Wednesday, September 28, 2016

គម្បីឃើញថា ជីវិតនេះសែនខ្លី!


គម្បីឃើញថា ជីវិតនេះសែនខ្លី!

ភិក្ខុទាំងឡាយ! ខាងពួកភិក្ខុដែលចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎! យើងអាចមានជីវិតរស់នៅបានត្រឹមតែមួយខណៈ ឆាន់អាហារស្រេចត្រឹមតែមួយប៉ម្រិច យើងគប្បីយកចិត្តទុកដាក់ដល់ពាក្យអប់រំរបស់ព្រះមានព្រះភាគជាម្ចាស់ចុះ ការប្រណិប័តន៍តាមពាក្យអប់រំ គួរធ្វើឲ្យមានច្រើនហើយហ្ន៎ដូចនេះក៏ប្រពៃ

ថា ឱហ្ន៎! យើងអាចនឹងមានជីវិត នៅបានត្រឹមតែមួយខណៈដែលដកដង្ហើមចូល និងដកដង្ហើមចេញ ឬដកដង្ហើបចេញ និងដកដង្ហើមចូល។ យើងគប្បីយកចិត្តទុកដាក់លើពាក្យអប់រំរបស់ព្រះមានព្រះភាគ ការប្រតិបត្តិតាមពាក្យអប់រំ គួរធ្វើឲ្យច្រើនហើយហ្ន៎ដូចនេះក៏ប្រពៃ

ភិក្ខុទាំងនេះ យើងហៅថា ជាអ្នកមិនប្រមាទហើយ, ជាអ្នកចម្រើនមរណស្សតិ ដើម្បីការអស់ទៅនៃអាសវៈយ៉ាងប្រត្យក្ស។

ភិក្ខុទាំងឡាយ! ព្រោះដូច្នោះ ក្នុងរឿងនេះ ពួកអ្នកទាំងឡាយគប្បីឃ្លំមើលចិត្តថា យើងទាំងឡាយ នឹងជាអ្នកមិនប្រមាទហើយ, នឹងចម្រើនមរណស្សតិ ដើម្បីការអស់ទៅនៃអាសវៈយ៉ាងប្រត្យក្សដូចនេះ។

ភិក្ខុទាំងឡាយ! អ្នកទាំងឡាយ គប្បីឃ្លំមើលចិត្តទុកយ៉ាងនេះឯង៕ [edit]


អដ្ឋក.អំ. ២៣/២២៧/១៧០ 

No comments:

Post a Comment