Wednesday, September 14, 2016

ប្រស្នាធម៌ ឧបមាជីវិតរបស់ព្រះបរមគ្រូជាម្ចាស់


មានសត្វខ្លាមួយក្បាលស្រែកគំរាមតាមសង្គ្រប់បុរសម្នាក់
បុរសម្នាក់នោះ ក៏បានរត់គេចទៅតោងវល្លិ៍ឈើ ដែលនៅពីលើមាត់ជ្រោះ
នៅពីខាងក្រោមដើមឈើមាត់ជ្រោះនោះ មានសត្វពស់រង់ចាំខាំចឹកលេប។
ខ្យល់ដង្ហើមបុរសនោះក៏ថប់ៗ គ្មានកម្លាំងកម្ហែង
វល្លិ៍ឈើ ដែលបុរសនោះកាន់តោងយោងអាត្មា កណ្ដាលគ្រោះអាក្រក់
មានសត្វកណ្ដុរខ្មៅសស្រេកឃ្លាន រឹតតែមកគំរាមកំហែង
វានាំគ្នាចុះមកខាំកកេរវល្ល៍ឈើនោះគ្រឹបៗទៀត
បុរសនោះ ក៏យោលយោកនៅកណ្ដាលគ្រោះភ័យនៃហ្វូងសត្វពស់
ដោយមិនដឹងថា នឹងរកផ្លូវណាៗយករួចខ្លួនបាន
រំពេចភ្លាមៗនោះបានឃើញបង្គងសត្វឃ្មុំតូច ក៏ឈោងចាប់យកមកភ្លក់រស
ទើបបានដឹងថា មានរសជាតិសែនផ្អែម ដ៏មានឱជា៕

ប្រស្នាធម៌ របស់ព្រះសម្មាសម្ពោធិញាណបរមគ្រូ សូមអនុមោទនា
-------------------------------------------
សត្វខ្លា គឺកម្មអតីតតាមដេញប្រមាញ់
វល្លិ៍ឈើគឺ រូបកាយសង្ខារខ័ន្ធ
សត្វពស់ គឺវិថីចុងក្រោយនៃជីវិត
សត្វកណ្ដុរសខ្មៅពីរក្បាលនោះគឺ យប់និងថ្ងៃ
ចិត្តរបស់មនុស្សគឺបុរសម្នាក់ហ្នឹងឯង
ជីពមនុស្សយើង មានគ្រោះភ័យនៅជុំវិញ គ្មានអ្នកណាប្រឆាំងជំទាស់បាន
ទឹកឃ្មុំប្រៀបដូចជា ព្រះធម៌ដែលមានអចិន្ត្រៃយ៍
អ្នកណាបានភ្លក់ ក្រេបផឹក នឹងរីករាយ។[edit]

ប្រភព www.plus.google.com
រូបភាព : https://m.facebook.com/groups

No comments:

Post a Comment