Thursday, November 2, 2017

បើគ្មានគោលដៅទេ ក៏ពិបាកនឹងទៅដល់ដែរ


បើគ្មានគោលដៅទេ ក៏ពិបាកនឹងទៅដល់ដែរ

មនុស្សដែលជោគជ័យក្នុងជីវិត
គឺជាមនុស្សដែលមានគោលដៅច្បាស់លាស់
គឺជាមនុស្សដែលដឹងខ្លួនឯងថា កំពុងនាំជីវិតខ្លួនទៅទីណា ។

ការដែលដឹងខ្លួនឯង នឹងបោះជំហានទៅទីណា វារឿងសំខាន់
ព្រោះថាជីវិតដែលយើងកំពុងរស់ មានខ្យល់ដង្ហើមកំពុងប្រើ
វានឹងមានទម្ងន់ស្រាលឡើង ទៅតាមអាយុកាល ដែលចេះតែកើនឡើង ។

ព្រោះថាមនុស្សគ្រប់រូប ម្នាក់ៗមានពេលកំណត់នៅក្នុងលោកនេះ
យើងម្នាក់ៗត្រូវស្វែរកនិយាមជោគជ័យ
និងគោលដៅរបស់ខ្លួន តាមរបៀបរបស់ខ្លួនឯង
ដែលមិនចាំបាច់ត្រូវដូចអ្នកដទៃនោះទេ ។

ហើយភាពជោគជ័យ
អាចមិនមែនត្រឹមតែរឿងការងារ ឬលុយកាក់ប៉ុណ្ណោះទេ ។

ភាពជោគជ័យដ៏ពិតប្រាកដ
សម្រាប់មនុស្សមួយចំនួន អាចគិតទៅលើខ្លួនបានធ្វើធុរកិច្ចដ៏ធំមហិមា
ក៏ប៉ុន្តែ ពុំមែនថា យើងនឹងជោគជ័យបំផុត ក្នុងឋានៈជាកូនឈ្នូលអាជីពគេទេ
នឹងមានអារម្មណ៍មានសេចក្ដីសុខ ដែលវាសម្រេចបាន ។

ឬមនុស្សដែលពេញចិត្តក្នុងការបើកហាងអាហារ
បម្រើអាហារដ៏ឆ្ងាញ់ពិសារដល់អតិថិជន
ក៏អាចមានសេចក្ដីសុខ មានស្នាមញញឹម
ព្រមជាមួយភាពជោគជ័យផ្នែកខាងប្រាក់ចំណូលផងដែរ ។

ហើយអាចមានន័យសម្រាប់ជីវិត
ជាមួយខ្លួនច្រើនជាងមនុស្សធ្វើការមិនច្បាស់លាស់
និងមិនមានគោលដៅឲ្យខ្លួនឯង ។

ថាពិតទៅចុះ តើជីវិតនឹងបោះជំហានដើរទៅទិសណា?

សាកប្រៀបធៀបឧបមាឲ្យឃើញច្បាស់ថា
យើងគ្រប់គ្នា ម្នាក់ៗក៏ព្រួយបារម្ភពីពេលវេលា
ដែលត្រូវដើរឆ្លងកាត់ភ្នំគីរវង្កត់នៃជីវិតខ្លួន ។

យើងនឹងមានឱកាសយ៉ាងច្រើន ដែលអាចបត់ពីខុស
រួចប្រើពេលវេលាយ៉ាងច្រើននោះ ទៅជាមួយការដើរជុំវិញ
នៅក្នុងភ្នំគិរីវង្កត់នៃជីវិតនោះ ។

ចុងក្រោយក៏អស់សង្ឃឹម អស់កម្លាំង
ជួនកាលសុខចិត្តចុះចាញ់
រហូតដល់លែងគិតរកផ្លូវចេញដល់អស់មួយជីវិតទៀតផង ។

ប៉ុន្តែបើយើងមានគោលដៅ
គោលដៅនោះឯងដូចជាមានត្រីវិស័យ សម្រាប់ប្រាប់ទិស
ឬដូចផ្កាយទិស ។

បើយើងធ្លាប់សម្លឹងមើលវាជាប់
បោះជំហានទៅតាមរកវា ឱកាសនឹងមិនធ្វើឲ្យយើងវង្វេង
មិនដើរផ្លូវណាជាផ្លូវណីឡើយ ។

ឱកាសដែលអាចឈានឆ្លងផុតចេញពីភ្នំគិរីវង្កត់នៃជីវិតនោះ
អាចទៅរួចបានច្រើនជាង ។

ការស្គាល់ខ្លួនឯងថា តើខ្លួនត្រូវការអ្វីឲ្យប្រាកដ?
ការដែលបោះជំហានដំបូងធ្វើដោយពិតប្រាកដ
នៃការចេញដំណើរលើដងវិថីនៃជីវិត ។

បើសិនមិនធ្លាប់មានទិសដៅទេ
ហេតុអ្វីយើងត្រូវមកអង្គុយខូចចិត្តខូចថ្លើម
ជាមួយការដែលជីវិតមិនធ្លាប់ឈានដើរទៅណាយ៉ាងម៉េច?

“ពាក្យតបមិនមែនជារឿងដែលផ្លាស់ប្តូរខ្លួនយើងទេ
ការតាំងសំនួរដ៏ល្អទៅវិញទេ
ដែលអាចផ្លាស់ប្តូរជីវិតខ្លួនអស់មួយជីវិតបាន” ។

“កុំឲ្យជីវិត
នៅប្រាសចាកពីក្ដីសុបិនឡើយ” ។

“បើចង់យកឈ្នះ
កុំខ្លាចចាញ់អី” ។

“កុំទៅបន្ទោសមេឃដី កុំទៅបន្ទោសអ្នកដទៃ
បើជីវិតជួបភាពជោគជ័យ ឬបរាជ័យមែននុ៎ះ
          យើងហ្នឹងឯងគឺជាចម្លើយ” ៕


គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment