Tuesday, September 13, 2016

ភាពលំបាកនៅពីមុខ ឬពីក្រោយមិនអាចឈ្នះកម្លាំងចិត្តនៅខាងក្នុង!


"..បើអ្នកកំពុងតែសុបិន ហើយមិនព្រមភ្ញាក់ពីសុបិននោះទេ លទ្ធផលស្មើរត្រឹមសុបិន.." ចាន់ សត្ថាណា


ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ មិនស្ថិតនៅលើភាពជាអ្នកអភិជន ឬអ្នកដែលមានសក្ដានុពលនោះទេ ទោះបីជាកសិករ អ្នករត់ម៉ូតូឌុប បងប្អូនកម្មកររោងចក្រ ឬអ្នកសុំទាន ក៏អាចសម្រេចភាពជោគជ័យនៅក្នុងជីវិតបានដែរ មានមនុស្សយ៉ាងច្រើន ដែលមានប្រាក់សំបូរហូរហៀរ ឬកិត្តិយសខ្ពង់ខ្ពស់កើតចេញពីត្រកូល កសិករ ឬអ្នកក្រ ខ្ញុំសូមមិនលើកយកជីវិតបុគ្គល ដែលបានជោគជ័យទាំងនោះមកនិយាយទេ ក៏ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថា ភាពលំបាក ឬក៏ឧបសគ្គមិនមែនសុទ្ធតែអាក្រក់នោះទេ។

បងប្អូនត្រូវចងចាំថា ទុក្ខលំបាកជាបទពិសោធន៍មួយសម្រាប់ជីវិតមនុស្សទូទៅ វាមិនមែនកកើតឡើង ចំពោះបងប្អូនតែម្នាក់នោះទេ តែវាបានកើតឡើង ចំពោះមនុស្សរាប់ពាន់លាននាក់ ទូទាំងពិភពលោក។ តើអ្នកធ្លាប់ឮបងប្អូនខ្មែរយើងនិយាយទេថា "គ្មានអ្វីធំជាងចិត្តនោះទេ" វាពិតជាត្រឹមត្រូវប្រាកដណាស់ បើសិនជាបងប្អូនចេះប្រើឥទ្ធិពលនៃចិត្ត ស្ថិតនៅក្នុងបេះដូងនោះ បងប្អូនពិតជាអាចយកឈ្នះលើឧបសគ្គទាំងអស់បាន

១) ប្រាប់ចិត្តខ្លួនបងប្អូនឲ្យមានភាពជឿជាក់លើខ្លួនឯង! បងប្អូនត្រូវប្រាប់ខ្លួនឯងថា បើគេអាចធ្វើបាន បងប្អូនក៏អាចធ្វើបាន

២) ផ្តោតទៅលើចំណុចប្រសព្វនៃភាពជោគជ័យ ប្រាប់ចិត្តរបស់អ្នកថា "សូមអ្នកបើកខ្លួនអ្នកឲ្យទូលាយ ដើម្បីឲ្យភាពជោគជ័យបានចូល ហើយភាពលំបាកបានចេញ"

៣) ថ្វីដ្បិតតែភាពលំបាក អាចរារាំងសេចក្ដីសុខ ឬភាពជោគជ័យរបស់យើងបានពីមុខមែន តែថ្ងៃនេះ យើងអាចប្រាប់វាថា អ្នកមិនអាចស្នាក់នៅក្នុងខ្លួនខ្ញុំទៀតបានទេ ឆ្នាំមុនឬម្សិលមិញ អាចជាការបរាជ័យរបស់ខ្ញុំ តែថ្ងៃនេះ និងថ្ងៃស្អែក គឺជាថ្ងៃជោគជ័យរបស់ខ្ញុំ[edit]

"..បើអ្នកចង់បានក្ដីសុបិនពិតប្រាកដ អ្នកត្រូវសេពគប់ជាមួយមនុស្ស ដែលទទួលបានក្តីសុបិនរបស់គេរួចហើយ.." Robert Kiyosaki

--------------------------------------------
ស្រង់ចេញពីសៀវភៅ៖ អ្នកមាន VS អ្នកក្រ
ទំ.១១-១២
និ.ចាន់ សត្ថាណា
រូបភាពហ្វេសប៊ុកផេក

“...វាមិនសំខាន់ថា យើងស្គាល់អ្នកណា ឬអ្នកណាស្គាល់យើងនោះទេ តែលុយវានៅចន្លោះនោះយ៉ាងពិតប្រាកដ... ចាន់ សត្ថាណា



No comments:

Post a Comment