Sunday, May 21, 2017

ជីវិតដូចជាការផ្សងព្រេង ពេលខ្លះក៏សប្បាយ ពេលខ្លះក៏មានទុក្ខព្រួយ


ទោះបីអ្នកគឺជាមនុស្សល្អយ៉ាងណាក៏ដោយ​ ក៏ពុំមែនមានន័យថា
មនុស្សគ្រប់រូប សុទ្ធតែស្រលាញ់ចូលចិត្តអ្នកទាំងអស់ដែរ​ វាតែងតែចៀសមិនរួច
គេចមិនផុតពី​ មានអ្នកស្រលាញ់​ មានអ្នកចូលចិត្ត​ មានអ្នកចាំគិតនិន្ទាឈ្នានីស​
មានអ្នកចាំជិះជាន់ពន្លិចអ្នកផងដែរ​។


ចូរចាំរឿងយើងដែលចេញពីមាត់អ្នកដទៃ​ មិនមានអ្វីដែលជាខ្លួនយើង​ទេ
មនុស្សយើងមានភ្នែកមួយគូដូចគ្នា​ តែមើលមិនឃើញដូចគ្នា​ មានមាត់ដូចគ្នា​ តែសម្តីខុសគ្នា​
មានចិត្តសម្រាប់គិត​ដូចគ្នា​ តែមានគំនិតមិនស្របគ្នា​ មានលុយដូចគ្នា​ តែចាយមិនដូចគ្នា​
មនុស្សដូចគ្នា​ តែវិធីប្រើប្រាស់ជីវិត នៃការរស់នៅប្រចាំថ្ងៃមិនដូចគ្នាទេ។​

បើអ្នកគិតថា វាជាសេចក្តី​សុខ ចូរស្វែងរក និងពុះពារយកវាឲ្យបាន​
បើអ្នកគិតថា វា​គ្រប់គ្រាន់ សក្តិសមសម្រាប់អ្នកហើយ​ ក៏គួរតែថែរក្សារឲ្យគង់​
បើអ្នកគិតថា វាគឺជាវាសនា​ ត្រូវចេះទទួលយកដោយស្ងប់ចិត្ត។

គ្មានអ្នកណាអាចចៀសវាងរួចផុតពីការសង្ស័យរបស់អ្នកដទៃ
គ្មានរឿងណាដែលបែកធ្លាយ​ ដែលគ្មានការលើកយកមកវិភាគវែកញ៉ែក​
កុំឆាប់ទោរទន់តាមសម្តី​ កុំឆាប់គិតកាត់ន័យទៅក្នុងរឿងអា្រកក់ ធ្វើអ្វីដែលជាខ្លួនឯង​
លើគោលជំហរខ្លួនឯង​ មិននាំទោសដាក់ខ្លួនឯង កុំឲ្យគេក្តៅក្រហាយ​
កុំធ្វើហើយ នាំឲ្យមានការសោកស្តាយ និងខ្មាស់ខ្លួនឯង​
ទឹកនៅតែជាទឹក​ ទោះបីនាចឬជោរក្តី​៕

No comments:

Post a Comment