Tuesday, February 7, 2017

កូនៗចូលដល់វ័យជំទងចង់ប្រាប់នូវវត្ថុបំណងដល់ពុកម្ដាយខ្លួនបានស្តាប់


ត្រេននើកុបៈ អ្នកវិទ្យាសាស្ត្រផ្នែកវ័យជំទង និងគ្រួសារ បានសិក្សាវិភាគ និងបួកសរុបតម្រូវការ១៤យ៉ាងរបស់វ័យជំទង ចង់ប្រាប់ដល់ពុកម្ដាយរបស់ពួកគេបានស្ដាប់ និងឈ្វេងយល់អំពីពួកគេ។

១៤យ៉ាង ដែលកូនៗចូលដល់វ័យជំទង់ ចង់ប្រាប់អ្នកម្ដាយ
ច៎ាម៉ែ! ម៉េចម៉ា ថ្ងៃនេះកូនចូលដល់វ័យជំទង់ហើយ
កូនសុំឲ្យអ្នកម៉ែស្តាប់វត្ថុបំណងដែលកូនសុំបន្ដិច
ដូចមានប្រការខាងក្រោម៖

១. កូនត្រូវការជំនួយជ្រោមជ្រែងពីអ្នកម៉ែ
ប៉ុន្តែពេលខ្លះ កូនចង់ធ្វើអ្វីម្យ៉ាងដោយខ្លួនឯង។

២. កូនកំពុងតែធំលូតលាស់
បើកូនធ្វើអ្វីឲ្យភ្លាំងភ្លាត់ ជ្រុលជ្រុសទៅ
តើអ្នកម៉ែឱបកូនបានទេ?

៣. សូមកុំមកបង្គាប់កូន
កូនត្រូវតែប្រើជីវិតបែបអ្នកម៉ែបានទេ?

៤. កុំស្ដីបន្ទោស ឬជេរកូន
នៅចំពោះមុខភ្ញៀវពន្លឺ ឬអ្នកដទៃបានទេ?

៥. បើអ្នកម៉ែត្រូវការកូនជាគ្នា
អ្នកម៉ែដាក់ចុះភារៈជាអ្នកគ្រប់គ្រងសិនបានទេ?

៦. កុំមើលឃើញកូនជាការបញ្ចេញអារម្មណ៍
ក្រេវក្រោធរបស់អ្នកម៉ែបានទេ?
បើកូនខុសត្រង់ណា ដល់ថ្នាក់អ្នកម៉ែ ត្រូវយកអារម្មណ៍
ពីអ្នកដទៃមកដាក់លើកូននុ៎ះ!

៧. អ្នកម៉ែប្រាប់ថា ស្រឡាញ់កូន និងស្ទើរលេបទៅហើយ
កុំមកជេរស្តីថាឲ្យកូនខ្លាំងៗពេក
រួចហើយមកប្រាប់ថា ជេរស្ដីព្រោះតែស្រឡាញ់កូនបានទេ?
កូនចង់ឮពាក្យសម្ដីពិរោះៗ
ចេញពីមាត់អ្នកម៉ែនិងពុក។

៨. កុំធ្វើរឿងតូចតាចឲ្យក្លាយជារឿងធំ
កុំគិតតែពង្រីកកំហុសរបស់កូន ក្នុងពេលកន្លងទៅ
ឲ្យរីករាលដាលបានទេ?

៩. អ្នកម៉ែជួយណែនាំទូន្មានអប់រំកូនឲ្យបានច្រើន
ប៉ុន្តែមិនមែនចេញពាក្យបង្គាប់បញ្ជាដាក់កូន
ដល់ច្រើនហួសហេតុពេកទេ។

១០. កុំគិតតែពីរអ៊ូរទាំថា
ម៉ែប្រាប់ឯងជាលើកទីមួយរយហើយណ៎ា
ច៎ា! កូនដឹង
ថាអ្នកម៉ែបង្គាប់កូនអ្វីខ្លះ
ប៉ុន្តែកូនក៏នៅតែចង់មានខ្លួនឯង
នៅចង់ជួប ចង់ឃើញអ្វីច្រើនយ៉ាងទៀត
ដោយខ្លួនរបស់កូនផ្ទាល់ ដែលកូននៅមិនទាន់បានយល់។

១១. កូនរៀនដឹងអ្វីគ្រប់យ៉ាង ដែលអ្នកម៉ែប្រាប់ដល់កូន
រៀនដឹងគ្រប់យ៉ាងដែលអ្នកម៉ែធ្វើ
រួមទាំងអារម្មណ៍របស់អ្នកម៉ែផងដែរ។

១២. កូនមិនគ្រាន់តែត្រូវការក្ដីស្រឡាញ់
កូនថែមទាំងត្រូវការចេះរៀន នឹងស្រឡាញ់អ្នកដទៃផងដូចគ្នា។

១៣. កូនដឹងថា អ្នកម៉ែធ្វើគ្រប់យ៉ាងបាន ដើម្បីរូបកូន
ប៉ុន្តែរឿងខ្លះទុកឲ្យកូនបានចេះរៀន
បានសាកល្បងដោយខ្លួនឯងខ្លះ។

១៤. កូនគឺជាផ្កាមួយទងរីកក្នុងរដូវត្រជាក់
កុំបង្គាប់បញ្ជាឲ្យកូនរីកក្នុងរដូវក្ដៅអី
នៅប្រការចុងក្រោយ ចេញពីបេះដូងរបស់កូន
កូនដឹងថា អ្នកម៉ែស្រឡាញ់កូន
កូនគឺជាដួងព្រលឹងជីវិតរបស់អ្នកម៉ែ
អ្នកម៉ែក៏ប្រហែលជាដឹងថា កូនក៏ស្រឡាញ់អ្នកម៉ែដែរ
ព្រោះអ្នកម៉ែគឺជាដួងចិត្តរបស់កូនដូចគ្នា
កូនត្រឹមតែចង់ប្រាប់អ្នកម៉ែ
នូវវត្ថុបំណងដែលនៅក្នុងចិត្តរបស់កូន
ដើម្បីឲ្យអ្នកម៉ែបានជ្រាបខ្លះៗថា
កូនក៏មានអារម្មណ៍។
អរព្រះគុណអ្នកម៉ែ
ដែលបានចិញ្ចឹមមើលថែរក្សាកូនរហូតដល់ធំប៉ុណ្ណេះ
កូនស្រឡាញ់អ្នកម៉ែ។
ដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់អំពីកូន៕
----------------------------------- 
រូបភាព និងទិន្នន័យ
ត្រេននើកុបៈ អ្នកវិទ្យាសាស្រ្តផ្នែកវ័យជំទង់ និងគ្រួសារ
www.google.co.ch
www.facebook.com
ប្រែ. ចាន់

No comments:

Post a Comment