ចេះសមាគមមនុស្សច្រើនគ្នា រកជំនួយពីចាស់ទុំ
ចង់បានជោគជ័យត្រូវចេះសមាគម
ត្រូវចេះជ្រើសរើសរាប់អានមនុស្សម្នាផងទាំងពួង
។
បើចង់ជោគជ័យ
កុំរវល់តែរាប់អានមនុស្សប្រភេទដូចគ្នា
មានវ័យស្របាៗគ្នាឡើយ
។
យើងអាចនឹងមានចិត្តមុះមុតជាង
និងរឹងមាំជាង
ក្នុងដំណាក់កាលណាមួយនៃជីវិត
ប៉ុន្តែយើងវិលវល់ទៅមកៗ
អាចទៅមិនបានឆ្ងាយ
ដូចអ្វីដែលបានកំណត់ទុក
ដូចពាក្យចាស់ខ្មែរយើងពោលថា
មុចមិនជ្រៅ
ទៅមិនឆ្ងាយ ។
តើជឿដែរទេថា
បើសិនជាយើងចង់រត់បានឆ្ងាយ
និងបានលឿន
គឺត្រូវចេះធ្វើខ្លួនឲ្យដូចជាគ្រាប់ព្រួញអ៊ីចឹងដែរ?
គ្រាប់ព្រួញដែលល្អ
ត្រូវរត់ហោះពុះជ្រែកខ្យល់អាកាស
ទៅបានដោយអស្ចារ្យ
។
ប៉ុន្តែកុំភ្លេចថា
គ្រាប់ព្រួញដែលរត់ទៅបានល្អ
ហោះទៅចំគោលដៅបាន
តែងតែពឹងអាស្រ័យលើដងធ្នូល្អ
ហើយរឹងមាំមកជាជំនួយផងដែរ
។
ក្នុងជីវិតជាក់ស្ដែង
យើងត្រូវចេះរកពឹងពរចាស់ៗដែលមានពុទ្ធិល្អ
មានសមត្ថិភាព
និងបទពិសោធច្រើន
មកធ្វើជាកល្យាណមិត្ត
មកគាំទ្រ
ដែលអាចជួយយើងក្នុងការពន្លឿនភាពជោគជ័យ។
ការចេះឱនលំទោនបន្ទាបនូវខ្លួន
អាចជាចំណុចមួយ
ក្នុងការស្វះស្វែងរកចំណុចខ្សោយចំណុចខ្លាំងរបស់ខ្លួនឃើញ
មិនខុសអីពីការយកគ្រាប់ព្រួញ
មកដាក់ជាមួយដងធ្នូដ៏សក្ដិសមនោះទេ
។
ល្មមដល់ពេលវេលាបាញ់
គ្រាប់ព្រួញត្រង់ល្អ
ត្រូវបានបាញ់បញ្ជូនទៅដោយដងធ្នូល្អ
រមែងរត់ហោះទៅបានឆ្ងាយ
និងរត់ត្រង់ល្អ
ចូលចំគោលដៅដោយគ្មានអ្វីលំបាកឡើយ
។
ការហ្វឹកហ្វឺនខ្លួនឲ្យទន់ទោរដែលចេះពីខាងក្នុង
កុំបីមានអំនួតអួតក្អេងក្អាងថា
គ្មានអ្នកណាមួយដល់ខ្លួន ។
ការចូលជំនុំចាស់ៗបាន
បញ្ជាក់ពីសមត្ថភាពដែលអាចទទួលយកបាន
មិនមែនជាការប្រចុបប្រចែងនោះទេ
។
ធ្វើបែបនេះឲ្យជាទម្លាប់
ដល់ថ្ងៃរះពេលណា
អ្នកជាមួយចាស់ៗជាដៃគូសហការគ្នាដ៏ជិតដិត
ក្នុងការជួប
និងជួយលើកស្ទួយអ្នក
ឲ្យរីកចម្រើនបានយ៉ាងឆាប់រហ័ស
។
តើអ្នកណាចេះ
ពីគន្លឹះមុខវិជ្ជាជោគជ័យនេះដែរទេ?
អាចជួយបំព្រួញសង្ខេបឲ្យសល់ត្រឹមតែមិនប៉ុន្មានថ្ងៃ
មិនប៉ុន្មានឆ្នាំ
កាលណាទទួលបានពាក្យដំបូន្មានល្អៗហើយ
ឬឱកាស
ឬមួយក៏ទទួលបានការគាំទ្រចូលរួមសហការណ៍គ្នា
ពីការរាប់អានចាស់ទុំ
ដែលពួកគាត់មានក្ដីមេត្តា
និងមើលឃើញពីសមត្ថភាព
ដែលចេញពីចិត្ត
ក្នុងការយល់ឃើញថា
គួរឲ្យជួយគាំទ្រ ។
“ចាប់ផ្ដើមធ្វើភ្លាមៗ
ដែលមានឱកាសហុចឲ្យ
កុំទុកបណ្ដោយឲ្យខ្លួនឯងជាអ្នកគិត
តែមិនមែនជាអ្នកចាប់ផ្ដើមធ្វើ
មិនអ៊ីចឹងទេ
អ្នកគ្មានថ្ងៃឈ្នះបានឡើយ” ។
“បើសិនមិនហ៊ានចាប់ផ្ដើមធ្វើទេ
ចុះនឹងបានជោគជ័យដូចម្ដេច?”
“ការរាប់អានមនុស្សបែបណា
ជីវិតអ្នកនឹងក្លាយជាបែបនោះផងដែរ”
៕
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment