Thursday, March 9, 2017

ចង់ដឹងថាក្នុងខ្លួនខ្វះអាហារូបត្ថម្ភអ្វីខ្លះ ពិនិត្យ ៨ ចំណុចនេះ!


* ភ្នែក​៖
​    ​- មាន​ស្នាម​រង្វង់​ខ្មៅ ឬ​ខ្មៅ​ក្រោម​ភ្នែក ៖ អា​ឡែ​ស៊ី ខ្វះ​ជាតិ​ទឹក និង​កង្វះ​របប​អាហារ​។​
​    ​- ភ្នែក​ខ្សោយ ៖ កង្វះ​វីតាមីន A​។​
​    ​- ឡើង​សរសៃ​គ្រាប់ភ្នែក ៖ កង្វះ​វីតាមីន C​។​
​    ​- មី​ញ៉ូ​ប ៖ កង្វះ​វីតាមីន D​។​
​    ​- មាន​ពណ៌​ត្នោត​ក្រោម​ត្របកភ្នែក ៖ ខ្វះ​ជាតិ​ដែក​។​

​    ​* ធ្មេញ​និង​អញ្ចាញ​៖
​    ​- ឈាម​អញ្ចាញ ៖ ខ្វះ​វីតាមីន C និង​អាស៊ីត​ហ្វូ​លិ​ក​។​
​    ​- ធ្មេញ​ប្រហោង ៖ ខ្វះ​កាល់ស្យូម និង​វីតាមីន K​។​

​    ​* សក់​៖
​    ​- ជ្រុះ​សក់ ៖ ខ្វះ​វីតាមីន B2, B5, D, Biotin និង​ស័ង្កសី​។​
​    ​- សក់​ស្ងួត ៖ ខ្វះ​វីតាមីន A, E, អូ​មេ​ហ្គា ៣, Iodine, Selenium, Biotin និង​ប្រូតេអ៊ីន​។​
​    ​- សក់​អង្គែ ៖ ខ្វះ​សារធាតុ Selenium អូ​មេ​ហ្គា ៣ និង​វីតាមីន A​។​

​    ​* ក្រចក​៖
​    ​- ក្រចក​ស្ដើង ៖ ខ្វះ​ជាតិ​ដែក​និង​វីតាមីន B12​។​
​    ​- ក្រចក​ស​ដុំៗ ៖ ខ្វះ​កាល់ស្យូម ឬ​ស័ង្កសី​។​
​    ​- ក្រចក​ត្នោត ៖ ខ្វះ​ជាតិ​ដែក និង Biotin​។​
​    ​- ក្រចក​បែក​ចុង ៖ ខ្វះ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​អ៊ីយ៉ូដ​។​
​    ​- ក្រចក​ផុយ ៖ ខ្វះ​ប្រូតេអ៊ីន​។​

​    ​* សាច់ដុំ និង​សន្លាក់​៖
​    ​- រមួល​សាច់ដុំ ៖ ខ្វះ​ម៉ាញ៉េ​ស្យូ​ម វីតាមីន B1, B2, B6​។​
​    ​- កន្ត្រាក់​សាច់ដុំ ៖ ខ្វះ​វីតាមីន B1, B2, B3, B6, B9, D ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម​។​
​    ​- ហើម ៖ ខ្វះ​វីតាមីន B1, B6 និង​ប៉ូ​តា​ស្យូ​ម​។​
​    ​- ស្ពឹក​ស្រពន់ ៖ ខ្វះ​វីតាមីន B12, B5​។​
​    ​- ជាប់​សន្លាក់ ៖ ខ្វះ​ម៉ាញ៉េ​ស្យូ​ម​។​

​    ​* មាត់​៖
​    ​- ពងបែក​បបូរមាត់ ៖ ខ្វះ​វីតាមីន B3, B12, អាស៊ីត​ហ្វូ​លិ​ក និង​កាល់ស្យូម​។​
​    ​- ប្រេះ​បបូរមាត់ ៖ ខ្វះ​វីតាមីន A, D, K និង​កាល់ស្យូម​។​
​    ​- ឈឺ​អណ្ដាត ៖ ខ្វះ​វីតាមីន B2, B3 និង​អាស៊ីត​ហ្វូ​លិ​ក​។​
​    ​- បាត់​ជីវ​ហា​វិញ្ញាណ ឬ​ក្លិន ៖ ខ្វះ​ស័ង្កសី​។​

​    ​* ស្បែក​៖
​    ​- កន្ទួល​លើ​ដៃ ៖ ខ្វះ​វីតាមីន A​។​
​    ​- ស្បែក​ស្ងួត ឬ​គ្រើម ៖ ខ្វះ​វីតាមីន A និង E​។​
​    ​- ចេញឈាម​ច្រមុះ ៖ ខ្វះ​វីតាមីន C​។​
​    ​- កើតមុន​អំឡុងពេល​មក​រដូវ ៖ ខ្វះ​វីតាមីន B6​។​
​    ​- រោគ​រលាក​ស្បែក ៖ ខ្វះ​វីតាមីន B2, B3 និង Biotin​។​
​    ​- អុជ​ក្រហមៗ ៖ ខ្វះ​ស័ង្កសី​។​

​    ​* អារម្មណ៍​និង​បញ្ញា​៖
​    ​- ថប់​បារម្ភ ៖ ខ្វះ​វីតាមីន B1, B5, Biotin និង PABA​។​
​    ​- ភ្លេចភ្លាំង ៖ ខ្វះ​វីតាមីន B1, B3, B12 និង​អាស៊ីត​ហ្វូ​លិ​ក​។​
​    ​- សរសៃប្រសាទ ៖ ខ្វះ​វីតាមីន B1, B5 និង B6​។​
​    ​- គេង​មិន​លក់ ៖ ខ្វះ​វីតាមីន B3, B5, B6 និង D3​។​
​    ​- រវើរវាយ ៖ ខ្វះ​ជាតិ​ដែក វីតាមីន B2 និង B12៕

ប្រភព៖ http://khmeread.com/

No comments:

Post a Comment