Tuesday, October 31, 2017

បើថ្ងៃនេះមិនទាន់បានល្អទេ ត្រូវធ្វើថ្ងៃស្អែកឲ្យល្អជាងនេះ


បើថ្ងៃនេះមិនទាន់បានល្អទេ ត្រូវធ្វើថ្ងៃស្អែកឲ្យល្អជាងនេះ

យើងគ្រប់គ្នាមានជម្រើស
ដែលញ៉ាំងឲ្យជីវិតមានភាពល្អប្រសើរឡើង ។

គ្រាន់តែយើងធ្វើមើលមិនឃើញ
ឬមិនធ្លាប់ដឹងពីសក្ដានុពល
ធ្វើមិនដឹងពីសមត្ថភាពពិតរបស់ខ្លួនឯង ។

តែមួយថ្ងៃៗដែលយើងប្រើប្រាស់ទៅ
តើប្រើប្រាស់វាទៅបែបល្អគ្រប់គ្រាន់ឬទេ?
ឬប្រើប្រាស់សំបូរហូរហៀរ
មិនបានជួយទ្រទ្រង់ឲ្យយើងមានឱកាស
ចូលទៅជិតក្ដីសុបិន ។

ឆ្នាំថ្មី គឺជាពេលវេលាដែលមនុស្សម្នានាំគ្នាឆ្លង
ទម្រាំនឹងភ្ញាក់ដឹងខ្លួន វ៉ាវ! ឆ្លងផុតមួយឆ្នាំទៀតទៅហើយ
ព្រមទាំងភាពយុវវ័យកាន់តែរំកិលទៅមុខជារឿយៗ ។

បើយើងរៀនដឹង និងបានតាំងគោលដៅ
ថាមួយថ្ងៃៗ នឹងបានធ្វើអ្វីឲ្យល្អបំផុត តាំងគោលដៅ
ដោយប្រាប់ខ្លួនឯងថា យើងអាចធ្វើបាន!
ហើយនឹងធ្វើឲ្យអ្នកដទៃគេមើលឃើញដែរ ។

បើសិនថ្ងៃនេះ យើងដឹងថា
ពេលវេលាដែលកន្លងផុតទៅ ដោយគ្មានបានប្រយោជន៍អ្វី
ឬធ្វើឲ្យយើងឃ្លាតឆ្ងាយពីគោលដៅ
ឲ្យបង្ខំម៉ាស៊ីន និងរៀបចំក្នុងថ្ងៃបន្ទាបឲ្យពេញជានិច្ច ។

ដើម្បីជួសកន្លែងដែលវាបានបាត់បង់ទៅនោះ……

ប្រើប្រាស់ជីវិតតាមរបៀបចាប់ផ្ដើមធ្វើ
នឹងល្អជាងមានទស្សនវិស័យតាមបែប “ចាំទុកសិន”
ឬ “ទុកនៅពេលក្រោយចាំធ្វើល្អជាង” ។

មិនអ៊ីចឹងទេ ចុងក្រោយ អាចទើបបានដឹង
តួយ៉ាងនៃហេតុការណ៍ “ហួសពេលទៅហើយ”
ដោយមិនចាំបាច់ទៅសុំអង្វរហាមឃាត់បាន……

សភាពមនុស្សមានភាពផ្សេងៗគ្នា និងចំណុចកាត់ចិត្តរវាងការសម្រេច
ភាពជោគជ័យ និងជាមួយភាពបរាជ័យនោះ
វាស្ថិតនៅត្រង់ព្រមចុះចាញ់ ឬមិនព្រមចុះចាញ់អ្វីៗងាយៗប៉ុណ្ណោះ ។

សាកឲ្យឱកាសពេលវេលាដល់ខ្លួនឯង
សួរខ្លួនឯង ដែលកន្លងមក
ក្នុងថ្ងៃដែលចាប់ផ្ដើមធ្វើវា ព្រោះអ្វី?
តើយើងបានសុបិនអ្វីទុកក្នុងចិត្ត?
តើយើងមានសេចក្ដីសុខប៉ុនណា នៅពេលចាប់ផ្ដើមធ្វើវា?

ពេលខ្លះ បើបានរំលឹកដាស់តឿនខ្លួនឯង
សួរខ្លួនឯង អាចបានចម្លើយតបពីក្នុងចិត្ត
ហើយអាចផ្លាស់ប្ដូរជីវិតយើងបាន ។

មានមនុស្សច្រើនណាស់ គិតតែពីសុំទោស
តើធ្វើយ៉ាងនេះ វាបានប្រយោជន៍អ្វី?
បើសិនយើងធ្វើរឿង ដែលធ្វើឲ្យយើងត្រូវសុំទោសដូចមុន ។

គិត……ដូចមុន
ធ្វើ…… ដូចមុន
និយាយ…… ដូចមុន
ប្រើប្រាស់ពេលវេលាទៅដូចមុន
ចុះជីវិត វានឹងផ្លាស់ប្តូរទៅក្នុងផ្លូវល្អប្រសើរបានយ៉ាងណា?

ដាំដើមអ្វី ក៏បានផលនៃពូជរបស់ដើមនោះ
មិនមានផ្លូវណាបានផលអ្វីផ្សេងពីនេះឡើយ
ដាំដើមស្វាយ ក៏ត្រូវបានផលផ្លៃស្វាយ
មិនមានផ្លូវណាបានផលផ្លៃដូងទេ ។

សូមប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ
ព្រោះថា ពេលវេលាមិនធ្លាប់ត្រឡប់ក្រោយវិញបានឡើយ ។

ចង់ផ្លាស់ប្ដូរជីវិត
ត្រូវផ្លាស់ប្ដូរក្នុងការប្រើប្រាស់ជីវិតសិន
បើរវល់តែប្រើជីវិតតាមរបៀបមនុស្សបាក់ទឹកចិត្ត មនុស្សបរាជ័យ
ចុះពេលណាទៅ ខ្លួននឹងបានជោគជ័យ?

ស្អែកនេះ ត្រូវឲ្យល្អឡើងថែមទៀត
ស្អែកនេះ ត្រូវតែល្អប្រសើរជាងនេះ
ហើយអនាគតនឹងល្អបាន វាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ ។

“រកសមតុល្យនៃជីវិតឲ្យឃើញ
ប្រើជីវិតឲ្យដូចជាការជិះកង់” ។

 “បើសិនរវល់តែប្រើប្រាស់តាមរបៀបមនុស្សបាក់ទឹកចិត្ត
មនុស្សបរាជ័យ ចុះពេលណា ខ្លួននឹងទៅដល់ភាពជោគជ័យ” ៕

គោលគំនិតល្អដើម្បីជីវិត
មានតែយកពេលវេលាមកអានប៉ុណ្ណោះ ទើបអាចស្ថាបនាខួរក្បាល
ដើម្បីឲ្យមានសក្ដានុពល សមត្ថភាពផ្នែកខាងការគិត  
និងការផ្លាស់ប្ដូរជីវិត ។

No comments:

Post a Comment