Wednesday, November 1, 2017

គ្មានអ្នកណាកើតមកដើម្បីចុះចាញ់គ្រប់ពេលនោះទេ


គ្មានអ្នកណាកើតមកដើម្បីចុះចាញ់គ្រប់ពេលនោះទេ

ភាពជាក់ស្ដែងដ៏សំខាន់បំផុតគឺ
លោកនេះមិនមែនបង្កើតអ្នកណាមួយឲ្យកើតមក
ដើម្បីជាបុគ្គលចុះចាញ់នោះទេ ។

ភាពបរាជ័យនឹងបំផ្លាញយើងឲ្យរលាយរលត់បាន
បើសិនជាយើងនៅទន់ជ្រាយ
តែបើសិនយើងរឹងមាំគ្រប់គ្រាន់វិញ
យើងអាចឈានឆ្លងផុតពីភាពបរាជ័យទៅដោយក្លាហាន ។

ព្រោះចេតនារម្មណ៍គឺជាមិត្តភក្ដិដ៏ពិត
ភាពភ័យខ្លាចគឺជាសត្រូវដ៏កាចសាហាវ ។

បើយើងគិតសុបិនគិតដល់រឿងណាមួយឲ្យបានច្បាស់លាស់ឡើង
ថ្ងៃណាមួយរឿងនោះ នឹងក្លាយជាការពិត ។

ចំណែកខាងភាពភ័យខ្លាចនោះមានតែជួយកាត់បន្ថយសក្ដានុពលរបស់យើង
ការដែលមានកង្វល់ និងការច្របូកច្របល់ក្នុងកន្លៀតនៃការភ័យខ្លាច ។

ការមិនប្រាកដចិត្តមានតែធ្វើឲ្យយើងឃ្លាតឆ្ងាយ
ពីភាពជោគជ័យ ពីគោលដៅដែលខ្លួនបានរំពឹងទុក ។

ក្នុងជីវិតរបស់យើង មានតែមនុស្សម្នាក់គត់
ដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងទៅបានគ្រប់ពេល
មានឥទ្ធិពលអំណាចដែលអាចផ្លាស់ប្ដូរយើងឲ្យទៅដល់ភាពជោគជ័យ
អូសទាញនាំយើងឲ្យទៅដល់គោលដៅដ៏ធំបាន
និងទៅដល់ក្ដីសុបិនដែលយើងរំពឹងទុកបាន
មនុស្សម្នាក់នោះគឺ “ខ្លួនយើងផ្ទាល់នេះឯង” ។

បើយើងច្បាស់ក្នុងគោលដៅគ្រប់គ្រាន់ហើយ
លោកនេះទាំងមូលនឹងតបស្នងចំពោះតម្រូវការនោះៗ
មកដល់យើងយ៉ាងសមរម្យ ។

លោកនេះនឹងអូសទាញមនុស្សដែលមានចិត្តពិត
គឺមនុស្សដែលចូលមកព្រមជាមួយឱកាសល្អៗ ។

គំនិតល្អៗ
នឹងដឹកនាំយើងឲ្យចូលទៅក្នុងស្ថានការណ៍មួយដ៏សមរម្យ
រហូតដល់មើលទៅដូចជាភាពចៃដន្យ ។

តាមការពិតទៅមិនអ៊ីចឹងទេ
មិនមាននរណាជួបភាពជោគជ័យដោយការចៃដន្យនោះឡើយ ។

ធ្លាប់បានចុះចាញ់ពីមុន ធ្លាប់បានឈឺចាប់ពីមុន
នោះជារឿងល្អមួយ ព្រោះនោះជាសញ្ញាញាណថា
យើងកំពុងមានជីវិតរស់
ហើយជ្រើសរើសរស់នៅដូចជាអ្នកតស៊ូ
និងរស់នៅដូចជាអ្នកមានក្ដីសុបិន ។

មនុស្សដែលមិនធ្លាប់ឈឺចាប់អ្វី
មនុស្សដែលមិនធ្លាប់ជំពប់ដួលវារក្រោកពីមុន
ប្រហែលមិនមែនមនុស្សដែលសុខចិត្តលះបង់ភាពជោគជ័យ
ដែលគួរឲ្យចងចាំទុកក្នុងលោកមួយនេះទេ ។

ភាពជោគជ័យដ៏ធំក្រៃលែងក្នុងលោកមួយនេះ
សុទ្ធតែមានប្រភពមកពីការដែលអ្នកណាម្នាក់
ហ៊ានសុបិន ហ៊ានគិត នឹកភ្នកដល់រឿងនោះឡើងប៉ុណ្ណោះ
រួចហើយចេញដំណើរទៅតាមរកសុបិន ចាក់បំពេញបន្ថែម
ដើម្បីឲ្យរឿងនោះបានក្លាយជាការពិត ។

ហើយចុះអ្នកវិញ… …?

កុំរវល់តែរង់ចាំ បារម្ភពេលវេលាឲ្យមានសំបូរបែប
មុននឹងចេញដំណើរទៅ
ព្រោះតែការបារម្ភពេលវេលាបែបនេះហើយ
ទើបមិនធ្លាប់មានពិត ។

“កុំរុញរា
បើមិនហ៊ានធ្វើអ្វីដែលចិត្តគិត ដែលចិត្តសុបិន
ព្រោះបើកាលដល់ដង្ហើមចុងក្រោយមកដល់

ជឿទេថា យើងនឹងសោកស្ដាយ
ជាមួយរឿងដែលមិនបានធ្វើ ច្រើនជាងរឿង
ដែលបានធ្វើខុសភ្លាំងភ្លាត់” ។

“សម្លក់សម្លឹងភ្នែកដាក់ជាមួយឧបសគ្គ
កុំទៅខ្លាចវាធ្វើអ្វី……” ។

“កុំអំនួតខ្លួនពូកែ កុំអំនួតខ្លួនចេះ
បើយើងគិតថា យើងមិនទាន់ចេះ
យើងអាចនឹងសល់កន្លែងទំនេរ
ល្មមឲ្យយើងរកអ្វីថ្មីៗ មកដាក់បំពេញបានទៀត” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment