Tuesday, October 24, 2017

មានទស្សនវិស័យគ្រប់រឿង



មានទស្សនវិស័យគ្រប់រឿង

ខពិតមិនពិតក្នុងជីវិតរបស់យើងនោះគឺ
មនុស្សយើងម្នាក់ៗអាចជ្រើសរើសធ្វើរឿងផ្សេងៗតាមចិត្តចង់បាន
ប៉ុន្តែមនុស្សយើងភាគច្រើន មិនសូវហ៊ានជ្រើសរើសប៉ុន្មានទេ
បើជ្រើសរើសវិញ ក៏ជ្រើសរើសតាមបែបស្ទាក់ស្ទើរ ស្ទើរហ៊ានបន្តិច ស្ទើរខ្លាចបន្តិច។

ក្នុងជីវិតមនុស្សយើង ដែលអាចរកឃើញខ្លួនឯងនៅលើការជ្រើសរើស
នៅលើផ្លូវបំបែកត្រង់ចំណុចខ្លួនឯង អ្នកសម្រេចចិត្តជានិច្ច
និងក្រោយពីការសម្រេចចិត្ត ហើយវាក៏មានប្រការខ្លះៗ
ដែលមនុស្សយើងសម្រេចចិត្តជ្រើសរើសខុសដែរ ។

ប៉ុន្តែការចេះរៀនដឹងពីកំហុស
វាគឺជាធាតុផ្សំ ដែលមិនអាចញែកដាច់ពីគ្នាបាន
បើសិនខ្លួនចង់បោះជំហានទៅដល់ផ្លូវជោគជ័យនោះ ។

ខ្លួនធ្លាប់មានមន្ទិលសង្ស័យដែរទេថា ចុះហេតុអ្វី
មានមនុស្សខ្លះ គេមានសេចក្ដីសុខ ជួបតែព្រេងសំណាង
មើលទៅជីវិតពួកគេ ហាក់ដូចជាមានន័យ
ខណៈដែលមា​នមនុស្សមួយចំនួនទៀត កំពុងលិចលង់ត្រាំក្នុងគំនរទុក្ខលំបាក
រស់នៅជាមួយការមើលលោកនេះ សុទ្ធតែអាក្រក់ទាំងអស់ ។

វិធីគិត និងជ្រុងនៃការមើល ដែលមនុស្សយើងម្នាក់ៗ
មានបញ្ហាអ្វីមួយបានកើតឡើង ចម្លើយតបក្នុងបញ្ហានេះគឺ
​ដូចជាទូកក្ដោង ដែលគេបរចេញទៅកាន់សមុទ្រ
វាមិនខុសពីខ្សែជីវិតរបស់មនុស្សយើងទេ ។

យើងមិនអាចប្តូរក្រសែខ្យល់
ឲ្យមកបក់ផាត់ទៅតាមទិសដៅ​ដែលខ្លួនយើងត្រូវការ
តាមចិត្តចង់របស់យើងបានឡើយ
ហើយក៏គ្មានបុគ្គលណា មានឥទ្ធិពលអំណាចធ្វើដូច្នេះបានដែរ ។

ប៉ុន្តែរឿងដែលខ្លួនយើងអាចធ្វើបានពិតនោះ
គឺការកែតម្រូវទូកក្ដោងរបស់យើងនេះវិញ
ដើម្បីឲ្យមកត្រូវមុខខ្យល់ និងគ្រប់គ្រងក្រសៃទូកនេះវិញ ទើបជាការគួរ
ក្នុងការធ្វើឲ្យទូករត់ទៅតាមទិសដៅដែលខ្លួនយើងបានកំណត់ទុក។

រឿងនេះ វាប្រៀបដូចទស្សនវិស័យរបស់យើង ដែលមានចំពោះ
ការសម្លេងមើល និងការទទួលស្គាល់
ក្នុងការបំបែកបញ្ហានានា ឬឧបសគ្គទាំងឡាយ ក្នុងជីវិតមានយ៉ាងណាខ្លះ ។

កុំបណ្ដែតបណ្ដោយឲ្យអតីតដ៏ឈឺចាប់ កំហុសភ្លាំងភ្លាត់
ភាពអស់សង្ឃឹម ដែលធ្លាប់បានធ្វើកន្លងមក និងភាពភ័យខ្លាចចំពោះថ្ងៃអនាគត
ដែលវានៅមិនទាន់មកដល់ មកបំផ្លាញសេចក្ដីសុខក្នុងវិនាទីនេះ
ឲ្យរលាយសាបសូន្យដូចជាទឹកកក់ត្រូវកំដៅថ្ងៃ ដូច្នោះអី ។

រៀនគ្រប់គ្រងរឿង ដែលខ្លួនយើងអាចគ្រប់គ្រងបាន
ចំណែករឿង ដែលខ្លួនយើងមិនអាចគ្រប់គ្រងបាន
ទុកវាចោលទៅ……វាគឺជារឿងល្អបំផុត ។

“បើចង់ជោគជ័យ ​ត្រូវគិតបញ្ហានេះឲ្យចេញ” ។
“ ត្រូវគយគន់ពិនិត្យមើលឲ្យច្បាស់ និងរកឲ្យឃើញថា
ជាការពិតណាស់ មនុស្សគ្រប់គ្នា សុទ្ធតែមានចំណុចល្អនៅក្នុងខ្លួន
ដូចគ្នាៗទាំងអស់” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment