មើលអ្នកមុខ មើលអ្នកក្រោយ ដើម្បីសាងកម្លាំងចិត្តឲ្យខ្លួនឯង
មនុស្សយើងគ្រប់គ្នាមកឈរនៅត្រង់នេះបាន
ប្រហែលជាធ្លាប់ឆ្លងកាត់ពាក្យមួយថា
ចុះចាញ់រាថយ
ដកខ្លួន រអាចិត្ត
ក្នុងចង្វាក់ខ្លះៗក្នុងជីវិតហើយមើល៍ទៅ
។
ក្នុងន័យនេះ
វាមិនមែនជាអ្វីថ្មីស្រឡាងនោះទេ
ដែលកំពុងធ្វើដំណើរក្នុងវិថីនៃជីវិតរបស់យើងម្នាក់ៗ
ស្រាប់តែមកជួបចង្វាក់ខ្លះនៃជីវិត
ដូចជាមានអារម្មណ៍ថា
ចង់សម្រាក
ឬអស់សង្ឃឹមមែនទែន
។
ប្រសិនពេលណាមួយ
ដែលយើងធ្លាក់ចូលក្នុងស្ថានភាពអង់សង្ឃឹម
សូមឲ្យអ្នកសំឡឹងមើលអ្នកនៅខាងក្រោយ
ដែលមានឋានៈជីវភាពតូចទាបជាងយើង
បើមើលរួចហើយ
សូមឲ្យគិតថា
ខ្លួនយើងពិតជាមានសំណាងណាស់
ដែលមានអ្នកដទៃតូចទាប
លំបាកលំបិន
ក្រតោកយ៉ាកជាងយើងយ៉ាងច្រើន ។
បើចង់មានពន្លឺភ្លឺស្វាង
ឲ្យមើលអ្នកដែលពូកែ មានបាន និងល្អជាងយើង
មើលមនុស្សដែលនៅខាងមុខយើង
មើលពួកគេរួចហើយ
ឲ្យគិតពិចារណាមើលថា
តើខ្លួនត្រូវធ្វើយ៉ាងម៉េច
ដើម្បីឲ្យខ្លួនអាចដើរទៅដល់គោលដៅ
ដែលពួកគេកំពុងមាន
កំពុងឈរ ។
សូមហ្វឹកហ្វឺនសម្លឹងមើលទាំងពីរផ្នែកនេះ
ឲ្យសមស្របតាមចង្វាក់នៃការគិត
ឲ្យស៊ីគ្នាទៅនឹងដំណើរការនៃជីវិត
ហើយកុំភ្លេចខ្លួនក្នុងពេលណាដែលខ្លួនសប្បាយ
ហើយមិនសុខចិត្តដកថយ
ក្នុងគ្រាដែលជួបផលលំបាក ។
ដូចគ្នាទៅនឹងការអប់រំរបស់ជនជាតិចិនថា
បានព្រំកុំភ្លេចកន្ទេល
បានអាវកុំភ្លេចពាក់
បានឡើងធំកុំភ្លេចអាត្មា
។
កុំធ្វើជាមនុស្សភ្លេចអាត្មា
កុំធ្វើជាគោភ្លេចស្នឹង
កុំបានជាមេអំបៅ
ភ្លេចដង្កូវ
សូមឲ្យគិតពិចារណាឲ្យឃើញបែបនេះជារឿយៗ
ដើម្បីជាការដាស់តឿនចិត្តខ្លួនឯង
។
ក្នុងពេលដំណាលគ្នានេះ
ពេលណាចិត្តខ្លួនអស់សង្ឃឹម
កុំទៅចុះចាញ់អ្វីងាយៗ
កុំសុខចិត្តចុះចាញ់
បើសិនយើងនៅមិនទាន់បានចាប់ផ្ដើមធ្វើ ។
ក្នុងពេលណាដែលមានសេចក្ដីទុក្ខ
សូមឲ្យក្រោកឡើង
កុំគិតរវល់តែអស់សង្ឃឹម
សូញសាញចិត្ត
គ្មានមនុស្សណាជួបហេងស៊យពេញមួយឆ្នាំទេ
ហើយក៏គ្មានមនុស្សណាគេហេងៗពេញមួយឆ្នាំដែរ
។
យើងចង់មានសេចក្ដីសុខ
ត្រូវរៀនស្គាល់ពីសេចក្ដីទុក្ខ
រួចដើរឆ្លងកាត់វាឲ្យបាន
គឺត្រូវដើរចេញពីជីវិតដែលមានភាពទន់ជ្រាយនេះ
។
ឲ្យរៀនសម្លឹងមើលជាថ្មី
ថាតើបញ្ហាឬឧបសគ្គ
គឺជារឿងនាំឲ្យយើងឈានជើងទៅដល់ភាពជោគជ័យ?
បើសិនជាយើងមិនព្រមដកថយទេ
នឹងមើលឃើញឱកាសដែលកំពុងកប់ក្នុងនោះជានិច្ច
។
លើមាគានៃជីវិត
ពិតណាស់ថា
វាគ្មានផ្លូវណាមួយទាល់ទេ
ដរាបណាជីវិតយើង
នៅមានខ្យល់ដង្ហើម ។
មិនមានអ្នកណាអាចត្រឡប់ទៅចាប់ផ្ដើមជាថ្មីបាន
ប៉ុន្តែយើងគ្រប់គ្នាអាចចាប់ផ្ដើមជាថ្មីក្នុងថ្ងៃនេះបានតើ
ដើម្បីកំណត់ទិសដៅដែលមានចំណុចខុសគ្នា
កុំព្រមចុះចាញ់
យើងអាចផ្លាស់ប្តូរជោគជតា
ជីវិតយើងជាក់ជាមិនខាន
។
ហត់នឿយខ្លាំង
អស់សង្ឃឹមខ្លាំង
គួរតែរកពេលសម្រាក
លំហែកាយចិត្តខ្លួនបានខ្លះដែរតើ
សូមប្រាប់ខ្លួនឯងថា
យើងធ្វើអ្វីត្រូវតែហត់នឿយខ្លាំង
វានៅគ្រាន់បើជាងមនុស្សមួយចំនួនគ្មានអ្វីធ្វើដែរ
ព្រមទាំងគ្នាគ្មានជម្រើសធ្វើច្រើនយ៉ាងទៀត
។
សូមឲ្យប្រាប់ខ្លួនឯងថា
ភាពជោគជ័យដ៏ធំ
វាប្រហែលជាមិនអាចសម្រេចបានត្រឹមតែប្រើពេលមួយថ្ងៃនោះទេ
។
ពេលជួបជាមួយបញ្ហា
កុំមានចិត្តភ័័យខ្លាច
សូមឲ្យសម្លឹងមើលទៅមនុស្សខាងមុខដោយមានក្ដីសង្ឃឹម
សូមឲ្យសម្លឹងមើលមនុស្សនៅខាងក្រោយទុកជាមេរៀន
។
កុំភ្លេចឲ្យសោះថា
ជម្រើសមើលមនុស្សដែលនៅខាងមុខ
មើលមនុស្សនៅខាងក្រោយឲ្យត្រូវចង្វាក់
។
វាងាយៗប៉ុណ្ណេះឯង
រួចហើយកម្លាំងចិត្តក៏កើតមានឡើង
។
“គាថាមហាមាន
មានការអត់ធ្មត់
មានក្ដីសុបិន ហ៊ានតស៊ូពុះពារគ្រប់ឧបសគ្គ” ។
កុំរៀនមើលងាយខ្លួនឯង
មនុស្សដែលគ្មានទំនុកចិត្តលើខ្លួនឯង
ស្មើនឹងស្លាប់ទៅទាំងរស់”
៕
គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment