Wednesday, October 25, 2017

ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស


ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស

ក្នុងឆាកជីវិត កាលបើយើងឈានផុតកន្លងទៅមួយវិនាទីហើយ
មួយវិនាទីនោះ មិនអាចហៅឲ្យវិលត្រឡប់មកវិញបានឡើយ ។

យើងគ្មានអំណាចពិសេសអ្វីណា
អាចទាញពេលវេលាឲ្យវិលត្រឡប់ថយក្រោយ មកដោះស្រាយ
អ្វីដែលខ្លួនបានសម្រេចចិត្ត ឬបានធ្វើផុតហើយនោះទេ ។

រឿងដែលល្អបំផុត
វិលមករៀនស្គាល់ និងព្រមទទួលយកវា
សម្លឹងមើលរឿងដែលកន្លងទៅហើយនុ៎ះ
ដូចអ្វីដែលវាបានកើតមានឡើង ។

ព្រមទទួលស្គាល់ខ្លួនឯង
មើលឃើញពីលក្ខខណ្ខ ឬកំហុសឆ្គងរបស់ខ្លួនឯង
និងរៀនស្គាល់ពីការទំនាក់ទំនងជាមួយបទពិសោធ
ពីការសម្រេចចិត្តរបស់ខ្លួនក្នុងរឿងនោះៗ ។

ការប្រើប្រាស់ជីវិតក្នុងកំឡុងពេលកន្លងមកដោយភាពខ្ជិលច្រអូស
រមែងហុចផលឲ្យយើងមានជីវិត មិនមានការរីកចម្រើនទៅណា ។

ការប្រើប្រាស់ជីវិតដោយគ្មានផែនការច្បាស់លាស់
រមែងហុចផលឲ្យគុណភាពជីវិតយើង
មិនមានអ្វីបានជាដុំកំភួនឡើយ ។

ការប្រើប្រាស់ជីវិតដោយខ្ជីខ្ជា
ទោះជាមានប្រាក់ចំណូលច្រើនប៉ុនណាក៏ដោយ
ក៏ប្រហែលជាគ្មានសង្ឃឹមថា មានប្រាក់សន្សំទុក
សម្រាប់ខ្លួនឯង និងគ្រួសារបានដែរមើល៍ទៅ ។

ការសម្រេចបាន និងជ័យជំនះទាំងអស់
វាមានចំណុចចាប់ផ្ដើមពីចំណុចរួមមួយ
នោះគឺ ការហ៊ានចាប់ផ្ដើមចេញទៅតាមរកក្ដីសុបិន ។

គោឡុមបាស់ ប្រហែលជាមិនមានថ្ងៃបានជួបទ្វីបអាមេរិចទេ
ប្រសិនបើគាត់មិនហ៊ានដឹកនាំនាវាទៅឯជើងមេឃនោះ ។

ពិភពលោកនេះ ប្រហែលជាមិនមានថ្ងៃ មានយន្តហោះទេ
ប្រសិនបើមិនមានមនុស្សឃ្លាតទៅរស់នៅឆ្ងាយពីគ្នា
បែបពីរនាក់បងប្អូនត្រកូលរ៉ៃថ៍។

ពិភពលោកនេះ ប្រហែលជាមិនមានភ្លើងអគ្គីសនី និងមានពន្លឺភ្លឺព្រោងព្រាត
ប្រសិនបើអេឌីសាន់ព្រមចុះចាញ់ តាំងពីគ្រាបំបូង
ដែលមានគំនិតធ្វើអំពូលភ្លើងម្ល៉េះ ។

លោកនេះ ប្រហែលជាគ្មានមាន់បំពងដ៏ឈ្ងុយឆ្ងាញ់យ៉ាងខេអេហ្វហ្វីទេ
ប្រសិនបើលោកផាន់សេនដឺរ៍ស បុរសដែលប្រើជីវិតបរាជ័យស្ទើរមួយជីវិតរបស់ខ្លួន
ក្នុងវ័យ ៦៥ ឆ្នាំ គាត់គ្មានជំនឿទៅលើក្ដីសុបិនរបស់ខ្លួនថា
គាត់មានរូបមន្តមាន់បំពងដ៏ឆ្ងាញ់បំផុតក្នុងលោក
ហើយគាត់ហ៊ានចាប់ផ្ដើមចេញដំណើរតាមរកក្ដីសុបិនក្នុងវ័យជ្រេបន្តិចទៅហើយ ។

ពេលចូលដល់វ័យ ៦៥ ឆ្នាំ គាត់ចាប់ផ្ដើមប្រកបមុខរបររូបមន្តមាន់បំពង
ដោយគ្មានអ្នកហ៊ានមើលងាយលើគាត់ ថាជាមនុស្សបាតផ្សារ និងរស់នៅឯកាឡើយ ។

ចូលដល់វ័យ ៨៥ ឆ្នាំ លោកផាន់សេនដឺរ៍ស ក៏បានជោគជ័យ
ព្រោះគាត់បានក្លាយជាសេដ្ឋីមានលុយរាប់ពាន់លាន
មានមនុស្សម្នាមកផ្ដល់កិត្តិយសឲ្យរូបគាត់ជាហូរជាហែ ។

យើងខ្លួនឯងក៏ដូចគ្នាដែរ
តើខ្លួនព្រមចុះចាញ់ងាយៗបានយ៉ាងម៉េច?
សាកល្បងមកនិយាយដាក់ខ្លួនឯង
អំពីបញ្ហានេះឲ្យបានជារឿយៗ ។

កាលបើរំលឹកដាស់ខ្លួនឯង ដោយស្មោះអស់ពីចិត្តហើយ
យើងអាចនឹងរកឃើញនូវចម្លើយរបស់ខ្លួនឯងថា
បើសិនជាយើងចង់កែលំអ ផ្លាស់ប្តូរ
តើយើងគួរតែមានវិធានការបែបណា?

កំហុសឆ្គង ការសម្រេចចិត្តមិនបានជោគជ័យ
ភាពស្ទាក់ស្ទើរ អារម្មណ៍ខ្លាចខុស ភាពត្រេកអរ
ទាំងនេះគឺជារឿងដែលធ្វើឲ្យយើងដឹងថា
យើងគឺជាវត្ថុដែលមានជីវិតជីវ៉ា យើងគឺជាមនុស្សពិត
ហើយនោះ នឹងធ្វើឲ្យជីវិតយើងមានសោភ័ណ្ឌ ។

អ្នកចូលប្រយុទ្ធ តែងតែមានរបួសស្នាម
ជីវិតមួយនេះ ក៏មិនផ្សេងគ្នាពីប្រការនេះដែរ ។

យើងត្រូវចេះរៀនទទួលស្គាល់
នឹងធំធាត់រីកចំរើនពីកំហុសឆ្គងទាំងនេះ ។

ដូចពាក្យមួយឃ្លាគេនិយាយថា
តាមពិតទៅ មនុស្សមិនមែនធំធាត់ដោយសារអាហារទេ
ប៉ុន្តែមនុស្សយើងធំធាត់រីកចំរើន កាលបើបាន
ជួបប្រទះជាមួយបញ្ហាយ៉ាប់ៗ ហើយឈានកន្លងរំលងវាបានទៅវិញទេ ។

“បើសិនជាចាញ់ សូមឲ្យចាញ់ក្នុងទីលានប្រគួត
មិនមែនព្រមចុះចាញ់មិនស៊ូ តាំងតែពីនៅក្បែរទីលានប្រគួតនោះទេ” ។

“មិនធ្លាប់មានពាក្យថា ហួសពេល ឬយឺតពេលទេ
សម្រាប់ក្នុងការចេញដំណើរទៅតាមរកក្ដីសុបិន……” ៕

គោលគំនិតល្អដើម្បីជីវិត








No comments:

Post a Comment