Sunday, October 29, 2017

សប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងធ្វើ


សប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងធ្វើ

អាថ៌កំបាំងដែលគ្មានការពិបាកក្នុងការធ្វើអ្វីមួយឲ្យបានសម្រេច
ធ្វើអ្វីមួយឲ្យបានឈ្នះ គឺសប្បាយចិត្តជាមួយរឿងដែលខ្លួនឯងកំពុងមាន
កំពុងបាន និងកំពុងធ្វើនោះៗ ។

ធម្មជាតិរបស់មនុស្សយើង
មានភាពថ្នឹកជំនាញ និងទស្សនវិស័យខុសៗគ្នាកើតមានឡើងជាធម្មតា
បើសិនចាប់ផ្ដើមត្រង់ការទទួលស្គាល់ធម្មជាតិរបស់ខ្លួនឯង
ក៏អាចឆ្លើយតបជាមួយខ្លួនឯងបានថា
តើយកខ្លួនឯងហ្នឹងទៅទុកនៅត្រង់កន្លែងណាមួយ?

តើគួរចាប់យក ឬឆកឱកាសណាមួយទៅធ្វើកិច្ចការអ្វី
ប្រសិនយើងមានអារម្មណ៍សប្បាយចិត្ត
មានសេចក្ដីសុខជាមួយរឿងដែលមាន ដែលខ្លួនកំពុងធ្វើនោះ?

លទ្ធផលការងារដែលខ្លួនបានធ្វើនោះ
រមែងចេញមកល្អ ហើយអ្នកដែលធ្វើការងារជាមួយ
ក៏ទទួលស្គាល់អំពីសក្ដានុពលពីធ្វើកិច្ចការរបស់ខ្លួនដែរ ។

គិតឲ្យងាយៗទៅ បើសិនយើងទៅទិញអាហារដែលមានរសជាតិឆ្ងាញ់
សូម្បីតែអ្នកលក់មានទឹកមុខស្អុយជូរយ៉ាងណា
និងនិយាយស្តីមិនពីរោះពីសារដូចម្ដេចក្ដី
មានការបម្រើសេវាកម្មពិបាកត្រូវបង្គាប់បញ្ជាឲ្យមកលក់ក្ដី
ឬមានអារម្មណ៍ដូចជាទៅសុំរបស់គេមកស៊ី សួរថាតើវាឆ្ងាញ់ប៉ុនណា?
ហើយយើងក៏មិនចង់ទៅកន្លែងបម្រើសេវាកម្មនោះទៀតដែរ ។
តើពិតមែនទេ?

ប្រាប់ខ្លួនឯងថា
មិនថាមានអារម្មណ៍អាប់អួរដល់កម្រិតណាទេ
រឿងដែលខ្លួនត្រូវធ្វើគឺ ក្រោកឡើង ងូតទឹក ស្លៀកពាក់ឲ្យបានស្អាត
រួចហើយចេញដំណើរទៅតាមរកក្ដីសុបិន ។

ធ្វើវាឲ្យល្អបំផុតគ្រប់ៗវិនាទី
សប្បាយរីករាយជាមួយរឿងដែលខ្លួនធ្វើ
ឲ្យខ្លាំងបំផុតតាមដែលខ្លួនអាចធ្វើទៅបាន ។

រកពេលសេចក្ដីសប្បាយចិត្តបានជួប
មិនថាជួបជាមួយបញ្ហា ឬឧបសគ្គនានាទេ
យើងក៏អាចមើលឃើញវិធីសាស្ត្រក្នុងការដោះស្រាយបាន
តាមមធ្យោបាយនានាផងដែរ ។

ឲ្យមើលឃើញបញ្ហាទាំងឡាយដូចជាមិត្តជិតស្និត
ប្រហែលមិនមែនទេដឹង តែបើសិនវាកើតមានឡើង
តើយើងអាចទប់ទល់ជាមួយវាបានយ៉ាងម៉េច
ដោះស្រាយយ៉ាងណា ដើម្បីឲ្យមានច្រកចេញល្អបំផុត?

កាលណាអ្នកធ្វើវាដោយការសប្បាយចិត្តពិតមែន
ទៅបែបមិនស្ទាក់ស្ទើរ
មនុស្សដែលជាអតិថិជន
ក៏ទទួលបានអារម្មណ៍ប៉ះសេចក្ដីសុខ សេចក្ដីសប្បាយទៅផងដែរ ។

ព្រោះថាសេចក្ដីសប្បាយរីករាយទុកដូចជាជំងឺវីរុស
ដែលអាចតភ្ជាប់ អាចរាតត្បាត និងអាចផ្ទេរឲ្យគ្នាទៅតាមផ្លូវអារម្មណ៍
រកប្រាប់មិនត្រូវ រកមើលមិនឃើញ
ប៉ុន្តែសភាពបែបនេះមានពិត ។

ហាងលក់តែក្នុងផ្សារណាត់ ដែលមានការរចនាម៉ូដថ្មីៗ
ដោយមានការបំលាស់ប្ដូរពីតែប៉ង់
ជំនួសមកជាតែឈុងតាមលក្ខណៈដើម
ក៏ទាក់ទាញអារម្មណ៍បានយ៉ាងច្រើន ។

ទូរស័ព្ទម៉ាកប្រែនដ៍ៗ
ដែលមិនបានបង្ហាញពីខ្លួនឯង
ជើងស៊ីមទូរស័ព្ទ។

គេមានតែតភ្ជាប់អារម្មណ៍របស់មនុស្សឲ្យចូលគ្នា
វាច្បាស់ណាស់ថា នោះជាការសប្បាយចិត្តរបស់អ្នកផលិត
និងអ្នកប្រើប្រាស់ នឹងមានការខុសគ្នា ។

ធ្វើអ្វីក៏ដោយនៅក្នុងជីវិត
កុំភ្លេចសម្លឹងមើលរកសេចក្ដីសប្បាយ
ក្នុងសេចក្ដីសុខក្នុងរឿងដែលខ្លួនឯងធ្វើ ។

“អ្វីគ្រប់យ៉ាងក្នុងឆាកជីវិត
កើតមានឡើងដោយមានហេតុនិងផល
យើងគ្រាន់តែទទួលស្គាល់វា
នៅជាមួយវា រៀនទទួលវាឲ្យបានប៉ុណ្ណោះ” ។

“ការញញឹម នឹងផ្លាស់ប្ដូរពិភពលោក
កុំឲ្យពិភពលោកមកផ្លាស់ប្ដូរស្នាមញញឹមរបស់យើង” ។
     
“ពេលណាគំនិតមានការផ្លាស់ប្ដូរ
ជីវិតក៏ផ្លាស់ប្តូរទៅតាមផងដែរ”។

“បើមិនធ្លាប់តាំងគោលដៅទេ
ចុះមកអង្គុយខូចចិត្ត
ដែលជីវិតមិនអាចទៅណារួចធ្វើអ្វី?”

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment