Saturday, October 28, 2017

ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត


ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត

ពាក្យស្លោកមួយរបស់លោក Nike និយាយថា
Just Do it.
ស្លោកដែលប្រើពាក្យសាមញ្ញៗ
តែអាចដាស់តឿនចិត្តបានល្អបំផុត។

មនុស្សដែលចង់បានភាពជោគជ័យ
ដល់ពេលវគ្គថ្នាក់នៃការគិត
ត្រូវហ៊ានចាប់ផ្ដើមអនុវត្តធ្វើវា ។

ការចាប់ផ្ដើមធ្វើពិត
វាធ្វើឲ្យយើងរៀនដឹងរឿងផ្សេងៗបានច្រើនយ៉ាងទៀត
អាចឲ្យបានជួបភាពជោគជ័យ
និងទាំងអាចជួបជាមួយបញ្ហាជាច្រើន ។
ការចាប់ផ្ដើមធ្វើកាន់តែច្រើន
បន្ថែមបទពិសោធកាន់តែច្រើន
ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។

មនុស្សដែលហ៊ានគិត
ហើយក៏បានចាប់ផ្ដើមធ្វើ
ធ្វើអ្វីមកក៏ច្រើនហើយ
រមែងមានឱកាសសម្រេចបាន ។

មានឱកាសឈ្នះបានច្រើនជាង
ក្លាយជាកំពូលអ្នកគិត គ្រាន់តែបានគិត មិនបានធ្វើអ្វីសោះ
ក៏គ្មានប្រយោជន៍អ្វីដែរ ។

ទិចនិចនេះអាចជួយដាស់តឿនចិត្ត
ឲ្យក្លាយជាអ្នកពូកែគិត
ក្លាយជាអ្នកចាប់ផ្ដើមធ្វើគឺ
បានកត់ត្រាទុក ឬធ្វើជាណូតទុក
បិទជាប់កន្លែងណាដែលខ្លួនអាចងាកបែរមើលទៅឃើញច្បាស់
ដើម្បីទុកដាស់តឿនចិត្តខ្លួនឯង
ឬរៀនកត់ត្រាឲ្យក្លាយជាទម្លាប់ ។

ពេលទំនេរៗគ្មានអ្វីធ្វើ
ក៏រកឱកាសបើករឿងចាស់ៗដែលខ្លួនបានកត់ត្រាទុកនោះមកមើល
ដើម្បីទុកជាការដាស់តឿនចិត្តខ្លួនឯងថា
យើងធ្លាប់បានគិតរឿងនេះគិតរឿងនោះមកហើយ ។

ហើយកាន់តែច្បាស់ឡើងខ្លាំងជាងនោះទៀត
បើសិនយើងហ្វឹកហាត់ឲ្យដៃជើងមានចលនា
ធ្វើភ្លាមៗ ធ្វើបាន ។

បើសិនមានឱកាសធ្វើអ្វីមួយបាន
គឺត្រូវចាប់ផ្ដើមធ្វើភ្លាម មិនឲ្យពន្យាពេលឡើយ ។

ការពន្យាពេលនេះ អាចធ្វើឱកាសល្អៗ
ជាច្រើនកន្លងផុតទៅ ដោយការរារែក ចាំសិន ចាំធ្វើក្រោយ
ហើយឱកាសដែលយើងអាចទៅធ្វើរឿងផ្សេងៗ
ត្រូវបានរលាយទៅជាអសាឥតការអស់ ។

បើមានឱកាសចាប់ផ្ដើមធ្វើ ឱ្យធ្វើវាភ្លាម
ដែលខ្លួនអាចធ្វើបាន
កុំរង់ចាំឲ្យឱកាសកន្លងផុតទៅ ។

មនុស្សមួយចំនួន
មិនហ៊ានធ្វើ ព្រោះតែខ្លាចខុស
ខ្លាចខកបំណង ខ្លាចអ្នកដទៃគេសើចចំអកឲ្យ
សូមកុំទៅចាប់អារម្មណ៍អី
ឲ្យមកគិតថា អ្វីគ្រប់យ៉ាងដែលខ្លួនឯងបានធ្វើ
មិនថាលទ្ធផលចេញមកល្អឬអាក្រក់ទេ
សូមមើលវាក្នុងផ្លូវវិជ្ជមានជានិច្ច ។

ការមានកំហុសកាន់តែច្រើន
យើងនឹងមានឱកាសបានរៀនដឹងពីវាបានច្រើនជាងអ្នកដទៃ
នឹងអាចខិតខ្លួនចូលទៅជិតភាពជោគជ័យច្រើនជាងអ្នកដទៃ
ដែលពួកគេមិនហ៊ានដើរចេញ មិនហ៊ានចាប់ផ្ដើមធ្វើដែរ ។

ប្រសិនយើងប្រកបដោយជិកសូវ៍
នៃការហ្វឹកហាត់ខ្លួនឯងឲ្យមានចិត្តពុះពារ មិនមែនជាអ្នករង់ចាំ
បូកផ្សំជាមួយការហ៊ានគិតផ្សេងៗ
បញ្ចប់ដោយការធ្វើភ្លាមៗ ដែលមានឱកាសមកដល់ ។

ឱកាសដែលជីវិតសង្កត់ធ្ងន់លើពាក្យថា សម្រេចឲ្យបាន
ពាក្យថា ឈ្នះបាន ប្រហែលជានៅមិនឆ្ងាយទេ ។

“រៀនស្គាល់ពីកំហុសឆ្គង
រឿងដែលទទួលបាន មិនមែនជាភាពបរាជ័យទេ
តែវាជាបទពិសោធ” ។
          
“មើលឲ្យឃើញឱកាស
គ្រប់កាលៈទេសៈនៃឧបសគ្គ” ៕

គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment