Monday, October 30, 2017

គិតតិចធ្វើច្រើន គិតច្រើនមិនធ្វើអ្វីសោះ


គិតតិចធ្វើច្រើន គិតច្រើនមិនធ្វើអ្វីសោះ

មនុស្សយើងគេបែងចែកជាពីរពួកធំៗ
គឺពួកមនុស្សគិតច្រើនហួសពេក
ជាមួយពួកមនុស្សមិនសូវគិតអ្វីច្រើន
តែមានមុខធ្វើច្រើន ។

ពេលយើងមិនគិតអ្វីច្រើនពេក
យើងបានធ្វើរឿងដែលបណ្ដាលមនុស្សគិតច្រើន
គេបានត្រឹមតែគិត ។

ប៉ុន្តែពួកគេមិនមានថ្ងៃបានធ្វើ
លោកតាន់ ម្ចាស់ក្រុមហ៊ុន អ៊ិឈិតាន់
កាច់បំបាកអ្នកជំនាញទីផ្សារ
សាងអាណាចក្រលុយវាល់លានដុល្លារ
តាំងពីដើមផលិតតែអូអ៊ិឈិ ។

រោងចក្រ និងគ្រឿងចក្រដែលកុម្ម៉ង់ទិញ បើគិតបែបអ្នកជំនាញ
អ្នកជំនាញការប្រាប់គាត់ថា ទៅមិនរួចទេ គ្រឿងផលិតធំពេក
ផលិតបានហើយមិនដឹងទៅលក់នៅទីណា
ប្រឹងធ្វើទៅមានតែខាតលើខាតប៉ុណ្ណោះ ។

ប៉ុន្តែលោកតាន់មិនស្តាប់សម្ដីទាំងនោះទេ
ហើយគាត់ចេះតែដំណើរការរហូត ។

មិនយូរប៉ុន្មានគាត់កុម្ម៉ង់ទិញគ្រឿងចក្រមកថ្មីបន្ថែមទៀត
មុនលក់ភាគហ៊ុនដាច់
គាត់បានចំណេញលុយរាប់ពាន់លានដុល្លារ
ហើយថែមធ្វើឲ្យឃើញទៀតថា មិនមែនខាតឯណាទេ
គាត់បានជួបភាពជោគជ័យ មិនមែនភាពបរាជ័យឡើយ
សូម្បីតែបន្តិច ។ គាត់បានលាយផ្សំអ៊ិឈិតាន់ឡើង
ជាម៉ាកប្រែនដ៍ៗ ដែលមានលំដាប់ថ្នាក់ម៉ឺនលានដុល្លារបាន
គាត់ចំណាយពេលមិនដល់ពីរឆ្នាំផង ។

ប៉ុន្តែប្រើប្រាស់គឹន និងភាពជឿជាក់ក្នុងខ្លួន
លោកតាន់ធ្លាប់និយាយឲ្យស្ដាប់ថា
យើងកុំគិតច្រើនពេក
បើជ្រុលជាគិតហើយ ត្រូវឲ្យដឹងថា វាមែន
ក៏ឲ្យដើរពុះពារលុកលុយវាទៅចុះ ។

កុំសូវជឿអ្នកជំនាញការខ្លាំងពេក
តើធ្លាប់ឃើញលោកសាស្រ្ដាចារ្យ
ធ្លាប់ឃើញទីប្រឹក្សជាម្ចាស់ធុរៈកិច្ចដែរទេ?

ស្ដាប់ហើយគួរឲ្យគិតខ្លះ……?

អ្នកជំនាញ អ្នកដែលមានចំណេះដឹងច្រើន
មានត្រឹមតែចំណេះ មានតែទ្រឹស្ដីពេញខួរក្បាលទាំងអស់ ។

ត្រង់ការនិយាយនេះ មិនមែនមានន័យថាចំណេះដឹងមិនសំខាន់
គោលចំណេះដឹងមិនមែនមិនសំខាន់ទេ វាសំខាន់ដែរ ។

ប៉ុន្តែសញ្ជាតិញាណ និងគឹន
ក្នុងការធ្វើដំណើរការធុរកិច្ចគឺវាសំខាន់ដូចគ្នា ។

ការរៀនចេះដឹងច្រើន យកទ្រឹស្ដីមកចាប់អាជីបច្រើន
វាកើតព្រមជាមួយប្រការកំណត់
ពិបាកក្នុងការសាងភាពខុសគ្នាបាន
ឬហែកក្របសាងភាពជោគជ័យថ្មីៗបាន ។

លោក តប ឥទ្ធិផាន់ម្ចាស់ថៅកែណយ
សាងភាពបដិហារ្យ ក្លាយជាម្ចាស់អាណាចក្រលុយពាន់លាន
តាំងពីនៅរៀនមិនទាន់ចប់ ។

ដំបូងៗមានតែមនុស្សមើលងាយមើលថោក
តើនឹងធ្វើអ្វីកើតទៅ? តើអាចទៅរួចទេ?

ថ្ងៃនេះឥឡូវនេះ គោលដៅថៅកែណយ
មិនត្រឹមតែលំដាប់នាំមុខគេនៃភាគហ៊ុនធុរកិច្ចក្នុងប្រទេស
ក្នុងផ្នែកសារ៉ាយចៀនទេ និងជាម្ចាស់
នំខបខៀវនៃតំបន់អាស៊ីទៀតផង ។

មនុស្សទាំងនេះមិនធ្លាប់ស្ដាប់
ពេលមានអ្នកដទៃមកនិយាយថា
រឿងដែលខ្លួនកំពុងធ្វើ វាមិនអាចទៅរួចឡើយ ។

ព្រោះពួកគេមើលឃើញតែ
ពីភាពទៅរួចនៅដិតជាប់ខួរក្បាល
ហើយខិតខំដុតដៃដុតជើងធ្វើឲ្យក្ដីសុបិននោះ
ក្លាយទៅជាការពិត ។

តើប្រិយមិត្តអ្នកអានធ្លាប់បានស្ដាប់រឿងនិទានកូនកង្កែបតូចលើកពានទេ?

វាមានសេចក្ដីដំណាលថា មានកង្កែបមួយហ្វូងធំ
ចេញមកកាន់ទីប្រកួតគ្នា
គោលដៅនៃការប្រកួតគឺវារឡើងទៅចុងបង្គោលភ្លើង
ហ្វូងកង្កែមទស្សនាក៏នាំគ្នាចូលមកទស្សនាជាហូរជាហែ ។

ដោយគ្មានកង្កែបណាមួយជឿសោះថា
នឹងមានកង្កែបណាមួយឡើងទៅដល់ចុងសសរនោះបានឡើយ ។

មានតែសំឡេងខ្សឹបខ្សៀវគ្នាឲ្យឮមករហូត
“តើនឹងធ្វើបានយ៉ាងម៉េចទៅ? វាទៅមិនរួចទេមើល៍ទៅ!
“គ្រាន់តែគិតវាខុសទៅហើយ ធ្វើអីបែបហ្នឹង វាមិនសមសោះ
ហើយប្រការផ្សេងសព្វគ្រប់ប្រការទៀត” ។

ហើយការប្រកួតក៏ដល់ពេលចាប់ផ្ដើម
កង្កែបចូលរួមការប្រកួតក៏ឡើងជ្រុះធ្លាក់ចុះមកម្ដងមួយម្ដងពីរ។

ហ្វូងកង្កែបទស្សនាក៏ស្រែកឡើងថា
“វាទៅមិនរួចទេ វាពិបាកណាស់”
កង្កែបដែលចូលរួមប្រកួតបានឮដូច្នោះ ក៏ចាប់ផ្ដើមអស់កម្លាំងចិត្ត
សម្លឹងមើលទៅលើចុងសសរហើយ ក៏យល់ស្របតាមនោះភ្លាម
អស់កម្លាំងបណ្ដើរៗក៏ធ្លាក់ចុះមកម្ដងមួយម្ដងពីររហូតដល់អស់ ។

វៀរលែងតែកូនកង្កែបតូចមួយក្បាលប៉ុណ្ណោះ
ដែលនាំខ្លួនឡើងទៅសន្សឹមៗ
ដោយការព្យាយាមធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត
ដោយការមិនយកចិត្តទុកដាក់ស្ដាប់សំឡេងអ្នកទស្សនា
ក្នុងទីបំផុត វាក៏ឡើងដល់ចុងសសរនោះបានសម្រេចទៅ។

ហ្វូងកង្កែបទាំងនោះក៏ទះដៃអប់អរសាទរហោរកញ្ជៀវឮកងរំពង
ប៉ុន្តែមិនបានចាប់ភ្លឹកនឹកសង្ស័យទេថា
មូលហេតុអ្វី បានជាកូនកង្កែបតូចលើកពានធ្វើបាន?

សាច់រឿងនោះគឺវាយ៉ាងនេះទេ
កូបកង្កែបលើកពាន ជាសត្វកង្កែបធ្ងន់ត្រចៀកស្ដាប់មិនសូវឮ
ម្លោះហើយវាមិនបានឮអ្វីដែលហ្វូងកង្កែបទាំងនោះខំប្រឹងប្រាប់ខ្លួនទេ
ខួរក្បាលវាមិនបានទទួលទិន្នន័យដែលនាំមកបំផ្លាញកម្លាំងចិត្តខ្លួនឡើយ ។

និទានរឿងនេះមានន័យអប់រំឲ្យដឹងថា
ប្រសិនបើមានគំនិតអវិជ្ជមានកើតមានឡើង
យើងមិនចាំបាច់យកត្រចៀកស្ដាប់វាល្អជាជាង ។

ប្រឹងស៊ូឲ្យអស់ពីសមត្ថភាព លទ្ធភាព
ខំពុះពារឲ្យអស់ពីកម្លាំងកាយចិត្តខ្លួន
ហើយធ្វើជាបិទភ្នែក បិទត្រចៀកធ្វើមិនដឹងមិនឮ
ដូចជាសត្វកង្កែបតូចនោះអ៊ីចឹង ។

ភាពជោគជ័យ និងខ្សែបូរទីផ្ដាច់ព្រាត់ កំពុងរង់ចាំយើងនៅខាងមុខ ។

“បើគិតថាដើរទៅខាងមុខ
កុំត្រឡប់ងាកមកមើលខាងក្រោយឲ្យសោះ” ។

“ដោះស្រាយបញ្ហា
កុំនៅវិលវល់ជុំវិញបញ្ហានោះ” ៕

គោលគំនិតល្អដដើម្បីជីវិត



No comments:

Post a Comment