Tuesday, October 31, 2017

តើយើងអាចធ្វើអ្វីបានខ្លះ?


តើយើងអាចធ្វើអ្វីបានខ្លះ?

រឿងសំខាន់បំផុត ដែលយើងច្រើនតែភ្លេចសួរខ្លួនឯង
គឺរឿងតូចតាច រឿងដែលមើលទៅមិនសូវសំខាន់នេះឯង ។

ក្នុងនាទីណាក៏ដោយនៃជីវិត
នៅពេលមានអ្នកដទៃ តាំងសំនួរសួរយើងថា
តើខ្លួនយើងហ្នឹងអាចធ្វើអ្វីបានខ្លះ?
តាមពិតទៅ វាជាសំនួរសំខាន់ខ្លាំងណាស់
សម្រាប់ជីវិតរបស់យើង ។

បើគ្មានអ្នកណាសួរយើងទេ
យើងអាចសាកយកសំនួរនេះ មកសួរខ្លួនឯងបាន
រួចហើយឆ្លើយជាមួយវាត្រង់ទៅត្រង់មក
គ្មានអ្នកណាមកកុហកបោកប្រាសយើងបានឡើយ ។

តាមពិតទៅ ជីវិតដូចជាល្បែងហ្គេមតចំណុច


តាមពិតទៅ ជីវិតដូចជាល្បែងហ្គេមតចំណុច

បើប្រៀបធៀបការប្រើជីវិតរបស់យើង
ដូចជាល្បែងហ្គេមតចំណុច
នឹងមើលឃើញបានច្បាស់ក្រឡែតថា
យើងមិនគួរនៅស្ងៀមមួយកន្លែងសោះឡើយ ។

បើសម្លឹងមើលខ្លួនឯង ដូចជាចំណុចមួយៗ
ការចេញដំណើរទៅជួបមនុស្សម្នាថ្មីៗ
ក៏ដូចជាការបន្ថែមចំណុចផ្សេងៗរបស់ជីវិតអ៊ីចឹងដែរ ។

យើងមិនដឹងទេថា
តើពេលណា ដែលជីវិតនឹងគួសខ្សែតភ្ជាប់ចំណុចផ្សេងៗ
ឲ្យចូលជាប់គ្នាតែមួយបាន?

បើថ្ងៃនេះមិនទាន់បានល្អទេ ត្រូវធ្វើថ្ងៃស្អែកឲ្យល្អជាងនេះ


បើថ្ងៃនេះមិនទាន់បានល្អទេ ត្រូវធ្វើថ្ងៃស្អែកឲ្យល្អជាងនេះ

យើងគ្រប់គ្នាមានជម្រើស
ដែលញ៉ាំងឲ្យជីវិតមានភាពល្អប្រសើរឡើង ។

គ្រាន់តែយើងធ្វើមើលមិនឃើញ
ឬមិនធ្លាប់ដឹងពីសក្ដានុពល
ធ្វើមិនដឹងពីសមត្ថភាពពិតរបស់ខ្លួនឯង ។

តែមួយថ្ងៃៗដែលយើងប្រើប្រាស់ទៅ
តើប្រើប្រាស់វាទៅបែបល្អគ្រប់គ្រាន់ឬទេ?
ឬប្រើប្រាស់សំបូរហូរហៀរ
មិនបានជួយទ្រទ្រង់ឲ្យយើងមានឱកាស
ចូលទៅជិតក្ដីសុបិន ។

Monday, October 30, 2017

កុំវិលវល់នៅជុំវិញបញ្ហា


កុំវិលវល់នៅជុំវិញបញ្ហា

បើយើងដឹងថា អ្វីដែលខ្លួនកំពុងបានធ្វើនោះ
វាមិនមែនទេ ឲ្យផ្លាស់ប្តូរវាចេញទៅ
រកដំណោះស្រាយ រកឱកាសក្នុងការផ្លាស់ប្តូរ
កែសម្រួលវាឲ្យបាន ។

កុំឲ្យខាតពេលវេលា កុំគិតតែពីរអ៊ូរទាំ
តែមិនគិតរកមធ្យោបាយដោះស្រាយ កែប្រែវាចេញទេ ។

ធ្វើបែបនោះ វាមិនបានជួយដោះស្រាយអ្វីទេ
មានតែធ្វើឲ្យយើងវិលវល់នៅជុំវិញបញ្ហានោះ
ដោយមិនហ៊ានគិត មិនហ៊ានចូលមកដោះស្រាយ
តើនឹងឲ្យរឿងនោះបានល្អប្រសើរយ៉ាងម៉េច?

គិតតិចធ្វើច្រើន គិតច្រើនមិនធ្វើអ្វីសោះ


គិតតិចធ្វើច្រើន គិតច្រើនមិនធ្វើអ្វីសោះ

មនុស្សយើងគេបែងចែកជាពីរពួកធំៗ
គឺពួកមនុស្សគិតច្រើនហួសពេក
ជាមួយពួកមនុស្សមិនសូវគិតអ្វីច្រើន
តែមានមុខធ្វើច្រើន ។

ពេលយើងមិនគិតអ្វីច្រើនពេក
យើងបានធ្វើរឿងដែលបណ្ដាលមនុស្សគិតច្រើន
គេបានត្រឹមតែគិត ។

ប៉ុន្តែពួកគេមិនមានថ្ងៃបានធ្វើ
លោកតាន់ ម្ចាស់ក្រុមហ៊ុន អ៊ិឈិតាន់
កាច់បំបាកអ្នកជំនាញទីផ្សារ
សាងអាណាចក្រលុយវាល់លានដុល្លារ
តាំងពីដើមផលិតតែអូអ៊ិឈិ ។

Sunday, October 29, 2017

សប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងធ្វើ


សប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងធ្វើ

អាថ៌កំបាំងដែលគ្មានការពិបាកក្នុងការធ្វើអ្វីមួយឲ្យបានសម្រេច
ធ្វើអ្វីមួយឲ្យបានឈ្នះ គឺសប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងមាន
កំពុងបាន និងកំពុងធ្វើនោះៗ ។

ធម្មជាតិរបស់មនុស្សយើង
មានភាពថ្នឹកជំនាញ និងទស្សនវិស័យខុសៗគ្នាកើតមានឡើងជាធម្មតា
បើសិនចាប់ផ្ដើមត្រង់ការទទួលស្គាល់ធម្មជាតិរបស់ខ្លួនឯង
ក៏អាចឆ្លើយតបជាមួយខ្លួនឯងបានថា
តើយកខ្លួនឯងហ្នឹងទៅទុកនៅត្រង់កន្លែងណាមួយ?

តើគួរចាប់យក ឬឆកឱកាសណាមួយទៅធ្វើកិច្ចការអ្វី
ប្រសិនយើងមានអារម្មណ៍សប្បាយចិត្ត
មានសេចក្ដីសុខជាមួយរឿងដែលមាន ដែលខ្លួនកំពុងធ្វើនោះ?

ចេះសមាគមមនុស្សច្រើនគ្នា រកជំនួយពីចាស់ទុំ


ចេះសមាគមមនុស្សច្រើនគ្នា រកជំនួយពីចាស់ទុំ

ចង់បានជោគជ័យត្រូវចេះសមាគម
ត្រូវចេះជ្រើសរើសរាប់អានមនុស្សម្នាផងទាំងពួង ។

បើចង់ជោគជ័យ
កុំរវល់តែរាប់អានមនុស្សប្រភេទដូចគ្នា
មានវ័យស្របាៗគ្នាឡើយ ។

យើងអាចនឹងមានចិត្តមុះមុតជាង និងរឹងមាំជាង
ក្នុងដំណាក់កាលណាមួយនៃជីវិត
ប៉ុន្តែយើងវិលវល់ទៅមកៗ
អាចទៅមិនបានឆ្ងាយ ដូចអ្វីដែលបានកំណត់ទុក
ដូចពាក្យចាស់ខ្មែរយើងពោលថា
មុចមិនជ្រៅ ទៅមិនឆ្ងាយ ។

ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី


ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី

មនុស្សយើងគ្រប់គ្នា
រមែងត្រូវឈានជើងដើរឡើង និង
ឈានជើងដើរចុះនៃជីវិតទាំងអស់គ្នា ។

គ្មានអ្នកណាមួយមានជីវិតបែបរមៀលចុះរកចំណុចផ្លាស់ប្ដូរមិនបានទេ
ហើយប្រហែលជាគ្មានអ្នកណាមួយមានជីវិតរុងរឿងគ្រប់ពេល និង
បែបមិនធ្លាប់ឈានជើងដើរចុះដែរ ។

យើងខំតស៊ូពុះពារមកយ៉ាងខ្លាំង
ដើម្បីសាងឋានៈជីវភាពរបស់ខ្លួន និង
ដើម្បីសាងមុខងារតួនាទីឲ្យមានស្ថិរភាពឡើង
ប៉ុន្តែកុំភ្លេចថា ការគ្រប់គ្រង់ប្រាក់ចំណូលឲ្យមានសមតុល្យ
ក៏ជារឿងមួយខ្លួនត្រូវគិតផងដែរ ។

មើលអ្នកមុខ មើលអ្នកក្រោយ ដើម្បីសាងកម្លាំងចិត្តឲ្យខ្លួនឯង


មើលអ្នកមុខ មើលអ្នកក្រោយ ដើម្បីសាងកម្លាំងចិត្តឲ្យខ្លួនឯង

មនុស្សយើងគ្រប់គ្នាមកឈរនៅត្រង់នេះបាន
ប្រហែលជាធ្លាប់ឆ្លងកាត់ពាក្យមួយថា
ចុះចាញ់រាថយ ដកខ្លួន រអាចិត្ត
ក្នុងចង្វាក់ខ្លះៗក្នុងជីវិតហើយមើល៍ទៅ ។

ក្នុងន័យនេះ វាមិនមែនជាអ្វីថ្មីស្រឡាងនោះទេ
ដែលកំពុងធ្វើដំណើរក្នុងវិថីនៃជីវិតរបស់យើងម្នាក់ៗ
ស្រាប់តែមកជួបចង្វាក់ខ្លះនៃជីវិត
ដូចជាមានអារម្មណ៍ថា ចង់សម្រាក
ឬអស់សង្ឃឹមមែនទែន ។

Saturday, October 28, 2017

កាន់តែឲ្យ កាន់តែបាន


កាន់តែឲ្យ កាន់តែបាន

ក្នុងជីវិតបំពេញការងារ
បើសិនចង់ធ្វើអ្វីឲ្យសម្រេចបែបមហាសាល
យើងមិនអាចធ្វើអ្វីបានដោយខ្លួនតែម្នាក់ឯងបានទេ ។

យើងត្រូវរៀនដឹងអំពីការបង្កើតក្រុមដែលមានភាពរឹងមាំ
ទាំងផ្នែកចំណេះដឹង សមត្ថភាព និងទស្សនវិស័យ
ព្រមទាំងការចូលរួមចិត្តថ្លើមមានធ្លុងតែមួយ ។

មេក្រុមដែលអាចបានទឹកចិត្តកូនចៅ
រមែងជាក្រុមដ៏រឹងមាំមួយ
ច្បាស់ណាស់ថា ក្រុមធ្វើការ ការងារនឹងដើរ ។

មេដឹកនាំត្រូវចេះដាក់ខ្លួនដើម្បីឲ្យបានចិត្តកូនចៅ
ផ្ដល់ប្រឹក្សាយោបល់ មើលថែ និងផ្ដល់ពាក្យទូន្មាន
ហើយត្រូវហ៊ានបំផុសគំនិតឲ្យកូនចៅហ៊ានគិត និងហ៊ានសម្រេចចិត្ត ។

ដាក់មុខងារឲ្យម្នាក់ៗបានគិត បានសម្រេចចិត្ត
បានស្នើមតិយោបល់របស់ខ្លួនខ្លះ តាមសមគួរ ។

ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត


ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត

ពាក្យស្លោកមួយរបស់លោក Nike និយាយថា
Just Do it.
ស្លោកដែលប្រើពាក្យសាមញ្ញៗ
តែអាចដាស់តឿនចិត្តបានល្អបំផុត។

មនុស្សដែលចង់បានភាពជោគជ័យ
ដល់ពេលវគ្គថ្នាក់នៃការគិត
ត្រូវហ៊ានចាប់ផ្ដើមអនុវត្តធ្វើវា ។

ការចាប់ផ្ដើមធ្វើពិត
វាធ្វើឲ្យយើងរៀនដឹងរឿងផ្សេងៗបានច្រើនយ៉ាងទៀត
អាចឲ្យបានជួបភាពជោគជ័យ
និងទាំងអាចជួបជាមួយបញ្ហាជាច្រើន ។

Friday, October 27, 2017

កាន់តែចាស់ ភាពឆ្លាតវៃកាន់តែថមថយ


កាន់តែចាស់ ភាពឆ្លាតវៃកាន់តែថមថយ

មិនដឹងជាយ៉ាងម៉េចទេ
មនុស្សយើងគ្រប់គ្នាត្រូវបានកំពុងឆ្លងកាត់ដំណាក់កាល
នៃវ័យកុមារ ។

ឆ្លងកាត់ដំណាក់កាលនៃយុវវ័យ
នឹងឈានចូលដល់ដំណាក់វ័យចំណាស់ឡើងៗ
នេះគឺជាសច្ចភាពនៃជីវិត……។

ត្រង់នេះ វាមានសភាពខុសប្លែកពីគ្នា
របស់មនុស្សដែលមានវ័យកាន់តែចាស់ ។

យើងអាចកត់សម្គាល់មើលឃើញខ្លួនឯងថា “កាន់តែចាស់ឡើងៗ”
ឬយើងកំពុងតែ “ធំឡើងៗ” ។

មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក


មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក

ធម្មជាតិ គឺជាគ្រូដែលបង្រៀនយើងល្អបំផុត
ហើយអាចអប់រំយើងបាន ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។

មេឃ ដី ខ្យល់អាកាស
គឺជាវត្ថុដែលនៅជិតខ្លួន
ដែលព្រមបង្រៀនយើងឲ្យឃើញពីសច្ចភាពនៃជីវិត ។

បើសិនយើងចេះសង្កេតមើល បើកចិត្តព្រមទទួល
ដូចជាការហែលទឹករបស់ត្រី វាអាចបង្រៀនយើងអ្វីម្យ៉ាងបាន
ធម្មជាតិរបស់ត្រី ចូលចិត្តហែលបញ្ច្រាសទឹកហូរ
ទោះបីពួកវាត្រូវការបញ្ចេញថាមពលច្រើនក៏ដោយ ត្រីដែលរឹងមាំគឺជា
ត្រីដែលចូលចិត្តហែលបញ្ច្រាសក្រសែទឹកហូរជានិច្ច
ប៉ុន្តែសាច់ដុំត្រីទាំងនោះ ក៏មានសភាពរឹងមាំ ។

តើអ្នកធ្លាប់ស្គាល់ត្រីឈ្មោះ ហ្សែលម៉ុន ដែរទេ?
ត្រីហ្សែលម៉ុន គឺជាត្រីចម្លែកជាងត្រីផ្សេងៗទៀត ។

រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ


រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ

មនុស្សយើងគ្រប់គ្នាត្រូវមានក្ដីសុបិន
សុបិនដែលខុសពី
ការមានផែនការបែបជាថ្នាក់សម្លាប់ខ្លួន ។

ព្រោះថាផែនការមានគំនួសកំណត់
តែសុបិនមិនមានគំនូសកំណត់អ្វីទាំងអស់……
ហើយភាពពិសេសនៃការដាក់គោលដៅ
និងកំណត់ក្ដីសុបិននោះគឺ
យើងមិនចាំបាច់ឡើយ ដែលត្រូវទទួលយកទស្សនៈរបស់អ្នកដទៃ
ដែលជាក្រុមពួកអ្នកបំផ្លាញសុបិន
មកកំណត់លក្ខខណ្ឌសមត្ថភាពរបស់យើងទេ ។

ក្ដីសុបិនរបស់យើង
ជារឿងរបស់យើង និងខ្លួនយើង
វាមិនមែនជារឿងរបស់អ្នកដទៃឡើយ……

Thursday, October 26, 2017

គិតអ្វីៗឲ្យប្រាកដប្រជា


គិតអ្វីៗឲ្យប្រាកដប្រជា

ភាពប្រាកដប្រជា
គឺជាអង្គប្រកបដ៏សំខាន់ចំពោះភាពជោគជ័យនៅក្នុងឆាកជីវិត
ការគិតខុសពីអ្នកដទៃ គិតមិនដូចអ្នកដទៃគិត
គឺជាផ្នែកមួយទៀត ដែលធ្វើឲ្យយើងមើលឃើញពីឱកាស
ក៏ខុសពីអ្នកដទៃគេមានដែរ ។

ចុះហេតុអ្វីបានជាមនុស្សភាគច្រើនគេគិត
និងមានជំនឿដូចៗគ្នាអ៊ីចឹង?

ក៏ព្រោះថា មនុស្សយើងមើលទូរទស្សន៍ដូចៗគ្នា
អានសៀវភៅស្រដៀងគ្នា និងដូចៗគ្នា
មើលរឿងកុនដែលខ្លួនចូលចិត្តដូចៗគ្នាទៀត ។

Wednesday, October 25, 2017

ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស


ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស

ក្នុងឆាកជីវិត កាលបើយើងឈានផុតកន្លងទៅមួយវិនាទីហើយ
មួយវិនាទីនោះ មិនអាចហៅឲ្យវិលត្រឡប់មកវិញបានឡើយ ។

យើងគ្មានអំណាចពិសេសអ្វីណា
អាចទាញពេលវេលាឲ្យវិលត្រឡប់ថយក្រោយ មកដោះស្រាយ
អ្វីដែលខ្លួនបានសម្រេចចិត្ត ឬបានធ្វើផុតហើយនោះទេ ។

រឿងដែលល្អបំផុត
វិលមករៀនស្គាល់ និងព្រមទទួលយកវា
សម្លឹងមើលរឿងដែលកន្លងទៅហើយនុ៎ះ
ដូចអ្វីដែលវាបានកើតមានឡើង ។

ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ


ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ

ឈ្មួលភ្លើង(ថ្មដែលធ្វើឲ្យមានភ្លើង) និងកម្លាំងកកិតដែលល្អបំផុត
គឺ “កម្លាំងបណ្ដាលចិត្ត” ។

បើសិនខ្លួនយើងស្វែងរកឃើញថា តើអ្វីទៅដែលនាំឲ្យបណ្ដាលចិត្ត?
តើអ្វីទៅដែលយើងធ្វើហើយបេះដូងលោតក្ដុកក្ដាក់ៗ
មានសេចក្ដីសុខ នោះហើយគឺជារឿងដែលយើងគួរនៅជាមួយវា ។

Tuesday, October 24, 2017

តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?


តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?

ជីវិតដែលសមប្រកបដោយភាពជោគជ័យ
ស្តាប់ភ្លាមៗគួរឲ្យចាប់អារម្មណ៍ និងយល់ការរឿងនេះច្បាស់ដូចថ្ងៃ។

ត្រង់ទីនេះ រឿងដែលយើងត្រូវរំលឹកឡើងវិញគឺ
និយាមភាពជោគជ័យរបស់ខ្លួនយើង
តើវាអាចកើតមានទៅបានយ៉ាងដូចម្ដេចខ្លះ?

ព្រោះភាពជោគជ័យរបស់មនុស្សយើងម្នាក់ៗ វាមានលក្ខណៈផ្សេងៗគ្នា
ជីវិតដែលជោគជ័យ……
សម្រាប់មនុស្សគិតទៅលើ
ការមានមុខងារតួនាទីការងាររីកចម្រើនលូតលាស់
បានក្លាយជាអ្នកចាត់ការទូទៅ ក្លាយជានាយកប្រតិបត្តិ ជាមេក្រុម
ឬបានធ្វើជាម្ចាស់ការលើអាជីវកម្មខ្នាតយក្ស ជាដើម ។

មានទស្សនវិស័យគ្រប់រឿង



មានទស្សនវិស័យគ្រប់រឿង

ខពិតមិនពិតក្នុងជីវិតរបស់យើងនោះគឺ
មនុស្សយើងម្នាក់ៗអាចជ្រើសរើសធ្វើរឿងផ្សេងៗតាមចិត្តចង់បាន
ប៉ុន្តែមនុស្សយើងភាគច្រើន មិនសូវហ៊ានជ្រើសរើសប៉ុន្មានទេ
បើជ្រើសរើសវិញ ក៏ជ្រើសរើសតាមបែបស្ទាក់ស្ទើរ ស្ទើរហ៊ានបន្តិច ស្ទើរខ្លាចបន្តិច។

ក្នុងជីវិតមនុស្សយើង ដែលអាចរកឃើញខ្លួនឯងនៅលើការជ្រើសរើស
នៅលើផ្លូវបំបែកត្រង់ចំណុចខ្លួនឯង អ្នកសម្រេចចិត្តជានិច្ច
និងក្រោយពីការសម្រេចចិត្ត ហើយវាក៏មានប្រការខ្លះៗ
ដែលមនុស្សយើងសម្រេចចិត្តជ្រើសរើសខុសដែរ ។

បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល


បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល

មនុស្សដែលចូលចិត្តរកលេសថា មិនមានពេលគ្រប់គ្រាន់
មិនមែនជាមនុស្សដែលជួបប្រសព្វជាមួយនឹងភាពជោគជ័យក្នុងជីវិតនោះទេ។

កុំភ្លេចថា ក្នុងមួយថ្ងៃៗ
មនុស្សយើងគ្រប់គ្នា សុទ្ធតែមានពេលវេលាស្មើគ្នាទាំងអស់គឺ ២៤ម៉ោង
តែចំណុចដែលធ្វើឲ្យមានការខុសប្លែកពីគ្នានោះគឺ
ក្នុងការចេះរៀបចំតារាងពេលវេលាក្នុងមួយថ្ងៃៗឲ្យមានតម្លៃ
មានន័យសម្រាប់ជីវិតបានតិចឬច្រើនទៅវិញទេ ។