Tuesday, October 31, 2017

តើយើងអាចធ្វើអ្វីបានខ្លះ?


តើយើងអាចធ្វើអ្វីបានខ្លះ?

រឿងសំខាន់បំផុត ដែលយើងច្រើនតែភ្លេចសួរខ្លួនឯង
គឺរឿងតូចតាច រឿងដែលមើលទៅមិនសូវសំខាន់នេះឯង ។

ក្នុងនាទីណាក៏ដោយនៃជីវិត
នៅពេលមានអ្នកដទៃ តាំងសំនួរសួរយើងថា
តើខ្លួនយើងហ្នឹងអាចធ្វើអ្វីបានខ្លះ?
តាមពិតទៅ វាជាសំនួរសំខាន់ខ្លាំងណាស់
សម្រាប់ជីវិតរបស់យើង ។

បើគ្មានអ្នកណាសួរយើងទេ
យើងអាចសាកយកសំនួរនេះ មកសួរខ្លួនឯងបាន
រួចហើយឆ្លើយជាមួយវាត្រង់ទៅត្រង់មក
គ្មានអ្នកណាមកកុហកបោកប្រាសយើងបានឡើយ ។

ពេលយើងឆ្លើយសំនួរនេះចំពោះខ្លួនឯងដោយស្មោះត្រង់ហើយ
វានឹងធ្វើឲ្យខ្លួនយើងអាចសាងពុម្ពនៃជីវិតឡើងមកបាន
ហើយវានឹងធ្វើឲ្យខ្លួនយើងដឹងថា តើយើងគួរយកខ្លួនមួយនេះទៅទុកក្នុងទីណា?

ពីចំណុចខ្លាំងដែលខ្លួនឯងមាន មកបង្កើនឡើង មកជួយជម្រុញវាឲ្យកាន់តែរឹងមំាំឡើង
ឬចំណុចខ្សោយដែលខ្លួនឯងមាន នឹងបានកែតម្រូវ កែលម្អ បានបំប៉នឡើង
និងប៉ះប៉ូវ ឲ្យវាកាន់តែល្អប្រសើរឡើងជាងមុន ។

សំនួរដែលពោលមកនេះ
អាចក្លាយជាសំនួរមួយផ្លាស់ប្ដូរជីវិតរបស់អ្នកណាម្នាក់
ក៏អាចថាបាន ។

គឺនៅពេលដែលយើងដឹងខ្លួនថា តើយើងអាចធ្វើអ្វីបាន?
នឹងចូលចិត្តធ្វើអ្វី?
ក៏នឹងដឹងច្បាស់ខ្លួនឯងថា តើនឹងប្រើប្រាស់ខ្យល់ដង្ហើមនៃជីវិតនេះ
ឲ្យវាប្រព្រឹត្តទៅជាមួយរឿងអ្វីខ្លះ?

មានអ្នកខ្លះចូលចិត្តប្រាប់ថា ការធ្វើរឿងដែលខ្លួនឯងចូលចិត្ត
វាមិនសូវហត់នឿយទេ ។ តាមពិតទៅ រឿងនេះគ្រាន់តែជាចំណែកខ្លះៗប៉ុណ្ណោះ
ព្រោះបើធ្វើមែនទែនទៅ គឺវាមានការហត់នឿយដូចតែគ្នាទាំងអស់ហ្នឹង ។

ប៉ុន្តែយើងអាចមានជម្រើសក្នុងការហត់នឿយនេះបាន
គឺហត់នឿយតាមរបៀបមានសេចក្ដីសុខ
ឬនឹងហត់នឿយដោយគ្មានសេចក្ដីសុខនេះបាន
បើចង់ស៊ូទ្រាំធន់ធ្វើនៅជាមួយរឿងដែលខ្លួនមិនចូលចិត្តនោះ ។

ការសាកសួរខ្លួនឯងខ្លះៗក៏ជារឿងល្អមួយដែរ
បើយើងអាចកំណត់គោលដៅនៃជីវិតនេះបាន ។

យើងនឹងបានចម្លើយថា តើរឿងដែលខ្លួនកំពុងធ្វើនៅពេលនេះ
វានឹងមានគាំទ្រឲ្យយើងធ្វើដំណើរទៅដល់ក្ដីសុបិនបានឬទេ?
ឬថាជីវិតដែលកំពុងប្រើប្រាស់នេះ
មានតែធ្វើឲ្យយើងចេញឆ្ងាយពីគោលដៅគ្រប់ៗជំហាន ។

នាឡិកាជីវិត មានតែការធ្វើដំណើរទៅខាងមុខ
គ្រប់ពេលវេលា និងក្ដីសុបិនមិនធ្លាប់រង់ចាំនរណាមួយឡើយ…

“ជីវិតជារបស់យើង
បើមិនចេះប្រើវាឲ្យសមតម្លៃទេ
វាគួរឲ្យសោកស្ដាយណាស់” ។

“កុំសង្ស័យខ្លួនឯងថា
ត្រូវតស៊ូឲ្យអស់ពីសមត្ថភាព លទ្ធភាព
លទ្ធផលបានយ៉ាងណានោះ ស្រេចតែវាទៅចុះ…” ៕

រូបភាព៖ Google research

គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment