Friday, October 27, 2017

រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ


រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ

មនុស្សយើងគ្រប់គ្នាត្រូវមានក្ដីសុបិន
សុបិនដែលខុសពី
ការមានផែនការបែបជាថ្នាក់សម្លាប់ខ្លួន ។

ព្រោះថាផែនការមានគំនួសកំណត់
តែសុបិនមិនមានគំនូសកំណត់អ្វីទាំងអស់……
ហើយភាពពិសេសនៃការដាក់គោលដៅ
និងកំណត់ក្ដីសុបិននោះគឺ
យើងមិនចាំបាច់ឡើយ ដែលត្រូវទទួលយកទស្សនៈរបស់អ្នកដទៃ
ដែលជាក្រុមពួកអ្នកបំផ្លាញសុបិន
មកកំណត់លក្ខខណ្ឌសមត្ថភាពរបស់យើងទេ ។

ក្ដីសុបិនរបស់យើង
ជារឿងរបស់យើង និងខ្លួនយើង
វាមិនមែនជារឿងរបស់អ្នកដទៃឡើយ……

ការហ៊ានសុបិនដ៏ខ្ពស់ប៉ុណ្ណោះ
ទើបអាចសាងលទ្ធផលដ៏វិសេសវិសាលបំផុតបាន ។

មានសុបិនកាន់តែខ្ពស់
មិនបានគិតពីខ្លួនឯងនោះ
អាចនឹងមានលទ្ធផលផ្លាស់ប្តូរពិភពលោកទាំងមូលបាន ។

ម៉ាក្ស សាក់កឺបើក CEO ស្ថាបនិក Fackbook ថា
នឹងសុំបង្កើតប្រព័ន្ធទំនាក់ទំនង
ដែលញ៉ាំងឲ្យមនុស្សទាំងពិភពលោកទាក់ទងប្រាស្រ័យគ្នា
បានដោយងាយស្រួល
លទ្ធផលបានដូចអ្វីដែលខ្លួនបានរំពឹងទុកមែន
មែនទែនទៅ វាហួសពីការនឹកស្មានដល់ទៅទៀត ។

យើងគ្រប់គ្នាក៏មិនខុសពីនេះដែរ
បើសិនដាក់ចិត្តនឹងធ្វើអ្វីហើយ
សូមឲ្យហ្វឹកហាត់ទម្លាប់តាំងគោលដៅឲ្យបានខ្ពស់បំផុត ។

ព្រោះថាលទ្ធផលតបស្នងរបស់ទីមួយ ជាមួយរបស់ទីពីរនោះ
ខុសគ្នាមួយនាក់មួយរឿងប៉ុណ្ណោះ ។

បើសិនយើងតាំងគោលដៅខ្ពស់ៗ​ឲ្យជាទម្លាប់
ពេលតាំងគោលដៅខ្ពស់ៗ វាហុចផលឲ្យយើង
ត្រូវត្រឡប់ទៅតាំងគោលជំហរជាមួយនឹងដំណើរការ
ដើម្បីបោះជំហានឲ្យដល់គោលដៅ
ដែលខ្ពស់បំផុតនោះឲ្យបានជោគជ័យ ។

ហើយឲ្យពិតប្រាកដថា រមែងត្រូវបណ្ដាក់ទុន ទាំងកម្លាំង
ច្រើនជាងការដាក់គោលដៅងាយៗ ។

ចុះអ្នកជឿដែរទេថា ជារឿយៗ
ជីវិតហាក់ដូចជាលេងសើចជាមួយមនុស្សយើងគ្រប់ពេល ។

មនុស្សដែលហ៊ានតាំងគោលដៅធំៗ ច្រើនតែទទួលបានវត្ថុនោះ
ឬមានការភ្លាំងភ្លាត់ដែលមិនបាន មានប្រការតិចតួច ។

ក្នុងលោកនេះ តើមាននរណាគួរឲ្យខ្លាចបំផុត?
ពុំមែនមនុស្សដែលពូកែផុតលេខ
ពុំមែនមនុស្សមានជីវភាពឋានៈល្អបំផុត
ប៉ុន្តែលោកនេះ ខ្លាចបំផុតចំពោះមនុស្សណាដែលមិនព្រមចុះចាញ់
មនុស្សណាដែលមិនព្រមដកថយ នៅក្រាញននៀល
គឺជាមនុស្សដែលគេពិបាកយកឈ្នះបានបំផុត
តើអ្នកបានត្រៀមលក្ខណៈធ្វើជាមនុស្សបែបនេះហើយឬនៅ?

មនុស្សដែលមិនព្រមចុះចាញ់អ្វីងាយៗ
នឹងមានឱកាសបានជោគជ័យនៅថ្ងៃណាមួយ
ខណៈដែលមនុស្សផ្សេងទៀត មិនហ៊ានតាំងគោលដៅអ្វីពិតប្រាកដនោះ
ត្រឡប់ជាគ្មានឱកាសបានចូលទៅជិតភាពជោគជ័យ
ដូចអ្វីដែលខ្លួនបានគិត សូម្បីតែម្ដង ។

“មនុស្សដែលចូលចិត្តគិតខ្លាចពីភាពបរាជ័យ
មិនមែនជាមនុស្សដែលសាងរូបភាពជោគជ័យ
ដ៏ធំបានទេ” ។

“មនុស្សយើងកើតមក ពុំមែនកើតមកដើម្បីចុះចាញ់នោះទេ” ។

“កុំរង់ចាំឲ្យមានពេលគ្រប់គ្រាន់បរិបូណ៌
សម្រាប់ការចាប់ផ្ដើម
ព្រោះថា វាមិនមានអ្វីទៀងទាត់ពិតប្រាកដទេ” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment