Thursday, October 26, 2017

គិតអ្វីៗឲ្យប្រាកដប្រជា


គិតអ្វីៗឲ្យប្រាកដប្រជា

ភាពប្រាកដប្រជា
គឺជាអង្គប្រកបដ៏សំខាន់ចំពោះភាពជោគជ័យនៅក្នុងឆាកជីវិត
ការគិតខុសពីអ្នកដទៃ គិតមិនដូចអ្នកដទៃគិត
គឺជាផ្នែកមួយទៀត ដែលធ្វើឲ្យយើងមើលឃើញពីឱកាស
ក៏ខុសពីអ្នកដទៃគេមានដែរ ។

ចុះហេតុអ្វីបានជាមនុស្សភាគច្រើនគេគិត
និងមានជំនឿដូចៗគ្នាអ៊ីចឹង?

ក៏ព្រោះថា មនុស្សយើងមើលទូរទស្សន៍ដូចៗគ្នា
អានសៀវភៅស្រដៀងគ្នា និងដូចៗគ្នា
មើលរឿងកុនដែលខ្លួនចូលចិត្តដូចៗគ្នាទៀត ។

ប៉ុណ្ណឹងហើយ នៅមិនទាន់គ្រប់គ្រាន់
យើងថែមទាំងទទួលទានអាហារអ្វីៗក៏ដូចៗគ្នា
ស្លៀកពាក់ តុបតែងខ្លួនក៏ប្រហែលគ្នា
មានវិថីជីវិតក៏ប្រហែលគ្នាទៀត ។

ដោយម្នាក់ៗមិនដឹងខ្លួនថា
ការធ្វើអ្វីដូចគ្នា ជាមួយមនុស្សភាគច្រើនធ្វើនោះ
ស្មើនឹងរារាំទប់ស្កាត់ខ្លួនឯង ឲ្យបាត់បង់ឱកាស
ផ្សេងៗយ៉ាងច្រើនទៀត ។

ការគិតផ្ទុយគ្នា
បើសិនយើងសម្លឹងមើលជីវិតពីជ្រុងខុសៗគ្នា
ក៏នឹងមើលឃើញឱកាស និងសមត្ថភាពខុសៗគ្នាផងដែរ ។

ព្រោះក្នុងតថភាពនៃជីវិត
យើងអាចនឹងត្រូវជួបជាមួយខ្យល់ព្យុះ
ជួបជាមួយចំណោទបញ្ហាយ៉ាងច្រើនលើសលុប
ហួសពីការនឹកស្មានដល់របស់ខ្លួន ។

ចង់លើកឧទាហរណ៍ជាក់ស្តែង ដូចជាអ្នកប្រដាល់
ពេលឡើងរិញប្រដាល់ បើមិនចេះក្បាច់គេច
មិនចេះឆកយកឱកាស ដើម្បីខ្ចីកម្លាំងគូប្រកួតមកប្រើទេ ។

ទុកណាជាមានកម្លាំងខ្លាំងប៉ុនណាក៏ដោយ
ប្រឹងយកមុខរងកណ្ដាប់ដៃគេដាល់ពេញរឿយៗ
ខ្សែជីវិតយើងក៏មិនខុសពីរឿងនេះប៉ុន្មានដែរ……

ប្តូរផ្លាស់មកមើលជីវិត ដូចជាមិត្តជិតស្និត មិនមែនជាសត្រូវ
មើលជីវិតដូចជាមើលឱកាសក្នុងភាពភ័យអាសន្ន ។

មើលជីវិតដូចជាការធ្វើដំណើរ
ត្រង់មានភ័យអាសន្នម្ដងៗ រមែងមានឱកាសបានរៀនដឹង
បានសប្បាយ បានបទពិសោធថ្មីៗ ។

បើមើលឃើញបែបនេះបន្តិច ពិភពលោកនេះ
នឹងមានការប្រែប្រួលទៅមួយរំពេច ។

ជាការជាក់ស្ដែង រឿងដែលខ្លួនមិនប្រាកដប្រជា
មិនព្រមកែលំអខ្លួននោះ មិនត្រឹមតែជីវិតមនុស្សប៉ុណ្ណោះទេ
អង្គភាពធំ ក៏មិនអាចទៅរួចដែរ ។

ដូចជា Kodak ជាម្ចាស់ភាគហ៊ុនទីផ្សារ
មានលេខតែមួយខ្ទង់ ស្ទើរតែចងរបូត ក្នុងសម័យប្រើហ្វិលថតរូប
នៅមិនទាន់សប្បូរបែប ។

ពេលមិនចាប់អារម្មណ៍លើការមកដល់បច្ចេកវិជ្ជាឌិជីថលជាឱកាស
ភ្លេចខ្លួនតែមួយប៉ប្រិចភ្នែក ក៏ក្លាយជាអស់អនាគតភ្លាម
រលាយបាត់ពីទីផ្សារឈឹង ។

បញ្ហានេះក៏មិនខុសពី Nokia ក្រុមហ៊ុនទូរសព្ទចល័ត
ដែលមិនព្រមកែលំអ​ តាមសម័យនិយមនៃអេក្រង់ថាច់គ្រីន
មិនចាប់អារម្មណ៍ពីការកើតឡើងនៃប្រព័ន្ធប្រតិបត្តិការ Android
ថែមទាំងចេញមកមើលងាយមើលថោកដៃគូប្រកួតមកពីកូរ៉េ
ដូចជា Samsung ជាដើម ។

កាលបើមានសេចក្ដីប្រមាទតែបន្តិច
រលាយរលត់បាត់ ក៏ក្លាយជារឿងអតីតកាលទៅហើយ ។

រឿងរ៉ាវបែបនេះ
ស្តែងឲ្យឃើញគ្រប់ពេលវេលា
និងកើតឡើងគ្រប់សម័យកាល ។

ជោគជ័យថ្ងៃនេះ
មិនមែនមានន័យថា យើងនឹងនាំ
ឬជោគជ័យទៅគ្រប់ពេលទេ ។

បើមិនចេះសម្របសម្រួលខ្លួន
និងមិនប្រាកដប្រជាឲ្យបានសមស្របទេ
ហើយការផ្លាស់ប្ដូរ និងប្រែប្រួលក្នុងពេលដែលគួរធ្វើ
ប្រមាទតែបន្តិច អាចក្លាយទៅជាអតីតកាលបានយ៉ាងងាយ ។

ពេលណាក៏ដោយ ដែលយើងមិនប្រាកដប្រជាជាមួយនឹងការគិត ជាមួយវិធីគិត
ឬវិធីប្រតិបត្តិដែលមានការពិបាកនឹងសម្របសម្រួលខ្លួនបាន
នោះជាសញ្ញាដែលខ្លួនយើងត្រួវមានការប្រុងប្រយ័ត្ន
ព្រោះថាយើងអាចក្លាយទៅជាអតីតកាលបាន ។

“ហ៊ានគិត ហ៊ានសុបិន  និងហ៊ានធ្វើ
គឺជាមាគាដែលយើងមានសេចក្ដីសុខ
ព្រមទាំងមានភាពជោគជ័យផងដែរ” ។

“ចង់ធ្វើកិច្ចការងារធំ
ត្រូវចេះប្រគល់ការងារឲ្យ
ត្រូវបង្កើតជាក្រុម ដែលមានបេះដូងឆន្ទៈដូចគ្នា” ។

“ភាពជោគជ័យក្នុងអតីតកាល
មិនមែនជាគ្រឿងទទួលធានាថា
យើងនឹងជោគជ័យនៅថ្ងៃអនាគតបានដែរ” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment