Tuesday, October 24, 2017

តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?


តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?

ជីវិតដែលសមប្រកបដោយភាពជោគជ័យ
ស្តាប់ភ្លាមៗគួរឲ្យចាប់អារម្មណ៍ និងយល់ការរឿងនេះច្បាស់ដូចថ្ងៃ។

ត្រង់ទីនេះ រឿងដែលយើងត្រូវរំលឹកឡើងវិញគឺ
និយាមភាពជោគជ័យរបស់ខ្លួនយើង
តើវាអាចកើតមានទៅបានយ៉ាងដូចម្ដេចខ្លះ?

ព្រោះភាពជោគជ័យរបស់មនុស្សយើងម្នាក់ៗ វាមានលក្ខណៈផ្សេងៗគ្នា
ជីវិតដែលជោគជ័យ……
សម្រាប់មនុស្សគិតទៅលើ
ការមានមុខងារតួនាទីការងាររីកចម្រើនលូតលាស់
បានក្លាយជាអ្នកចាត់ការទូទៅ ក្លាយជានាយកប្រតិបត្តិ ជាមេក្រុម
ឬបានធ្វើជាម្ចាស់ការលើអាជីវកម្មខ្នាតយក្ស ជាដើម ។

ហើយសម្រាប់មនុស្សខ្លះទៀត អាចគិតទៅលើ
ការមានមិត្តភក្ដិរួមសហការគ្នាដ៏ល្អអស្ចារ្យ
ព្រមទាំងបំពេញការងារជាក្រុមជាពួក និងបោះជំហានទៅព្រមគ្នា
រួមសុខ រួមទុក្ខ នៅជាមួយគ្នា ។

ខណៈដែលមានអ្នកខ្លះ គិតទៅលើ
ខ្លួនបានចេញដំណើរទេសចរជុំវិញពិភពលោក ។

ម្យ៉ាងទៀត សម្រាប់អ្នកខ្លះទៀត អាចគិតទៅលើ
ការដែលខ្លួនបើកភោជនីយដ្ឋានឆ្ងាញ់ៗ បម្រើតម្រូវការរបស់ម៉ូយ
តាំងចិត្តរៀបចំកែច្នៃប្រឌិតយ៉ាងល្អវិចិត្រ តាំងចិត្តធ្វើអស់ពីសមត្ថភាព
អស់ពីកម្លាំងកាយចិត្ត លើគ្រប់មុខអាហារ ។

ឬមានអ្នកខ្លះទៀត អាចគិតទៅលើ
ការចង់ក្លាយជាកីឡាករលំដាប់ពិភពលោក
បានជាអ្នកតំណាងមុខមាត់ ឲ្យប្រទេសជាតិ
សាងកេរ្តិ៍ឈ្មោះល្បីល្បាញរន្ទឺពាសពេញពិភពលោកឲ្យប្រទេសជាតិមាតុភូមិខ្លួន
និងជួយស្តារកេរ្តិ៍ឈ្មោះវង្សត្រកូលខ្លួនឲ្យខ្ពស់មុខខ្ពស់មាត់ក្នុងសង្គមជាតិ ។

ឬការបានធ្វើជាមនុស្សជាទីស្រឡាញ់ ដែលធ្វើឲ្យអ្នកដទៃមានសេចក្ដីសុខ
ដូចជាអ្នកសំដែង ឬអាចគិតទៅលើការជួយព្យាបាលអ្នកជំងឺ ។

ឬក៏បានធ្វើជាគ្រូបង្រៀន ជួយអប់រំមនុស្ស បានផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយៗ ។

ឬមួយក៏បានក្លាយខ្លួនជាវាគ្មិនដ៏ចំណាន ឌីចេដ៏ប៉ិនប្រសព្វ
ខណៈដែលមានអ្នកខ្លះទៀត អាចគិតពីសុខមាលភាព
ឬមានអ្នកខ្លះទៀត គិតទៅលើមានព្រះធម៌មកដាក់ក្នុងជីវិតរបស់ខ្លួន ។

វាគ្មាននិយាមជោគជ័យអ្វីខុសឬត្រូវទេ……
សូមឲ្យគ្រប់គ្នាបំពេញតម្រូវការជីវិត ព្រមសម្រេចគោលដៅរបស់ខ្លួនចុះ ។

មិនថាទៅជាយ៉ាងណាមួយទេ យើងគួរកំណត់ស្ដង់ដារជីវិត
និងនិយាមជោគជ័យរបស់ខ្លួនឯងឡើង
ក្នុងរូបភាពណាក៏បាន ដែលមិនជារបស់អ្នកដទៃ ។

នេះប្រហែលជារឿងគួរឲ្យសោកស្តាយជាពន់ពេក
បើសិនខ្លួនរកឃើញថា ខ្លួនកំពុងបណ្ដោយខ្លួនឲ្យមានជីវិត
ឬប្រើប្រាស់និយាមជោគជ័យរបស់អ្នកដទៃ
ឬក៏ខ្សែបណ្ដាញសង្គមមកធ្វើជានិយាមជោគជ័យរបស់ខ្លួនឯង ។

ចូរហោះហើរឲ្យបានខ្ពស់ជាងការគិត
ព្រោះថាខ្សែជីវិតនេះខ្លីជាងការនឹកស្មានដល់ទៅទៀត ។

មិនថាយើងជ្រើសរើសនិយាមជោគជ័យតាមរូបភាពអ្វីនោះទេ
សូមឲ្យការជ្រើសរើសនោះ ឲ្យអស់ពីចិត្ត ឲ្យអស់ពីសមត្ថភាពរបស់ខ្លួនទៅបានហើយ ។

ថ្ងៃណាមួយ យើងនឹងបានប៉ះត្រូវវិនាទីនៃភាពជោគជ័យ
ក្នុងម៉ូដែលរបស់ខ្លួន ដោយមានមោទនភាពលើខ្លួនឯងជាក់ជាមិនខាងឡើយ ។

“កុំសុខចិត្តប្រើជីវិត
ដោយត្រាប់តាមនិយាមជោគជ័យរបស់អ្នកដទៃ
មកគួសកំណត់ក្នុងការប្រើជីវិតរបស់ខ្លួនឯង” ។

“បើសិនមានចិត្តជឿជាក់
ទុកណាជាឲ្យទៅរំលាយភ្នំ ចុះហែលឆ្លងសមុទ្រសាគរ
ក៏ខ្លួនអាចធ្វើបានដែរ” ។

“បើដាក់ចិត្តថាតស៊ូហើយ
ត្រូវធ្វើឲ្យអស់ពីសមត្ថភាព មិនត្រូវស្តាប់ពាក្យសំដីអ្នកដទៃ
ដែលនិយាយថា “ធ្វើមិនបានទេអាវ៉ា”” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment