Tuesday, October 24, 2017

បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល


បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល

មនុស្សដែលចូលចិត្តរកលេសថា មិនមានពេលគ្រប់គ្រាន់
មិនមែនជាមនុស្សដែលជួបប្រសព្វជាមួយនឹងភាពជោគជ័យក្នុងជីវិតនោះទេ។

កុំភ្លេចថា ក្នុងមួយថ្ងៃៗ
មនុស្សយើងគ្រប់គ្នា សុទ្ធតែមានពេលវេលាស្មើគ្នាទាំងអស់គឺ ២៤ម៉ោង
តែចំណុចដែលធ្វើឲ្យមានការខុសប្លែកពីគ្នានោះគឺ
ក្នុងការចេះរៀបចំតារាងពេលវេលាក្នុងមួយថ្ងៃៗឲ្យមានតម្លៃ
មានន័យសម្រាប់ជីវិតបានតិចឬច្រើនទៅវិញទេ ។

មនុស្សធម្មតាទូទៅ ចូលចិត្តប្រើប្រាស់ពេលដោយឥតប្រយោជន៍ទទេៗ
ប្រើប្រាស់ពេលវេលាតាមបែបសម្លាប់ចោល ដុតចោល
ព្រោះថាខ្លួនមិនធ្លាប់បានមើលឃើញពីគុណតម្លៃនៃពេលវេលាក្នុងឆាកជីវិតនេះឡើយ ។

ខណៈដែលមានមនុស្សខ្លះ ប្រើប្រាស់ពេលវេលាយ៉ាងច្រើន ដើម្បីប្រែត្រឡប់ជីវិតឲ្យបានជោគជ័យ។

មនុស្សយើងគ្រប់គ្នា មានពេល ២៤ម៉ោង ក្នុងមួយថ្ងៃៗ មាន១៤៤០ នាទី
ជាគោលការណ៍ មនុស្សយើងត្រូវចេះបែងចែងតារាងពេលវេលាក្នុងជីវិតឲ្យបាន
៨ ម៉ោង ប្រើប្រាស់សម្រាប់បំពេញការងារ ការសិក្សារៀនសូត្រ
៨ ម៉ោង ប្រើប្រាស់សម្រាប់សម្រាក ដេកពួន
៨ ម៉ោង ដែលនៅសល់ ប្រើប្រាស់សម្រាប់នៅជាមួយអ្នកដទៃ
មិនថា ចេញចូលបន្ទប់ទឹក ងូតទឹកលាងជម្រះកាយទេ ។

មនុស្សយើងម្នាក់ៗចូលចិត្តងូតទឹកជាធម្មតា ពីរដងក្នុងមួយថ្ងៃ ចូលបន្ទប់ទឹកយ៉ាងតិចណាស់ក៏បីបួនប្រាំដង
ការទទួលទានបាយមួយពេលៗ ប្រើប្រាស់ពេលកន្លះម៉ោង ទៅមួយម៉ោង ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏បីពេល
ពេលដែលនៅសល់ពីនោះ ទុកសម្រាប់ចំណាយលើបណ្ដាញសង្គម ដូចជា ហ្វេសប៊ូក ឆាត អន់ឡាញ ថែងហ្គោ ។ល។
មើលទូរទស្សន៍ តាមដានរឿងភាគ ជាដើម
បើមានពេលសល់ ទុកធ្វើដំណើរ ។

ការដែលនឹងរកឃើញពីគោលការណ៍ទាំង ៣ ចំណែកនេះ
បើយើងអាចរៀបចំតារាងនេះសាជាថ្មី ឲ្យមានភាពល្អប្រសើរឡើងបាន
យើងអាចនឹងសល់ពេល ដើម្បីសាងអនាគត រត់ទៅដល់គោលដៅកាន់តែមានពេលច្រើនឡើង ។

បើសិនយើងចូលដេកទៀងពេល ហើយរៀងឆាប់ក្រោកឡើងបន្តិច ឲ្យបានមុនកន្លះម៉ោង ដូចដែលខ្លួនដេកសព្វមួយដង
ការញ៉ាំបាយ ចូលបន្ទប់ទឹក ងូតទឹក រៀងឆាប់ជាងមុនបន្តិច
រូតរះចេញដំណើរពីព្រឹកព្រលឹមបន្តិច រត់យន្ដក៏មិនស្ទះ
យើងអាចចំណេញពេលពីសកម្មភាពទាំងនេះបានច្រើនឡើង ។

មើលទូរទស្សន៍មើលតែព័ត៌មានដែលមានប្រយោជន៍
លេងបណ្ដាញសង្គម ដូចជា ហ្វេសប៊ូក ឆាត អនឡាញ វេបផ្សាយ ឲ្យកាន់តែតិចចុះ
យើងនឹងរកឃើញថា ខ្លួនមានពេលវេលាកាន់តែច្រើនឡើងបន្ថែមទៀត
សម្រាប់យកទៅកសាងជីវិតក្នុងពេលអនាគត ។

ពិតមែនហើយ មនុស្សយើងញៀនញ៉ាមទៅជាមួយនឹងការប្រើប្រាស់ពេលវេលាច្រើនពេក ជាមួយនឹងបណ្ដាញសង្គមទាំងនេះ សឹងតែមួយថ្ងៃៗរាប់ម៉ោង
បើលេងៗទៅចុះ មួយថ្ងៃឲ្យលេងមិនលើសពីមួយម៉ោង ឬបើអាច លេងកន្លះម៉ោងបានហើយ
មិនឲ្យចំណាយលើសពីនេះឡើយ ហើយស្មោះត្រង់ជាមួយនឹងខ្លួនឯង ។

ពេលយើងមានវិន័យ និងបានចំណេញពេលវេលាបន្ថែមទៀត
ជំនួសឲ្យការចំណាយពេលវេលាទៅគិតរឿងដែលឥតប្រយោជន៍
រួចហើយយកពេលវេលាទាំងនេះមកអភិវឌ្ឍខ្លួន
យកពេលវេលាទាំងនេះមកសិក្សា ដូចជាការសរសេរនិពន្ធ និងអានសៀវភៅជំនួសវិញ
យកពេលវេលាទាំងនេះមកហាត់ប្រាណ និងយកពេលវេលាទាំងនេះមកធ្វើ
អ្វីដែលមានប្រយោជន៍ផ្សេងៗ​បានច្រើនយ៉ាង
សម្រាប់សង្គមជាតិ សង្គមគ្រួសារ និងខ្លួន ។

តើមួយថ្ងៃៗមានពេលប៉ុន្មានម៉ោង ដែលយើងអាចទាមទារយកមកឲ្យខ្លួនឯងវិញបាន?
សរុបជាម៉ោង សរុបជាថ្ងៃ សរុបជាខែ និងសរុបជាឆ្នាំ
យើងអាចនឹងរកឃើញថា យើងនឹងមានពេលវេលាច្រើនឡើងបន្ថែមទៀត មិនគួរឲ្យជឿ។

កុំនិយាយថា មិនមានពេលទៀតអី
បើយើងនិយាយដូច្នោះ វាជាការឆ្លុះបញ្ចាំងឲ្យឃើញថា
ខ្លួនយើងហ្នឹងឯង ដែលមិនអាចគ្រប់គ្រងពេលវេលាបានទៅវិញទេ ហើយចុះខ្លួន
នឹងទៅទាមទារអ្វីបាន សម្រាប់ជីវិតក្នុងថ្ងៃអនាគត?

“បើចង់ផ្លាស់ប្តូរជីវិតរបស់ខ្លួន
ឲ្យប្រឡប់បានជាជោគជ័យវិញ
ត្រូវឲ្យមានបេះដូងជាអ្នកតស៊ូ
បើមិនចេះតស៊ូ តើភាពជោគជ័យនឹងកើតមានដូចម្ដេចបាន?”

“ទីផ្ដាច់ព្រាត់ខ្លះ អាចប្រព្រឹត្តទៅរួចក្នុងជីវិត
វាស្ថិតនៅលើការសម្រេចចិត្តរបស់ខ្លួនយើងផ្ទាល់” ។

“រឿងដែលខ្លួនយើងត្រូវចងចាំទុកនោះគឺ
ក្នុងលោកនេះសាងមនុស្សឲ្យកើតមក
មិនមែនសុទ្ធតែជួបភាពបរាជ័យអស់មួយជីវិតនោះទេ” ៕

គោលគំនិតល្អដើម្បីជីវិត










No comments:

Post a Comment