ចង់ជោគជ័យ កុំខ្លាចបរាជ័យ
តើខ្លួនយើងម្នាក់ៗចង់មានជីវិតបែបណាទៅ?
ជីវិតដែលមានក្ដីសុខ
ជីវិតដែលជួបភាពជោគជ័យ
ជីវិតដែលមានមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួន
ជីវិតដែលមានភាពហ៊ឺហា
មានបាន។ល។……
ការសង្កេតពិនិត្យមើលជីវិតឲ្យបានល្អិតល្អន់ម៉ត់ចត់
នឹងធ្វើឲ្យខ្លួនអ្នករកឃើញថា
មិនថាខ្លួនជ្រើសរើសនិយាមឲ្យជីវិត
ដោយដាក់ទម្ងន់រឿងអ្វីមួយជាគ្រឹះទេ
ខ្លួនត្រូវប្រើជីវិតនេះ
ឲ្យស្ថិតនៅក្នុងផ្លូវវិជ្ជមានជានិច្ច ។
ការប្រើជីវិតតាមបែបមនុស្សគិតខាងវិជ្ជមាន
នឹងជាកម្លាំងស្រូបទាញយកវត្ថុនានាដែលខ្លួនបានគិត ខ្លួនសុបិន និងជាអង្គប្រកបជួយជម្រុញឲ្យឈានជើងទៅដល់គោលដៅ
ដែលខ្លួនត្រូវការបាន មិនឆាប់ក៏យូរ ទោះជាកម្លាំងស្រូបទាញនេះ ខ្លួនមើលមិនឃើញក៏ពិតមែន
ប៉ុន្តែវាមានពិត ។
មិនថាអ្នកណាជាអ្នកណាទេ
គឺចង់ក្លាយខ្លួនជាអ្នកជោគជ័យ
ប៉ុន្តែរឿងនេះ
ត្រូវចាប់ផ្ដើមពីការប្រាប់ចិត្តខ្លួនឯងថា មិនត្រូវខ្លាចបរាជ័យ ឲ្យបានជាមុនសិន ។
“ការហ៊ានចាប់ផ្ដើមធ្វើ
គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ,
មានតែការចាប់ផ្ដើមធ្វើប៉ុណ្ណោះ
ទើបអាចផ្លាស់ប្ដូរសុបិនអ្នក ឲ្យក្លាយជាការពិតបាន” ៕
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment