Tuesday, May 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨១)


“…រឿងសតិ គឺជារឿងដែលមានអត្ថិភាពលំដាប់ទីមួយ ក្នុងការប្រកបធ្វើសេចក្ដីព្យាយាម ទុកជាសកម្មភាពប្រចាំថ្ងៃក្ដី ជាពេលដើរចូលអង្គុយធ្វើសមាធិក្ដី សតិនេះជារឿងសំខាន់ខ្លាំងណាស់ បើសិនខ្វះសតិនៅពេលណា ក៏ដូចជាខ្វះសេចក្ដីព្យាយាមនៅពេលនោះ។ បើសិនសតិនៅជាប់មិនដាច់ ហើយសេចក្ដីព្យាយាមនឹងប្រព្រឹត្តទៅ នេះជារឿងសំខាន់ណាស់ ដែលយើងគ្រប់គ្នាត្រូវចងចាំទុកឲ្យបានល្អ។

ការតម្កល់សតិមិនមែនជាការតម្កល់ធម្មតាលេងៗ បុគ្គលដែលរួសរាន់ឲ្យដល់មគ្គផលពិតប្រាកដ សតិ និងចិត្តនេះមិនអាចចែកដាច់ពីគ្នាឡើយ ខ្វះសតិពេលណាឈ្មោះថាខ្វះសេចក្ដីព្យាយាមពេលនោះ ហើយចូលកាន់សេចក្ដីស្ងប់ដោយភាពរាយមាយចិត្ត។ ចូរតាំងសតិចាប់ឲ្យជាប់គ្រប់ពេលវេលា ក៏ទទួលបានសេចក្ដីស្ងប់នោះរឿយៗ។ ក្រៅពីនោះ សតិក៏ជាសមាធិ មានភាពស្ងប់ត្រជាក់នៅខាងក្នុងខ្លួនយើងហ្នឹងឯង តែកុំឲ្យសតិនេះរបូតចេញ ចាប់វាឲ្យជាប់គ្រប់ពេលវេលា ហើយចិត្តនេះក៏ស្ងប់ទៅសន្សឹមៗ តទៅចិត្តជាសមាធិ គឺភាពជាក់លាក់របស់ចិត្តហ្នឹងឯង…"
------------------------------------
អប់រំដោយ
ព្រះមហាញាណសម្បន្នោ
ប្រភព៖ Worachck wareewanich

No comments:

Post a Comment