Monday, May 22, 2017

កុំបង្រៀនកូនឲ្យល្ងង់ រឿងដែលម្ដាយឪពុកធ្វើទៅដោយមិនដឹងខ្លួន


កុំបង្រៀនកូនឲ្យល្ងង់ តើអ្នកធ្លាប់ប្រដៅកូនៗបែបនេះខ្លះដែរទេ? ជឿថាគ្មានម្ដាយឪពុកណាចង់ឲ្យកូនរបស់ខ្លួនល្ងង់ទេ ប៉ុន្តែជួនកាល ការប្រៀបប្រដៅក្នុងរឿងខ្លះ ម្ដាយឪពុកអាចគិតមិនដល់ ធ្វើទៅដើម្បីឲ្យកូនសប្បាយចិត្ត ឬកុំឲ្យកូនខូចចិត្តក្នុងមួយខណៈនោះ ទាល់តែក្លាយទៅជាកំហុសឆ្គាំឆ្គងទៅដោយមិនដឹងខ្លួន។


យើងតែងតែបានឃើញទង្វើរបស់ម្ដាយខ្លះ ក្នុងនាពេលបច្ចុប្បន្ននេះ ដូចជាមានភាពឆោតល្ងង់ពេក ពេលណាម្ដាយមានភាពឆោតល្ងង់ហើយ បានផ្ទេរភាពឆោតល្ងង់នោះទៅដល់កូនចៅ ដូចមិនចេះចប់ ពេលមើលថែកូនៗនៅតូចៗ វារពិសខ្លាំងណាស់ វាដើរទៅបុកតុប៉ាំងក៏អ៊ុកគូថដួល... ស្រែកយំយ៉ៃ...ម្ដាយប្រញាប់មកមើល...ទៅលើកត្រកងឡើង, ម្ដាយចង់ឲ្យកូនបាត់យំឆាប់ៗ ទើបយករំពាត់មកវាយតុចំពោះមុខកូន...នេះនែ៎...នេះនែ៎ មកធ្វើបាបកូនរបស់ម៉ែនេះអី...ម៉ែវាយឲ្យកូនហើយ...ឈប់យំទៅណា, កូនក៏ឈប់យំភ្លាម ព្រោះម៉ែដាក់ទោសតុនោះឲ្យហើយ..។

ប៉ុន្ដែមិនបានដឹងទេថា ខណៈដែលកូនបាត់យំនោះ... ម្ដាយបានដាក់បញ្ចូលភាពល្ងង់ចូលទៅក្នុងខួរក្បាលកូនដោយមិនដឹងខ្លួន...តុនៅដោយតុ...ក្មេងដើរទៅបុកវាដោយខ្លួនឯង...បែរមិនអប់រំកូនថា លើកក្រោយត្រូវដើរប្រយ័ត្នបន្តិចណាកូន...បុកវា...វាឈឺខ្លួនណ៎ា។

ប៉ុន្តែអ្នកម្ដាយជាច្រើននៅឆោតល្ងង់... វាយដំតុ...ដាក់ទោសតុឲ្យក្មេងមើល...ក្មេងក៏នឹងមានកំនួចទុកក្នុងចិត្តថា...បើអ្នកណាធ្វើឲ្យអញមិនពេញចិត្ត...អ្នកនោះជាអ្នកខុស...បន្តទៅក្មេងវាបានចិត្ត មិនពេញចិត្តក៏ស្រែកយំ មិនត្រូវចិត្តក៏យំ មិនបានដូចចិត្តក៏យំននៀលចូលក្នុងសង្គមមិនចុះនឹងគេ...ព្រោះតែមានគំនិតថាខ្លួនឯងត្រូវជានិច្ច...អ្នកដទៃធ្វើអ្វីក៏ខុសតែទាំងអស់ស្រវឹងនឹងខ្លួនឯង...នៅទីបំផុតក៏គ្មានមនុស្សណាគេមករាប់អានជាមួយ...នេះគឺជាទោសនៃការមានម្ដាយឆោតល្ងង់៕

No comments:

Post a Comment