Friday, March 3, 2017

៧គោលគំនិតសាងសុខផ្លូវចិត្ត តាមក្រិត្យក្រមរបស់មហាត្មះគន្ធី


មហាត្មះគន្ធី...... ជាវិរបុរស អ្នកតស៊ូទាមទារសិទ្ធិសេរីភាពឲ្យដល់ប្រទេសឥណ្ឌា ឲ្យបានទទួលឯករាជពីចក្រភពអង់គ្លេស។ លោកអាចផ្លាស់ប្តូរភាពខឹងសម្បាររបស់ប្រជាជនប្រែក្លាយជាការឲ្យអភ័យវិញ ហើយទោះបីនឹងត្រូវបានគេគំរាមគំហែង ដល់អាយុជីវិតក៏ដោយ ក៏នៅតែអះអាងតាំងគោលជំហរ ដែលត្រូវតស៊ូដោយការស្ងប់ចិត្ត ព្រមទាំងច្រើនលើកច្រើនគ្រា រឿងដ៏អាក្រក់បានកន្លងផុតទៅ ដោយសារតែការមើលឃើញពីភពលោកក្នុងផ្លូវវិជ្ជមាន។ គោលគំនិតក្នុងការមើលឃើញពិភពលោក ក្នុងផ្លូវវិជ្ជមាននេះ ដើម្បីសាងសេចក្ដីសុខតាមបែប មហាត្មះគន្ធី ទាំង៧ប្រការ ដូចខាងក្រោម៖

) គ្រប់យ៉ាងក្នុងលោកនេះមានពីរផ្នែក......
វាមានទាំងផ្នែកសាងសេចក្ដីទុក្ខ និងទាំងផ្នែកសាងសេចក្ដីសុខ ចូរជ្រើសរើសផ្នែកពិសេសណាមួយ ដែលមានសោភ័ណ និងមានន័យ។
២) គំនិតជាវត្ថុវិសេស......
ចូរគិតតែក្នុងរឿងភាពស្អាតស្អំ ព្រោះផលតបស្នងដែលនឹងត្រូវទទួលបានមកវិញ នឹងមានភាពស្អាតល្អដូចគ្នាដែរ។
៣) យើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តបានទេ......
ព្រោះបើដូច្នោះ នាទីចុងក្រោយនឹងមិនអាចធ្វើឲ្យពេញចិត្ត ដល់អ្នកណាមួយបានឡើយ ចូរស្មោះត្រង់ចំពោះខ្លួនឯង ទទួលដឹងឮ ជំទាស់តវ៉ា ប្រកបដោយហេតុផល និងប្រកាន់នូវគោលជំហរក្នុងរឿងស្អាតស្អំ។
៤) ប្រឈមមុខជាមួយពាក្យរិះគន់......
បើអ្នកណាមួយខ្លាច ឬរវល់តែគេចវេស រមែងតែងតែមិនមានថ្ងៃធ្វើការងារសំខាន់អ្វីបានទាំងអស់ ចូរទទួលយកតែរឿងដែលមាន សារៈសំខាន់ ដែលគេបានប្រគល់ឲ្យ បណ្តែតអារម្មណ៍ចោលឲ្យវាកន្លងផុតទៅ គិតដើម្បីដោះស្រាយ និងធ្វើរឿងទាំងអស់នុ៎ះ ឲ្យបានល្អបំផុត។
៥) មានតែអ្នកដទៃប៉ុណ្ណោះ ដែលអាចមើលឃើញខ្នងរបស់យើង......
ដូចមានពាក្យមួយឃ្លាថា ពេលមើលមិនឃើញខ្នងខ្លួនឯងយ៉ាងណា ក៏រមែងមើលមិនឃើញពីកំហុសរបស់ខ្លួនឯងបាន ក៏យ៉ាងនោះដែរចូរស្តាប់ពាក្យណែនាំពីមាត់អ្នកដទៃ ហើយនាំយកមកប្រើឲ្យកើតជាប្រយោជន៍។
៦) និយាយឲ្យតិចចុះ គិតឲ្យច្រើនឡើង......
ចូរស្វែងរកទិន្នន័យឲ្យបានច្រើន ចូរគិតមុននិយាយ ព្រោះភាពទន់ភ្លន់ និងភាពសុខុម ជានិមិត្តរូបពិតប្រាកដ របស់ភាពជោគជ័យ នៃជីវិត។
៧) មានជំនឿលើខ្លួនឯង......
ត្រង់ណាមានភាពជឿជាក់ ត្រង់នោះរមែងមិនមានភាពអស់សង្ឃឹមឡើយ ចូរសម្លឹងមើលគោលដៅ ឲ្យបានច្រើនជាងឧបសគ្គ ដែលវានឹងកើតឡើងតាមផ្លូវ៕




No comments:

Post a Comment