Wednesday, September 28, 2016

អំពើល្អ ឬបុណ្យកុសលប្រៀបដូចជាពន្លឺប្រទីប


អំពើល្អ ឬបុណ្យកុសលប្រៀបដូចជាពន្លឺប្រទីប

អ្នកដែលបានធ្វើបុណ្យធ្វើកុសលរឿយៗ មើលហាក់នឹងដូចជាមិនបានទទួលផលនៃអំពើល្អក៏ដោយ
ហើយពេលខ្លះ មើលហាក់ដូចជាធ្វើល្អមិនបានល្អ ធ្វើល្អបានតែអាក្រក់ថែមទៀត
ដូចនេះ​ វាប្រៀបប្រដូចជាការអុជប្រទីបក្នុងពេលថ្ងៃចែសអ៊ីចឹង
តែងតែមិនបានផលប្រយោជន៍ពីពន្លឺប្រទីបនោះឯង។

ក៏ប៉ុន្តែបើពេលយប់មានភាពងងឹតមកគ្របដណ្ដប់ហើយ ពន្លឺប្រទីបនោះតែងតែមានខ្លួនប្រាកដឡើង
កំចាត់បង់ចោលនូវភាពងងឹតឲ្យអស់ទៅ អាចមើលឃើញសព្វអ្វីៗបាន
ឃើញគ្រោះថ្នាក់ដែលអាចកំពុងកើតមាន ទើបអាចគេចជៀសផុតពីគ្រោះថ្នាក់ទាំងអស់នោះបាន។

រីឯបុគ្គលដែលមិនមានពន្លឺប្រទីបបំភ្លឺនៅជាប់ខ្លួន អត់មានប្រទីបអុជបំភ្លឺទេ
ពេលដល់ពាក់កណ្ដាលអាធ្រាតយប់ងងឹតឈឹង រមែងមិនអាចកំចាត់បង់នូវភាពងងឹតបាន
និងមិនអាចមើលឃើញគ្រោះអន្តរាយបាន និងមិនអាចគេចជៀសផុតពីគ្រោះអន្តរាយបាន។

អ្នកធ្វើអំពើល្អ ដូចជាបុគ្គលមានពន្លឺប្រទីបនៅជាប់នឹងខ្លួន ទៅដល់ទីងងឹតគឺទីចង្អៀតតូច
តែងតែអាចធ្វើខ្លួននៅបានដោយស្រួលល្មមសមគួរជាមួយអំពើល្អដែលបានធ្វើហើយ
ផ្ទុយគ្នាជាមួយបុគ្គលដែលមិនបានធ្វើអំពើល្អ ហើយប្រៀបដូចជាបុគ្គលមិនមានពន្លឺប្រទីបនៅជាប់ខ្លួន
ខណៈដែលនៅក្នុងទីភ្លឺ នៅក្នុងសភាពបែបភ្លឺ ក៏មិនបានទទួលនូវភាពក្ដៅក្រហាយមែន
ក៏ប៉ុន្តែពេលណាធ្លាក់ចូលទៅនៅក្នុងទីងងឹតគឺទីចង្អៀតតូច រមែងតែងតែមិនអាចប្រព្រឹត្តខ្លួននៅបានដោយសុវត្ថិភាព
គ្រោះភ័យអន្តរាយមកដល់ពេលណាក៏មិនដឹង ក៏មិនឃើញ ហើយក៏មិនអាចគេចជៀសផុតរួចបាន។

មនុស្សធ្វើល្អទុកជារឿយៗ ជាមួយមនុស្សមិនធ្វើអំពើល្អ ប្លែកខុសគ្នាត្រង់ចំណុចមួយ
ការធ្វើល្អត្រូវមិនមានការគ្រប់ ត្រូវធ្វើឲ្យរឿយៗឡើងជានិច្ច
ព្រោះមិនមានអ្នកណាអាចប៉ាន់ប្រមាណបានថា ពេលណានឹងធ្លាក់ចូលទៅក្នុងទីងងឹតក្នុងសភាពបែបនោះទេ
ត្រូវការពន្លឺប្រទីបប៉ុនណាត្រូវចាត់ចែង
បើមិនធ្លាក់ចូលទៅក្នុងទីងងឹតខ្លាំងទេ
មានពន្លឺប្រទីបភ្លឺខ្លាំងបង្កាមុន ក៏មិនខាតទុន មិនខូចខាតអ្វីឡើយ។

ប៉ុន្តែបើសិនធ្លាក់ចូលទៅក្នុងទីងងឹតខ្លាំង មានពន្លឺខ្សោយ
ក៏មិនគ្រប់គ្រាន់នឹងមើលឃើញអ្វីច្បាស់ប្រាកដ
ការមានពន្លឺភ្លឺខ្លាំង នឹងជួយឲ្យរួចផុតពីការជំពប់ជើងដួលធ្លាក់គ្រលុក
ឬធ្លាក់ជាចំណីអាហាររបស់សត្វកាចសាហាវរហូតដល់ស្លាប់ក៏សឹងមាន។

អានុភាពនៃអំពើល្អ ឬបុណ្យកុសលនោះជាអច្ឆរិយៈពិតមែន
ជឿទុកចិត្តបានប្រសើរជាងមិនជឿសោះ ហើយពេលជឿជាក់ហើយ ក៏ឲ្យនាំគ្នាស្វែងរកអានុភាពរបស់អំពើល្អ
ឬរបស់បុណ្យកុសលឲ្យឃើញពីភាពអច្ឆរិយៈដោយខ្លួនឯងចុះណ៎ា៕[edit]

ព្រះញាណសង្វរ
ទិន្ន័យពី វេបសាយ
ប្រែ.ចាន់

No comments:

Post a Comment