តើធ្លាប់បរាជ័យមែនទេ? បើចង់ឲ្យជីវិតប្រែមកស្រស់បំព្រងវិញ
មិនមែនជារឿងពិបាកទេ ៩ វិធីខាងក្រោមនេះនឹងជួយស្រីៗគ្នាយើងបាន៖
១. ចាត់ទុកថាការបរាជ័យជាមេរៀន៖ ការបរាជ័យជាមេរៀន
និងដើមទុនដ៏ល្អសម្រាប់ឈានទៅរកភាពជោគជ័យទៅថ្ងៃមុខ។
២. គួររីករាយនូវអ្វីដែលខ្លួនមាន៖ ទោះជាយើងធ្វើមិនបានល្អដូចគេ
តែក៏មិនគួរប្រៀបធៀបជាមួយអ្នកដទៃឡើយ
ព្រោះនឹងធ្វើឲ្យយើងកាន់តែយ៉ាប់យ៉ឺនផ្លូវចិត្តច្រើនជាងមុន។
៣. ត្រូវសម្លឹងមកក្រោម៖ ពេលឃើញអ្នកដែលខ្វះខាតជាង
នោះយើងនឹងគិតថា “យើងមានអ្វីប្រសើរច្រើនជាងគេ”។
៤. ឲ្យរង្វាន់ដល់ខ្លួនឯង៖ ទុកជាការលួងលោមចិត្ត
ហើយប្ដេជ្ញាថាលើកក្រោយបើធ្វើបានល្អជាងលើកនេះ
រង្វាន់នឹងធំជាងមុនទៅទៀត។
៥. សរសេរគោលដៅបន្តបន្ទាប់ទៀត៖ ដើម្បីជាការលើកទឹកចិត្ត
យើងគួរសរសេរថា “ទោះពេលនេះយើងមកដល់គោលដៅតូចមួយហើយក៏ដោយ
ថ្ងៃក្រោយយើងនឹងទៅឲ្យដល់គោលដៅធំវិញម្ដង”។
៦. ផ្លាស់ប្ដូរឥរិយាបថខ្លួនឯងជាមុនសិន៖ ត្រូវគិតថាមកពីឥរិយាបថមិនសូវល្អបែបនេះ
ទើបមិនទាន់អាចសម្រេចគោលដៅបាន។
៧. រៀបគម្រោងការជាថ្មី៖ ពេលបរាជ័យ អ្វីដែលគួរធ្វើបន្ទាប់នោះ
គឺរៀបចំគម្រោងការថ្មីមួយ ឲ្យប្លែកពីលើកមុន។
៨. កុំធ្វើវាដើម្បីប្រាក់៖ បើដាក់ចិត្តថាចង់ឲ្យការងាររីកចម្រើន
មិនគួរគិតពីលុយទេ ព្រោះលុយដែលទទួលបានមកវិញ
ពេលខ្លះមិនសមនឹងការចំណាយកម្លាំងកាយចិត្តធ្វើឡើយ។
៩. ជឿជាក់លើខ្លួនឯង៖ ប្រសិនបើយើងមិនទាំងជឿជាក់ថាធ្វើបានផង
តើមានអ្នកផ្សេងណាមកជឿយើង។ ដូចនេះបើទោះជាពេលនេះដួល
តែត្រូវជឿជាក់ថាលើកក្រោយយើងនឹងធ្វើបាន៕
ប្រភព៖
Youqueen
ប្រែ.
រ៉ាវី
No comments:
Post a Comment