Tuesday, October 31, 2017

តាមពិតទៅ ជីវិតដូចជាល្បែងហ្គេមតចំណុច


តាមពិតទៅ ជីវិតដូចជាល្បែងហ្គេមតចំណុច

បើប្រៀបធៀបការប្រើជីវិតរបស់យើង
ដូចជាល្បែងហ្គេមតចំណុច
នឹងមើលឃើញបានច្បាស់ក្រឡែតថា
យើងមិនគួរនៅស្ងៀមមួយកន្លែងសោះឡើយ ។

បើសម្លឹងមើលខ្លួនឯង ដូចជាចំណុចមួយៗ
ការចេញដំណើរទៅជួបមនុស្សម្នាថ្មីៗ
ក៏ដូចជាការបន្ថែមចំណុចផ្សេងៗរបស់ជីវិតអ៊ីចឹងដែរ ។

យើងមិនដឹងទេថា
តើពេលណា ដែលជីវិតនឹងគួសខ្សែតភ្ជាប់ចំណុចផ្សេងៗ
ឲ្យចូលជាប់គ្នាតែមួយបាន?

ការចេញទៅធ្វើអ្វីថ្មីៗ
ស្វែងរកបទពិសោធថ្មីៗលើភពផែនដីមូលមួយនេះ
ក៏ដូចជារកចំណុចថ្មីៗមកទុក……

ជីវិតដែលមានចំណុចច្រើនៗ
ក៏នឹងមានជម្រើសត្រូវជ្រើសរើសថ្មីៗកើតឡើងយ៉ាងច្រើនដែរ
ដើម្បីបង្កាទុកឲ្យយើងបានជ្រើសរើសដើរក្នុងថ្ងៃណាមួយនៅពេលខាងមុខ ។

យើងមិនមានថ្ងៃបានដឹងថា​ ក្លិនក្រអូបរបស់ផ្កាឡើយ
ដោយយើងគ្រាន់តែបានអានឈ្មោះរបស់ផ្កា ។

យើងមិនមានថ្ងៃបានដឹងថា ក្លិនឆ្អាបរបស់សមុទ្រ
បានល្អស្មើ ដូចជាការនាំខ្លួនយើងទៅឈរលាតសន្ធឹងដៃកន្ធែកជើង
ឈរនៅត្រង់មាត់ឆ្នេររបស់សមុទ្រនោះឡើយ ។

មើលរូបភាពក្នុងហ្គោហ្គលយ៉ាងណា
ក៏មិនដូចជាការនាំខ្លួនឯងទៅនៅក្នុងស្ថានភាពដែលពិតនោះដែរ ។

ជីវិតដែលយើងប្រើ ក្នុងការទស្សនាភាពយន្ត
បទចំរៀងដែលយើងស្ដាប់ ការប្រគំតន្រ្តីកំសាន្តដែលយើងមើល
និងការងារអត្ថិភាពដែលយើងប្រើពេលទៅជាមួយវាយ៉ាងមានក្ដីសុខ ។

អាហារដែលយើងទទួលទាន មនុស្សម្នាថ្មីៗដែលយើងបានជួប… …

រូបដែលយើងផ្ចិតផ្ចង់ថត និងមានប្រការសព្វបែបយ៉ាងច្រើនទៀត
ដែលយើងធ្លាប់បានទទួល ពីការធ្វើដំណើរ ពីការងារទាំងឡាយ
ប្រៀបបានដូចជាវត្ថុធាតុដើម ដែលយើងបានរក្សាទុក
ហើយរក្សាទុកក្នុងកាបូបវ៉ាលី ។

យើងមិនដឹងទេថា
តើវានឹងមានប្រយោជន៍ដល់យើងនៅពេលណាទេ?
ប៉ុន្តែតាមការពិតទៅ បើសិនមិនមានវត្ថុធាតុដើមទាំងអស់នេះទេ
ក៏មិនអាចសាងរូបភាពផ្សេងៗគ្នាបានដែរ ។

ការមានវត្ថុធាតុដើមទាំងអស់នេះ
នឹងធ្វើឲ្យវត្ថុដែលយើងបានធ្វើគួរឲ្យចាប់អារម្មណ៍ច្រើនឡើង
មានរង្វាស់រង្វល់ផ្សេងៗគ្នា និងមានភាពជ្រាលជ្រៅគួរឲ្យចាប់អារម្មណ៍ ។

អ្នកវិទ្យាសាស្ត្រដែលអាចលេងតន្ត្រីបាន
នឹងសាងសមិទ្ធផលការងារដែលអាចជ្រាបចូល
ដល់ដួងចិត្តមនុស្សបានយ៉ាងច្រើន ។

អ្នកឃោសនា ដែលអាចក្លាយជាអ្នកនិពន្ធបាន
ក៏នឹងដឹងច្បាស់ និងយល់ចិត្តការដាក់ចំណងជើងសៀវភៅ
ឲ្យញែកដាច់ជាង ដែលធ្លាប់ដាក់លក់ក្នុងទីផ្សារ ។

អ្នកចាត់ការទូទៅដែលមានព្រះធម៌ក្នុងចិត្ត
ក៏នឹងគ្រប់គ្រងចាត់ការបានតាមរបៀបយល់ចិត្តមនុស្ស
ផ្ដល់កិត្តិយសដល់បុគ្គលិករបស់ខ្លួន
មិនគិតធ្ងន់ទៅតែម្ខាងៗ ។

កុំភ្លេចឲ្យសោះណ៎ា
តាមពិតទៅ ជីវិតគឺជាល្បែងហ្គេមតចំណុច… …

“សួរខ្លួនឯងថា
បើសិនថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃជីវិត
តើយើងនឹងបានធ្វើអ្វីខ្លះ និងធ្វើយ៉ាងដូចម្ដេច?”

“មនុស្សដែលគិតតែពីភាពអវិជ្ជមាន
គេពិបាកនឹងយកជោគជ័យក្នុងជីវិតណាស់” ។

“មិនមានភាពជោគជ័យដ៏ធំណា
ដែលបានមកពីការឆ្លងកាត់ដំណើរងាយៗនោះឡើយ” ៕

គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment