Tuesday, September 13, 2016

ភាពទន់ជ្រាយគឺចាញ់ហើយ! គន្លឹះ៧ ប្រការសម្រាប់អ្នកមិនចង់ចុះចាញ់... បានធ្វើ អ្នកមិនមានថ្ងៃបរាជ័យឡើយ


បើសិនអ្នកចាប់ផ្ដើមមានអារម្មណ៍ថា អស់សង្ឃឹម នឿយហត់ខ្លាំង ទន់ដៃទន់ជើង និងតូចចិត្តក្នុងជោគជតាជីវិតរបស់ខ្លួនឯង... គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវគន្លឹះ៧ប្រការល្អ ដែលអាចជួយឲ្យអ្នកក្រោកឡើងឈរបានម្តងទៀត ដូចជាបុគ្គលមានជ័យ។

១) ចេះលែង មនុស្សមួយចំនួន ភ័យខ្លាចសេចក្ដីទុក្ខត្រឹមប៉ុនណា តែនៅជ្រើសរើសសំកុកឱបជាប់នៅកប់ជាមួយនឹងបញ្ហា និងកំហុសភ្លាំងភ្លាត់ក្នុងអតីត ចូលចិត្តតូចចិត្តតូចថ្លើមក្នុងជោគជតា និងរអ៊ូរទាំថា ជីវិត អើយជីវិតដឹងយ៉ាងនេះធ្វើបែបនេះល្អជាងជំនួសឲ្យនឹងលែងចោលសេចក្ដីទុក្ខ និងបញ្ហា មើលរំលងទៅខាងមុខ ហើយចាប់ផ្ដើមធ្វើជាថ្មី។

២) កុំគេចវេសពីបញ្ហា មនុស្សច្រើនណាស់ ដែលមិនព្រមចូលទៅប្រឈមមុខដោះស្រាយបញ្ហារហូតដល់ជួបមានច្រកចេញ តែត្រឡប់បែរជាជ្រើសរើសគេចចេញមកវិញ ព្រោះរវល់តែគិតថា នឹងអត់ធន់ប្រឈមមុខបញ្ហា ហេតុអ្វីទៅរាល់ថ្ងៃ ក្នុងពេលជីវិតយើងមានផ្លូវរើស ដូចជា ធ្វើការងារហើយ មិនមានសេចក្ដីសុខ ព្រោះមិត្តរួមការងារចូលចិត្តនិន្ទាយើងចេះចុះ ចៅហ្វាយនាយចូលចិត្តស្ដីបន្ទោសរករឿងការងាររាល់ថ្ងៃ កូនចៅមិនស្តាប់បង្គាប់ ទើបបានសម្រេចលាឈប់ ជំនួសនូវការនឹងដោះស្រាយបញ្ហាត្រង់ខ្លួនយើង។

៣) គូសសុបិនអំពីភាពជោគជ័យ ហើយត្រូវចាប់ផ្ដើមធ្វើ លោក ម៉ាក សាក់កឺបឺក នាយយកប្រតិបត្តិ និងជាស្ថាបនិកប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ធ្លាប់បានពោលទុកថា មនុស្សខ្លះគិតតែពីដេកយល់សប្តិអំពីភាពជោគជ័យ ក្នុងខណៈដែលមនុស្សខ្លះទៀត ក្រោកឡើងពីដេកយល់សប្តិហើយ ចាប់ផ្ដើមតាំងមុខមាត់ធ្វើការងារ ដើម្បីមកឲ្យដល់ភាពជោគជ័យនោះ។

៤) ជឿជាក់លើខ្លួន កុំរវល់តែសំកុកលិចកប់ជាមួយគំនិតថា ខ្លួនឯងធ្វើអ្វីមិនបានឡើយ ហើយបន្ទាបបន្ថោកខ្លួនឯងជាងអ្នកដទៃ ទៅឲ្យទ័លច្រក ឬគិតថា ជីវិតយើងនឹងមិនមានថ្ងៃជោគជ័យ ឬល្អឡើងជាងដែលខ្លួនកំពុងរស់នៅឡើយ ជឿចុះថា គំនិតបែបនេះ នឹងធ្វើឲ្យយើងមិនមានថ្ងៃក្រោកឡើងមកតាំងមុខតាំងមាត់ធ្វើការងារដោយអស់ពីលទ្ធភាពបានទេ។

៥) កុំខ្វល់សម្តីមនុស្សជុំវិញជ្រុលពេក កុំរើសយកពាក្យរិះគន់និន្ទារបស់មនុស្សនៅជុំវិញខ្លួនមកដាក់ក្នុងចិត្ត យកទៅបោះចូលគ្រប់ពេល កុំទៅខ្វល់ជ្រុលពេកថា មនុស្សអ្នកដទៃ នឹងគិតយ៉ាងម៉េចជាមួយនឹងយើង ចូរខ្វល់ជាមួយខ្លួនឯង និងជឿជាក់ក្នុងគំនិត និងទង្វើរបស់ខ្លួនឯង បើសិនយើងធ្វើបានល្អបំផុតហើយ កុំទៅខាតជីវិតឲ្យដល់អ្នកដទៃឡើយ។

៦) ឈានចេញពី Comfort Zone និយាយឲ្យងាយយល់គឺ កុំរវល់តែធ្វើក្នុងរឿងដែលសប្បាយចិត្ត កក់ក្ដៅចិត្តថា មានសុវត្ថិភាពជាក់ប្រាកដ មនុស្សជាច្រើនមិនហ៊ានឈានជើងចេញពីក្រិត្យក្រម ឬប្រវត្តិប្រភពដើមទេ ព្រោះគិតថា ប្រថុយប្រថានពេក ធ្វើការទៅរាល់ថ្ងៃ ដោយមិនត្រូវប្រើគំនិតឲ្យធ្ងន់ខួរក្បាល បើសិនធ្វើដូច្នេះតទៅ អ្នកមិនមានផ្លូវណារីកចម្រើនប្រាកដ។

៧) ញញឹមទទូលយកការបំលាស់ប្តូរ មនុស្សជាច្រើនខ្លាចថា នឹងផ្លាស់ចេញពីការងារ ផ្លាស់ចេញពីតំណែងតួនាទី ផ្លាស់ចេញពីលំនៅឋាន ខ្លាចបច្ចេកវិទ្យាថ្មីៗ នឹងចូលមកញ៉ាំងឲ្យជីវិត និងរចនាសម្ព័ន្ធការងារត្រូវផ្លាស់ប្តូរ មិនសប្បាយចិត្តជាមួយអ្វីថ្មីៗ កើតមានឡើងក្នុងជីវិត រវល់គិតតែថា រឿងដែលមានស្រាប់ល្អឥតខ្ចោះស្រេចទៅហើយ។ ចូរញញឹមទទួលយកការបំលាស់ប្ដូរ ដែលវាបានរំកិលចូលមក និងសម្លឹងរកមើលថា ការផ្លាស់ប្តូរផ្សេងៗ នឹងញ៉ាំងឲ្យយើងបានសម្ផស្សៈទទួលបទពិសោធថ្មីៗក្នុងជីវិត ញ៉ាំងឲ្យយើងបានចេះរៀនសូធ្យ បានអភិវឌ្ឃ និងការរីកធំធាត់ឡើង។

ជឿទៅចុះថា គន្លឹះទាំង៧ប្រការនេះ នឹងញ៉ាំងឲ្យលោកអ្នកជួបភាពជោគជ័យ មិនមែនជារឿងអ្វីត្រូវពិបាកឡើយ៕[edit]

-មិនូ-
ប្រភព secret
រូបភាព www.plus.google.com

No comments:

Post a Comment