"បុរសដ៏ក្រីក្រម្នាក់"
រស់នៅជាមួយភរិយា
ថ្ងៃមួយ... ភរិយាដែលមានសក់វែង នាងស្រលាញ់សក់វែងណាស់បានសុំស្វាមី... ឲ្យទិញស្និតសិតសក់ឲ្យដើម្បីសិតសក់ឲ្យបានស្អាត
តែត្រូវស្វាមីបដិសេធ ស្វាមីមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង
ព្រោះគេគ្មានលុយសូម្បីតែជួសជុលខ្សែនាឡិកាដែលគេស្រលាញ់ខ្លាំងបំផុតនោះផង
ភរិយា...យល់ពីអារម្មណ៍ប្ដី ហើយក៏មិនថាអី
ភរិយាប្រាប់ថា នាងបានកាត់សក់លក់ ដើម្បីទិញខ្សែនាឡិកាថ្មីឲ្យស្វាមី ។
ទាំងពីរនាក់..."ឱបគ្នា"យំ មិនមែនសោកស្តាយ មិនបានខូចចិត្ត តែ
"រំភើប" នៃ "ការលះបង់" ដែលមានឲ្យគ្នា។ ការស្រលាញ់មិនខ្លាំងប៉ុន្មានទេ
តែការណ៍ដែលត្រូវគេ “ផ្តល់ក្តីស្រលាញ់" វាមានតម្លៃខ្លាំងណាស់ ហើយការណ៍ដែលទទួលបានការស្រលាញ់ពីមនុស្សដែលយើងស្រលាញ់នុ៎ះ...គឺពិតជាមានន័យខ្លាំងណាស់ក្នុងជីវិត។
កុំ...ស្រលាញ់គ្នា គ្រាន់តែជាការលេងសើច កំដរអារម្មណ៍អី
ការស្រលាញ់គឺជាការលះបង់ ត្រូវចេះផ្តល់ឲ្យគ្នាទៅវិញទៅមក ព្រោះការស្រលាញ់ដែលចេះយោគយល់អធ្យាស្រ័យដល់គ្នា
វាមានន័យណាស់សម្រាប់ជីវិតគូ។ តែបើការលះបង់ចំលើមនុស្សដែលអាត្មានិយមចាំតែទទួល
តែមិនដែលផ្តល់អ្វីឲ្យមកវិញនុ៎ះ មនុស្សបែបនេះឃើញតែពីផលចំណេញតែប៉ុណ្ណោះ។
ការស្រលាញ់គឺការលះបង់ លះបង់នូវអ្វីដែលល្អសម្រាប់គ្នាទៅវិញទៅមក ប៉ុន្តែពេលខ្លះឲ្យតែបានឃើញមនុស្ស ដែលយើងស្រលាញ់មានក្តីសុខ យើងក៏សប្បាយចិត្តណាស់ទៅហើយ៕
No comments:
Post a Comment