទបញ្ជា ព្រមទាំងបង្រៀនពួកគេ
ឲ្យមានមហិច្ឆិតាក្នុងការឆ្លងសមុទ្រដ៏ធំធេងគ្មានកោះត្រើយ។(Antoine de Saint-Exupery)
៥០. សញ្ញាណរបស់មនុស្សអស្ចារ្យម្នាក់ គឺជាមនុស្សដែលដឹងនូវពេលវេលា
ដែលត្រូវរៀបចំកិច្ចការសំខាន់ តាមលំដាប់លំដោយ ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងឡាយ។
(Brandon
Sanderson)
៥១. កូនសោរនៃភាពជាអ្នកដឹកដ៏ជោគជ័យ គឺឥទ្ធពល មិនមែនអំណាចទេ។ (Kenneth H. Blanchard)
៥២. មេដឹកនាំទាំងឡាយ កើតឡើងដោយការជ្រើសរើស មិនមែនដោយភាពចៃដន្យទេ។ (Mark Gorman)
៥៣. មេដឹកនាំទាំងឡាយ ដែលធ្វើកិច្ចការប្រកបដោយប្រសិទ្ធភាព គឺមិនលើកដាក់ខ្លួន
ហើយក៏មិនដែលនិយាយពាក្យ "ខ្ញុំ" ដែរ។
ហើយនេះមិនមែនព្រោះតែពួកគេបង្រៀនខ្លួនឯង មិននិយាយពាក្យ "ខ្ញុំ"
នោះទេ។ ពួកគេមិនគិតពីពាក្យ "ខ្ញុំ" តែពួកគេគិតពីពាក្យ "យើង"
ពួកគេគិតថា "ក្រុមការងារ" ពួកគេយល់ពីការងាររបស់គេ ក្នុងការបង្កើតមុខងាររបស់ក្រុម។
ពួកគេទទួលខុសត្រូវដោយមិនគេចវេស ប៉ុន្តែពាក្យ "យើង"
នេះពោពេញដោយកិតិ្តយសថ្លៃថ្លា។ នេះគឺជាការបង្កើតជំនឿទុកចិត្ត
ជម្រុញឲ្យអ្នកធ្វើកិច្ចការបានជោគជ័យ។ (Peter F. Drocker)
៥៤. ភាពជាអ្នកដឹកនាំពិតប្រាកដ គឺជាមនុស្សដែលអ្នកដទៃរីករាយ និងជឿជាក់ក្នុងការដើរតាម។
(John C. Maxwell)
៥៥. អ្នកអាចបាត់បង់លុយ អ្នកអាចបាត់បង់មិត្តភក្ដិ អ្នកអាចបាត់បង់ការងារ
ហើយអ្នកក៏អាចបាក់បែកស្នេហាចំណងអាពាហ៍ពិពាហ៍ តែអ្នកនៅតែអាចរកបានវិញ
ខណៈដែលអ្នកនៅតែរក្សាសេចក្ដីសង្ឃឹម និងមិនបាក់ទឹកចិត្ត។ (John Paul Warren)
៥៦. អ្នកបានធ្វើអ្វី ដែលបេះដូងអ្នកប្រាប់អ្នកឲ្យធ្វើ។ ខួរក្បាលបញ្ជាគឺជា
អ្វីដែលមេដឹកនាំទាំងឡាយធ្វើ មិនមែនអ្នកគាំទ្រធ្វើទេ។ (Tonya Hurley)
៥៧. មិនមានសេចក្ដីក្លាហានទេ នោះច្បាស់ជាគ្មានប្រវត្តិណាគេកត់ត្រាទុកទេ។
(Chris Brady)
៥៨. មេដឹកនាំមិនមែនជាបុគ្គល ដែលបង្ខំអ្នកដទៃ ធ្វើឲ្យខ្លួនឯងខ្លាំងនោះទេ។
មេដឹកនាំម្នាក់គឺជាបុគ្គល ដែលពេញចិត្តក្នុងការផ្ដល់ នូវថាមភាពរបស់គាត់ ទៅឲ្យអ្នកដទៃ
ដូច្នេះពួកគេនឹងមានភាពរឹងមាំគ្រប់គ្រាន់ក្រោកឈរដោយខ្លួនឯង។(Beth Revis)
៥៩. ប្រសិនបើមនុស្សខ្វាក់ដឹកនាំមនុស្សខ្វាក់។
ពួកគេទាំងពីរនឹងធ្លាក់ក្នុងប្រឡាយ។ (Anonymous)
៦០. ការស្រមៃនឹកដល់កន្លែងមួយ ដែលមនុស្សជ្រើសរើស
ដើម្បីនាំនូវថាមពល មហិច្ឆិតា និងឥរិយាបថមានជារៀងរាល់ថ្ងៃ។ (Stephen C. Lundin)
៦១. ភាពជាអ្នកដឹកនាំក្លៀវក្លា មិនមែនគិតពីមុខតំណែងទេ។ (Donald McGannon)
៦២. មេដឹកនាំពិតប្រាកដម្នាក់ ដឹងថា ភាពជាអ្នកដឹកនាំ គឺមិនសំដៅលើពួកគេទេ
គឺសំដៅទៅលើប្រជាជនដែលពួកគេបម្រើ។
ភាពជាមេដឹកនាំមិនមែនជាការលើកតម្កើងខ្លួនឯងថាអស្ចារ្យទេ
ប៉ុន្តែជាការជ្រោងប្រជាជនខ្ពស់ឡើង។ (Sheri L Dew)
៦៣. ពិភពលោក គឺពេញដោយមនុស្ស ដែលចង់តែភាពត្រូវ នៅពេលដែលអ្នកអាថ៌កំបាំងនៃកម្លាំងរបស់បុគ្គល
និងផ្លូវដែលគាត់ដើរទៅកាន់កិត្តិយសពិតប្រាកដ គឺសមត្ថភាពរបស់គាត់ ដែលហ៊ានសារភាពកំហុស
នៅពេលដែលគាត់បរាជ័យ។ អាទិទេពចង់បំពេញឲ្យព្រះវិហារ ជាមួយមនុស្សដែលអាចនិយាយថា
ពួកគេធ្វើខុស នៅពេលដែលពួកគេខុស។ មនុស្សម្នាក់ពេញចិត្តដាក់ខ្លួន មុខព្រះជាម្ចាស់
និងគ្រួសាររបស់គាត់ ហើយនិយាយថា "ខ្ញុំខុសហើយ"
ដើម្បីឲ្យគ្រួសាររបស់គាត់ មានទំនុកចិត្តចំពោះគាត់ និងយល់ព្រមតាមគាត់បន្ថែមទៀត។
ប្រសិនបើគាត់ដឹងកំហុសរបស់ខ្លួន ឬសារភាពកំហុស។ ពួកគាត់កាន់តែមានជំនឿលើគាត់ និងចាត់ទុកគាត់ជាអ្នកដឹកនាំរបស់ពួកគេ។
(Jim Anderson)
៦៤. ឧត្តមសេនីយ៍ម្នាក់ មិនដែលបង្ហាញភាពអស់សង្ឃឹមទេ
គាត់នៅតែបណ្ដុះនូវជំនឿជឿជាក់ចំពោះកងទ័ពរបស់គាត់។ គាត់ដឹកនាំទាហានឲ្យឆ្ពោះទៅមុខ
បើទោះបីជាស្ថិតក្នុងមាត់រណ្ដៅមរណៈក៏ដោយ។ (Rick Riordan)
៦៥. សិល្បៈនៃភាពជាអ្នកដឹកនាំ គឺការនិយាយថា "អូខេ"
ហើយមិននិយាយពាក្យ "យ៉ែស" ឡើយ។ ព្រោះវាជាការងាយស្រួល
ក្នុងការនិយាយពាក្យ "យ៉ែស"។ (Tony Blair)
៦៦. សត្រូវដ៏ធំរបស់អ្នក គឺខ្វះការយល់ដឹង និងការសន្មតិជាមុន។ (LTG Christianson)
៦៧. ខ្ញុំមិនអាចផ្ដល់ឲ្យអ្នកនូវរូបមន្ត នៃភាពជោគជ័យបានទេ
ប៉ុន្តែខ្ញុំអាចផ្ដល់ឲ្យអ្នកនូវរូបមន្ត ពេលអ្នកជួបបរាជ័យនោះគឺ
ការព្យាយាមដែលនាំឲ្យមនុស្សគ្រប់គ្នារីករាយ។ (Herbert Bayard Swope)
៦៨. គេនឹងធ្វើដើម្បីអ្នក ប៉ុន្តែមិនមែនដើម្បីខ្ញុំទេ
ខ្ញុំត្រូវតែមានមនុស្សរបស់ខ្ញុំ។ (Abraham Lincoln)
៦៩. ក្នុងឋានៈជាមេដឹកនាំម្នាក់ បើទោះបីជាសុនខរបស់អ្នកក៏ដោយ
ក៏អ្នកនៅតែឲ្យអំណាចវាគ្របលើអ្នកដទៃដែរ។
ដូច្នេះសូមអ្នកចាប់ផ្តើមបង្ហាត់វាឲ្យកាន់តែល្អឡើង៕ (Joyce Meyer) [edit]
---------------------------------------------------
ស្រង់ចេញពីសៀវភៅ៖
គតិបណ្ឌិតល្បីៗក្នុងលោក
ទំ.
១-២៤
ប្រែ.រ.នេត
ចំរើន
រូបភាព
: www. google.com
No comments:
Post a Comment