Monday, May 29, 2017

ជាតិជាមនុស្សដូចគ្នា ជម្រើសផ្សេងគ្នា​ គំនិតខុសគ្នា​


នៅជាមួយអ្នករៀនសូត្រ​ នោះអ្នកនឹងកាន់តែមានចំណេះដឹងកើនឡើង​
នៅជាមួយមនុស្សចិត្តទូលាយ​ នោះអ្នកនឹងមានសង្គមដែលកាន់តែទូលាយឡើង
នៅជាមួយអ្នកមានទ្រព្យធន​ នោះចិត្តអ្នកនឹងត្រូវបានផ្សារភ្ជាប់រឿងវណ្ណៈកាន់តែខ្លាំងឡើង​
នៅជាមួយមនុស្សដែលមានប្រាជ្ញា​ នោះសតិបញ្ញាស្មារតីអ្នកកាន់តែវាងវៃឡើង​
នៅជាមួយមនុស្សដែលមានចិត្តបុណ្យ​ នោះអ្នកនឹងមានចិត្តមេត្តាខ្លាំងឡើង​
នៅជាមួយមនុស្សដែលក្លាហាន​ នោះអ្នកនឹងកាន់តែរឹងមាំឡើង​
នៅជាមួយមនុស្សដែលគិតផ្លូវវិជ្ជមាន​ នោះអ្នកនឹងកាន់តែមានសេចក្តីសុខឡើង​
នៅជាមួយមនុស្សដែលមានក្តីសុបិន្ត​ នោះអ្នកនឹងមានចិត្តមោះមុតមិនងាយបោះបង់ការតស៊ូព្យាយាម​
នៅជាមួយមនុស្សដែលមានទំនួលខុសត្រូវលើតួនាទី​ នោះអ្នកនឹងកាន់តែស្គាល់ពីតម្លៃនៃពេលវេលាកាន់តែខ្លាំងឡើង​។


ព្រោះថា​…

សង្គមរបស់អ្នកជិតខាង​ តែងតែនាំគ្នាលើកនិយាយតែរឿងកំប៉ិកកំប៉ុក​
សង្គមរបស់ប្រុសព្រាន​ ​តែងតែនាំគ្នាអួតរឿងហ៊ានរឿងធ្វើបាបមនុស្សស្រី​
សង្គមរបស់​អ្នកលក់ដូរ​ តែងតែនាំគ្នារអ៊ូឬអួតរឿងកម្រៃ​
សង្គមរបស់អ្នកបណ្តាក់ទុន​ តែងតែនាំគ្នានិយាយពីរឿងបូកដកគុណ​រកឱកាសចំណេញ​
សង្គមរបស់អ្នកធ្វើបុណ្យ​ តែងតែនាំគ្នានិយាយរឿងសទ្ធា បាបបុណ្យធ្វើទាន

......​ ៕ 

No comments:

Post a Comment