កាន់តែចាស់ ភាពឆ្លាតវៃកាន់តែថមថយ
មិនដឹងជាយ៉ាងម៉េចទេ
មនុស្សយើងគ្រប់គ្នាត្រូវបានកំពុងឆ្លងកាត់ដំណាក់កាល
នៃវ័យកុមារ
។
ឆ្លងកាត់ដំណាក់កាលនៃយុវវ័យ
នឹងឈានចូលដល់ដំណាក់វ័យចំណាស់ឡើងៗ
នេះគឺជាសច្ចភាពនៃជីវិត……។
ត្រង់នេះ
វាមានសភាពខុសប្លែកពីគ្នា
របស់មនុស្សដែលមានវ័យកាន់តែចាស់
។
យើងអាចកត់សម្គាល់មើលឃើញខ្លួនឯងថា
“កាន់តែចាស់ឡើងៗ”
ឬយើងកំពុងតែ
“ធំឡើងៗ” ។
ខ្លួនគួរនឹងឆ្លាតឡើង
តាមចំនួនថ្ងៃដែលបានរស់នៅក្នុងលោកនេះ
ហើយយើងនឹងបានដឹងថា
គួរតែស្វែងរកភាពឆ្លាតវៃនៃការប្រឈមជាមួយវ័យ
ឆ្លងកាត់តាមដំណាក់កាលនៃការសាកល្បងខុស
សាកល្បងត្រូវប្រកបដោយក្ដីសុខ
។
កាលបើយើងវិលត្រឡប់ទៅរកអ្វីដែលខ្លួនធ្លាប់បានធ្វើ
បទពិសោធដែលខ្លួនបានទទួល
ហើយក៏មកផ្លាស់ប្ដូរបទពិសោធជាមួយមនុស្សជំនាន់ថ្មីបាន
ដោយចិត្តមានមោទនៈ
។
វាមិនមែនកាលវេលាកន្លងទៅទេ
មានតែវ័យ
និងអាយុក្ខ័យ្យប៉ុណ្ណោះ ដែលបន្ថែមឡើង
បែបនេះគេហៅថា
ចាស់ព្រោះស៊ី
ជរាព្យាធិព្រោះនៅយូរ
។
ការធំធាត់រីកចម្រើន
ដែលជាការធំធាត់ដ៏ល្អ
ដែលមានភាពស្របគ្នាឬសមតុល្យគ្នាគឺ
កាយ និងចិត្ត ។
ខ្នាត់ចិត្តរបស់មនុស្សចាស់ទុំ
គួរតែបានធំឡើងទៅតាមនោះដែរ
។
គួរណាស់មានចិត្តទូលាយ
ចេះឲ្យ ចេះទូន្មានណែនាំ
ចាស់បែបនេះ
ទើបគួរបានសេចក្ដីគោរពរាប់អាន
និងជាចាស់ទុំគួរដល់ការលើកដៃសំពះ
គោរពកោតក្រែង ។
យ៉ាងណា
អាយុក្ខ័យ្យកាន់កើនឡើង
ខ្លួនគួរតែចាស់
និងពួកែឡើងទៅជាមួយផងដែរ ។
តើមែនទេ?
“សុបិន
ដូចជាក្ដីស្រឡាញ់
វាមើលមិនឃើញ
ប៉ះពាល់ត្រូវមិនបាន
ប៉ុន្តែខ្លួនយើងដឹងថា
វាមានពិតមែន” ។
“ដើរក្រឡាអុក
នៅត្រូវគិត
ដើរក្រឡាអុកជីវិត
មិនគិតបានយ៉ាងម៉េចកើត” ។
“ធ្វើចំណុចតូចៗឲ្យបានល្អបំផុត
រួចហើយរឿងធំៗ
នឹងកើតមានឡើងតាមក្រោយនោះ” ៕
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment