ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ
ឈ្មួលភ្លើង(ថ្មដែលធ្វើឲ្យមានភ្លើង)
និងកម្លាំងកកិតដែលល្អបំផុត
គឺ
“កម្លាំងបណ្ដាលចិត្ត” ។
បើសិនខ្លួនយើងស្វែងរកឃើញថា
តើអ្វីទៅដែលនាំឲ្យបណ្ដាលចិត្ត?
តើអ្វីទៅដែលយើងធ្វើហើយបេះដូងលោតក្ដុកក្ដាក់ៗ
មានសេចក្ដីសុខ
នោះហើយគឺជារឿងដែលយើងគួរនៅជាមួយវា ។
មនុស្សយើងម្នាក់ៗ
គួរណាស់តែមានគោលដៅនៃជីវិត
បើសិនជាប្រាសចាកពីគោលដៅហើយ
វាពិបាកនឹងវាស់វែងបានថា
តើយើងគួរនឹងបោះជំហានទៅទិសណា
និងប្រើជីវិតដែលកំពុងមាន
ទៅលើផ្នែកណាមួយ
នៅជាមួយវាយ៉ាងដូចម្ដេច
ឲ្យវាសក្ដិសម?
កុំភ្លេចថា
យើងគ្រប់គ្នាមានពេលកំណត់
ដែលមានខ្យល់ដង្ហើមដកនៅក្នុងលោកមួយនេះ
បើសិនយើងចង់ចេញដំណើរដើរទៅទិសណា
ដោយគ្មានគោលដៅ
ដើរទៅដោយខ្វះកម្លាំងបណ្ដាលចិត្ត
ការធ្វើកិច្ចការអ្វីៗ
ក៏ធ្វើទៅឲ្យតែបានៗក្នុងមួយថ្ងៃៗ
ដក់ដង្ហើមឲ្យតែបានមួយថ្ងៃៗ
ដោយឥតបានធ្វើប្រយោជន៍អ្វីសោះ ។
កម្លាំងបណ្ដាលចិត្ត……
បើសិនប្តូរផ្លាស់វាឲ្យមកជាផ្នែកមួយនៃជីវិតបាន
នោះគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់
។
ការបានរកឃើញ
Mission នៃជីវិត
រាប់ថា
ជារឿងដ៏អស្ចារ្យណាស់ ។
ប៉ុន្តែគួរឲ្យសោកស្តាយ
សព្វថ្ងៃនេះ សង្គមនេះរួសរាន់ពេក
រុញច្រានឲ្យយើងប្រញាប់ប្រញាល់ទៅមុខយ៉ាងឆាប់រហ័ស
រហូតដល់រៀបចំខ្លួនមិនទាន់
។
ក្មេងនៅក្នុងវ័យសិក្សា
និស្សិតរៀនតាមមហាវិទ្យាល័យមួយចំនួនធំ
ចេះពីរៀនទៅដោយមិនបានគិតថា
រឿងដែលខ្លួនកំពុងរៀននេះ
វាពិតឬវាត្រូវតាមឆន្ទៈគោលបំណងរបស់ខ្លួនដែរឬក៏អត់ទេ
។
ដោយមិនបានគិតគូរនេះហើយ
វាមានការពិបាកសង្ឃឹមថា
តើយើងនឹងធ្វើក្នុងរឿងនោះ
ឲ្យបានស្ទាត់ជំនាញយ៉ាងម៉េច?
មហាវិទ្យាល័យមានត្រឹមតែគោលបំណងផលិត
“វត្ថុធាតុដើម”
ដើម្បីជាការបញ្ចូលទំនិញឲ្យដល់ទីផ្សារការងារប៉ុណ្ណោះ
ខណៈដែលនិស្សិតខ្លួនឯងភ្លេចគិតសួរពីឆន្ទៈគោលបំណងរបស់ខ្លួនឯង
។
ម្យ៉ាងវិញទៀត
ក្រៅពីបរិបទនៃការសិក្សា
អស់រយៈកាល
៤ ឆ្នាំ ក្នុងរបងមហាវិទ្យាល័យ
ពេលចប់ចេញមករកការងារធ្វើហើយ
យើងត្រូវដាក់សម្ពាធ
ជីវិតត្រូវតាមបែបមនុស្សភាគច្រើនគេគិតទៀត ។
ទៅលើកយកនិយាមជោគជ័យរបស់អ្នកណាមួយក៏មិនដឹង
យកស្តង់ដាររបស់សង្គមមកធ្វើជារបស់ខ្លួនឯង
ដល់ភ្លេចកម្លាំងបណ្ដាលចិត្តរបស់ខ្លួនឯងឈឹង
។
មុនដល់ពេលខ្លួនឯង
ចាស់បន្តិចម្ដងៗ
ហើយពេលវេលានៃភាពយុវវ័យកន្លងផុតទៅ
យ៉ាងគួរឲ្យសោកស្ដាយបំផុត
។
គ្រាមួយ
ខ្ញុំបានជួបស្គាល់បុរសម្នាក់
គាត់ជាមេដឹកនាំក្មេងៗច្រើននាក់ច្រើនជំនាន់
។
រាប់ទសវត្សរ៍មកហើយ
គាត់នៅតែរក្សាបានភាពជាអ្នកដឹកនាំ
និងជ្រើសរើសធ្វើជា
Mission របស់ខ្លួនឯងដោយភ្ជាប់ភ្ជួន ។
ការដែលមានក្ដីសង្ឃឹម
និងកម្លាំងបណ្ដាលចិត្តរបស់ខ្លួនឯង
ដែលជាអ្នកធ្វើសៀវភៅ
ជាកម្លាំងបណ្ដាលចិត្តជួយជំរុញទឹកចិត្តដល់យុវវ័យ
ក៏បានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំង
ក្នុងសង្គមស្រទាប់យុវវ័យ ។
ក្រោយពីនោះ
គាត់ប្រើប្រាស់ពេលវេលា
ក្នុងដំណើរយឺតយ៉ាវ
និយាយពីការលើកទឹកចិត្ត
ឲ្យពួកគេហ៊ានសុបិន
ហ៊ានជ្រើសរើសផ្លូវដើរដោយខ្លួនឯងក្នុងវិថីនៃជីវិត
។
រូបគាត់បានធ្វើជាតួយ៉ាងក្នុងការប្រើប្រាស់ជីវិតបែបក្បត់
គឺក្បត់ពីក្រសែភ្នែកភាគច្រើន
និងទទួលយកក្រសែភ្នែកចម្បង
ក្នុងការស្វែងរកឲ្យឃើញថា
តើខ្លួនឯងចូលចិត្ត និងភ្លេចភ្លាំងក្នុងរឿងអ្វីខ្លះ?
ហើយផ្លាស់ប្ដូរវាឲ្យមកជាថាមពលបំផ្ទុះឡើង
។
ការជំរុញនេះមិនមែនត្រឹមតែខ្លួនឯងទេ
តែជាការរុញច្រានសង្គម
និងការចែករំលែកវិធីគិតដែលមានលក្ខណៈប្លែកហើយថ្មី
ដែលមានកំនែទំរុងពីបែបចាស់
។
ក្នុងគ្រាមួយ
ខណៈដែលកំពុងជ្រើសរើសទិញសៀវភៅក្នុងបណ្ណាគារអន្តរជាតិ
ខ្ញុំបានជួបជាមួយគាត់
ខ្ញុំសំណេះសំណាលជាមួយគាត់ ក្នុងខណៈពេលកំពុងដើររើសសៀវភៅ មុននឹងយកសៀវភៅមកឲ្យគាត់សញ្ញេទុកជាអនុស្សាវរីយ៍
។
“តើយើងកំពុងរៀនដល់ណាហើយ?”
គាត់បានសួរមកខ្ញុំ
“កំពុងរៀនថ្នាក់ទី១១”
ខ្ញុំឆ្លើយតបជាមួយគាត់រៀងខ្មាសអៀន
“ចុះយើងចង់ធ្វើអ្វីក្នុងថ្ងៃអនាគត
ហើយបានគិតឬនៅ?” គាត់សួរបន្ត
“នៅទេបាទ”
ខ្ញុំឆ្លើយតបជាមួយគាត់វិញ ។
រឿងដែលខ្ញុំយល់
និងបញ្ជាក់បានថា
គាត់ម្នាក់នេះ
បំពេញតួនាទីខ្លួនឯងបានយ៉ាងល្អ
គឺឃើញគាត់សញ្ញេលើក្របសៀវភៅដោយចិត្តផ្ទិតផ្ចង់
មុននឹងឱនខ្លួនមកខ្សឹបប្រាប់យើងថា
“មិនថាយ៉ាងណាទេ
គឺឲ្យជ្រើសរើសស្ដាប់សំឡេងបេះដូង
ខ្លួនឯងឲ្យបានច្បាស់
ធានាថាខ្លួននឹងបានល្អប្រសើរជាមិនខានឡើយ” ។
ឈុតឆាកដែលខ្ញុំនៅមាន
និងអ្វីដែលខ្ញុំបានយល់គឺ
ទឹកមុខរីករាយរបស់ខ្ញុំ
ដែលបានទទួលយកសៀវភៅពីដៃគាត់
ប្រកបព្រមដោយស្នាមសញ្ញេលើសៀវភៅនោះ
វាជាទឹកមុខប្ដេជ្ញាចិត្ត
នឹងចេញដើរតាមរកអ្វីដែលខ្លួនបានសុបិន
ដោយគ្មានចិត្តស្ទាក់ស្ទើរបន្តិចឡើយ
។
ពាក្យសម្ដីមិនប៉ុន្មានម៉ាត់ដ៏ងាយរបស់គាត់
វាមានន័យគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ
និងធ្វើឲ្យយុវវ័យដូចជាខ្ញុំនេះ
ហ៊ានជ្រើសរើស
ហ៊ានគិត និងហ៊ានសុបិនបាន ។
ហើយនោះជាគុណសម្បត្តិរបស់មនុស្ស
ដែលមានសេចក្ដីសុខ
ប្រកបព្រមជាមួយនិងភាពជោគជ័យ
នៅលើដងវិថី
ដែលខ្លួនឯងស្រឡាញ់ និងជ្រើសរើស ។
ថ្ងៃនេះ
សួរខ្លួនឯងម្ដងទៀតឲ្យបានច្បាស់
ថា
តើយើងបំភ្លេចកម្លាំងបណ្ដាលចិត្ត
របស់ខ្លួនឯងទុកចោលនៅត្រង់ណា?
“មនុស្សដែលមានភាពរឹងប៉ឹងបំផុត
គឺជាមនុស្សដែលដួលខ្លួនឯង
ក្រោកឡើងស៊ូសាជាថ្មីដោយខ្លួនឯង
ដោយមិនព្រមដកចិត្តចុះញ៉មឡើយ”
។
“ធ្លាប់បានជួបបរាជ័យពីមុន
ធ្លាប់បានឈឺចាប់
អស់សង្ឃឹម ខកចិត្តពីមុន
ព្រោះនោះគឺជាសញ្ញាប្រាប់ថា
យើងកំពុងមានជីវិត
ជ្រើសរើសរស់នៅដូចជាអ្នកប្រយុទ្ធ
រស់នៅដូចជាមនុស្សមានសុបិន”
៕
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment