បើមិនផ្សងព្រេងទេ រមែងមិនបានអ្វីឡើយ
រឿងកម្លែងដ៏អាក្រក់ម្យ៉ាងក្នុងលោកមួយនេះគឺ
ការចាប់ផ្ដើមបោះជំហានថ្មី
ដែលមនុស្សជាច្រើនណាស់
ខ្លាចរអាបំផុត
។
បើក្នុងប្រវត្តិសាស្រ្តពិភពលោកវិញ
ពោរពេញទៅដោយការភ័យខ្លាច
មិនហ៊ានពង្រឹងជំហរដើម្បីសុបិនរបស់ខ្លួនឯងទេ
មិនហ៊ានតស៊ូថា
ក្ដីសុបិនមានភាពប្រាកដប្រជា
ពិភពលោកថ្ងៃនេះ
ប្រហែលជាមិនមានយន្តហោះ ដែលអាច
ដឹកជញ្ជូនមនុស្សម្នាឆ្លងទ្វីបមួយទៅទ្វីបមួយទៀតបានទេ
ពិភពលោកនេះ
ប្រហែលជាមិនមានរថយន្តបើកបរទេ
និងប្រហែលជាគ្មាននាវាចរខ្នាតយក្ខ
ដែលអាចគោចរកាត់មហាសមុទ្របាននោះដែរ ។
ហើយប្រហែលជាមិនមានមនុស្សជឿទេថា
គេអាចកសាងប្រសាទពីរិមីតដ៏ធំមហិមាបាន
មិនជឿតទេថា
គេអាចកសាងកំផែងនៃក្រវាត់ប្រទេសចិនបាន,
មិនជឿទេថា
គេអាចកសាងសាលទជ្ជមាអនុសារណៈនៃក្ដីស្រឡាញ់បាន,
និងមិនជឿទេថា
ដូនតាខ្មែរយើង អាចកសាងប្រសាទអង្គរវត្តដ៏ល្អវិចិត្របាន,
ក្នុងថ្ងៃនេះ
ក៏ប្រហែលជាមិនមានរឿងដ៏អស្ចារ្យ
ធ្វើឲ្យមនុស្សក្នុងលោកអត់ចម្លែកបានមើលបានឃើញបានឮដែរទេមើល៍ទៅ
។
ភាពជោគជ័យ
ទើបជាផលចុងក្រោយរបស់មនុស្ស
ដែលហ៊ានសម្រេចចិត្តធ្វើ
។
មនុស្សដែលមានភាពជោគជ័យ
ពុំមានចិត្តស្ទាក់ស្ទើររារែក
ដែលខ្លួនត្រូវប្រថុញប្រថានផ្សងព្រេងឡើយ
និងហ៊ានពង្រឹងជំហរខ្លួនឯង
ដើម្បីធ្វើរឿងដែលខ្លួនឯងបានជឿជាក់ ។
សួរថា
តើពួកគេទាំងនោះមានអំណាចពិសេសអ្វីឬ
ដែលបានដឹងរឿង
ដែលខ្លួនធ្វើបានសម្រេចទាំងអស់?
ចម្លើយគឺ
ពួកគេគ្មានអំណាចពិសេសអ្វីទាំងអស់ ។
គ្រាន់តែពួកគេមានបេះដូងដ៏ពិសេស
ដែលអាចមើលឃើញពីភាពបរាជ័យដូចជាមិត្តជិតស្និតម្នាក់
មើលឃើញពីកំហុសឆ្គាំឆ្គងដែលបានកើតឡើងទុកដូចជាគ្រូ
ហើយហ៊ានបោះជំហានដើរបន្ត
ធ្វើបន្តប្រកបដោយចិត្តជឿជាក់លើខ្លួនឯង
រហូតដល់ថ្ងៃនឹងបានជោគជ័យ
។
យើងម្នាក់ៗក្នុងពេលឥឡូវនេះក៏មិនខុសពីនេះដែរ
បើមិនរកឲ្យឃើញពីគោលដៅនៃជីវិត
រឿងដែលមានន័យសម្រាប់ខ្លួនយើងទេ
។
មិនថា
យើងជានរណាទេ
បើសិនយើងមានផែនការល្អ
រួចដេញតាមរកក្ដីសុបិននោះ
យើងរមែងបានជាអ្នកកីឡាករដ៏ពូកែឡើង
បានជាសិស្សរៀនពូកែឡើង
និងបានជាឪពុកម្ដាយ
ដែលពូកែមើលថែទាំរក្សាកូនចៅល្អឡើង
និងបានជាបុគ្គលិកដែលអាចបំពេញការងារបានល្អឡើង
ព្រមទាំងមានឱកាសរីកចម្រើនឡើងជាលំដាប់
។
បើសិនមានរឿងណាមួយ
ដែលវាវិលវល់នៅក្នុងគំនិត
ស្រែកហៅនៅក្នុងអារម្មណ៍របស់យើងជានិច្ច
។
ចូរធ្វើការតបស្នងចំពោះវត្ថុនោះ
អាចជាទៅរួចថា
វាសមតម្លៃខ្លាំងណាស់
កាលបើយើងធ្វើរឿងនោះបានសម្រេច
។
បើយើងមិនហ៊ាន
សូម្បីតែការបង្ហើបប្រាប់អារម្មណ៍របស់ខ្លួនឯងឲ្យចេញមក
តើយើងពិតជាខូចចិត្ត
អាក់់អន់ស្រពន់ចិត្តមែនទេ?
នឹងមានវិប្បដិសារីមែនឬ?
បើមនុស្សដែលខ្លួនស្រឡាញ់
មិនធ្លាប់ផ្ដល់ឱកាស
បានទទួលដឹងនូវអារម្មណ៍របស់ខ្លួនឯងទេ ។
គ្រប់កាលៈទេសៈដែលផ្សងព្រេងប្រថុញប្រថាន
គឺជាការកំចាត់បង់ភាពភ័យខ្លាចឲ្យចេញពីចិត្តយើង
។
មិនថា
ចាញ់ឬឈ្នះទេ
ជួនកាល
វាអាចមិនមែនជារឿងសំខាន់
ស្មើនឹងការដែលយើងយកឈ្នះខ្លួនឯងឡើយ
។
ដូចជាទស្សនវិទូគ្រប់យុគសម័យកាលពោលទុក
មនុស្សដែលគិតតែពីភាពភ័យខ្លាចថា
គឺជាមនុស្សបរាជ័យ ។
រមែងមិនមានឱកាសបានភ្លក់រសជាតទឹកដម
នៃការបារម្ភពីពេលវេលានៃភាពជោគជ័យដ៏ធំមហិមាឡើយ
។
“បើមានមនុស្សណាមើលងាយមើលថោកយើង
ការឆ្លើយតបដ៏ល្អបំផុតនោះគឺ
ពិសោធវាឲ្យបានឃើញថា
ក្នុងថ្ងៃមួយ
យើងអាចនឹងធ្វើវាបានជោគជ័យ”
។
“ធ្វើការងារព្រោះតែខ្លួនត្រូវធ្វើ
ជាមួយធ្វើការងារព្រោះតែខ្លួនស្រឡាញ់
វាធ្វើឲ្យខ្លួនមានអារម្មណ៍ផ្សេងៗគ្នា
ហើយផលរបស់វា
ក៏ចេញមកផ្សេងគ្នាដែរ” ៕
រូបភាព៖ Google search
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment