Monday, May 22, 2017

ល្អហើយ​ចុះហេតុអីនៅតែខុស?


😐🙄😣ល្អហើយ​ចុះហេតុអីនៅតែខុស?😣😣🤔
ថ្ងៃមួយមិត្តនារីម្នាក់ដែលបានបែកគ្នា ប្រហែសជិតពីរឆ្នាំគឺធីតានិងកញ្ញាបានមកជួបគ្នាដោយចៃដន្យក្នុងកម្មវិធីមួយ ធីតាមើលទៅទឹកមុខកញ្ញាដូចជាត្រូវភ្នំសង្កត់អ៊ីចឹង


ធីតា៖  កញ្ញា ឯងមានរឿងអីឬ?
កញ្ញា៖ អើ! គ្នាឈ្លោះគ្នានឹងប្តី គិតថាចង់លែងលះ
ធីតា៖  😲វិបុលជាមនុស្សល្អណាស់ គ្មានរឿងអីដល់ថ្នាក់ហ្នឹងទេ?
ស្រាប់តែកញ្ញានិយាយឡើងទាំងខឹងធីតា😈ថាឯងកើតអីឯងជាងកន្លះខែនេះខល់មិនចូលសោះ facebook ក៏ទាក់ទងមិនបានទៀត????
ធីតា៖  😔រឿងនេះទាក់ទងហ្នឹងខ្ញុំ? ខ្ញុំធ្វើឲ្យឯងបែកបាក់គ្នាឬ?
កញ្ញាឆ្លើយ៖   មិនមែនទេ ធូរទ្រូងតិច😮 អញ្ចឹងរឿងអី? ស្រាប់តែកូនរបស់កញ្ញារអិលដួលតែគ្មានរបួសអីទេហើយយំយ៉ាងខ្លាំង ព្រោះរពិសពេកហើយរករឿងម៉ាក់គេឲ្យទៅផ្ទះដោយមិនអាចនិយាយបន្តបាន កញ្ញាក៏ប្រាប់ធីតាថាកុំបិទសូរស័ព្ទណាគេខលរក។ យប់ម៉ោង10 ថ្ងៃនោះកញ្ញាទូរស័ព្ទមក តាមពិតស្មើនេះធីតាគេងហើយ តែដោយចង់ដឹងថាមិត្តម្នាក់នេះកើតរឿងអីម្យ៉ាងគេបានការពីរឆ្នាំហើយ មិនដែលទាក់ទងគ្នាសោះ។
កញ្ញា៖ ប្តីយើងរវល់ណាស់ គ្មានពេលឲ្យយើងទេ តាំងពីការមក ដើរធ្វើតែបុណ្យ ដើរជួយគេ មិត្តណាពឹងស្មើណាបានស្មើហ្នឹង អ៊ីចឹងហើយបានយើងចង់លែង។ កញ្ញាយំបន្តើរនិយាយបន្តើរ
ធីតា៖  យើងមិនយល់ទេ មានអីមិនល្អទៅ វិបុលជាមនុស្សមិនចេះជក់ មិនចេះផឹក ចំណែកស្រី...
កញ្ញានិយាយកាត់ ៖  ត្រូវហើយមិត្តរបស់ឯងល្អគ្រប់យ៉ាងគឺល្អហួស ឯងដឹងទេ ពេលដែលគ្នាឈឺពោះកើតកូន គេមិនបាននៅក្បែរយើងទេ
ធីតា៖   ម៉េចអ៊ីចឹង?
កញ្ញា៖ គឺគេទៅយកអាសាតារា ដែលខូចឡានកណ្តាលផ្លូវ
ពេលនោះយើងប្រាប់គេថា អូនដូចជាមិនស្រួលសោះ តែវាមិនទាន់ដល់ថ្ងៃទេ បងទៅធ្វើការតាមខេត្តអីណា។ ស្រាប់តែម៉ោងនេះ មានទូរស័ព្ទរោរិ៍ គឺតារា ខល់ឲ្យជួយអូសឡាន ខ្ញុំបានប្រាប់គាត់ថា បងឲ្យគេរកអ្នកផ្សេងទៅ អូនដូចជាមិនស្រួលខ្លួនខ្លាំងហើយ គាត់ថាមិនអីទេ បងទៅជួយមើលគេតែមួយភ្លែតទេ ម្យ៉ាងទៀត វានៅជិតផ្ទះយើងនេះហ្នឹង។ គាត់ក៏ប្រញាប់ចេញទៅទាំងភ្លេចយកទូរស័ព្ទទៀត កន្លះម៉ោងក្រោយមកខ្ញុំឈឺពោះខ្លាំងឡើង ហើយបូកផ្សំនឹងមួងម៉ៅគាត់ទៀត វារឹតតែឈឺ ថាមិនឲ្យទៅនៅតែទៅ ទីបំផុតម្តាយឪពុកក៏នាំទៅពេទ្យ ដោយខ្ញុំក៏ឆ្លងទន្លេហើយ ប្រហែសជិតមួយម៉ោងទើបឃើញគាត់មក ហើយនិយាយរកលេសយ៉ាងច្រើន វាមិនមែនជាលើកទីមួយទេ តាំងពីការពីរឆ្មាំមក ពេលមកវិញគាត់តែងជូនបុណ្យ សូមទោស ចៃដន្យអីចេះ ចៃដន្យអីចុះ រហូតធ្វើឲ្យខ្ញុំស្អប់អ្នកដែលធ្វើបុណ្យ ដែលតែងតែបបួលប្តីខ្ញុំដើរធ្វើបុណ្យមិនគិតប្រពន្ធកូន អ្នកធ្វើបុណ្យគេត្រូវតែទុកប្រពន្ធកូនចោលអ៊ីចឹងឬ? ទោះបីក្នុងផ្ទះរវល់យ៉ាងណាមានរឿងអ្វីគាត់ទៅបុណ្យទៅជួយគេមិនដែលទំនេរសោះ ជូនខ្ញុំទៅកំសាន្ត ឬនៅក្បែរខ្ញុំឲ្យបានមួយថ្ងៃគឺគ្មានទេខ្ញុំគិតថាគាត់ល្អ ជាមនុស្សស្គាលបុណ្យ ស្គាល់បាប មិនផឹក មិនជក់ តែដល់អ៊ីចឹងទៅ ដូចជាហួសហេតុពេក បើអ៊ីចឹងការធ្វើអី ម៉េចមិនទៅបួសឲ្យហើយទៅ ដើរធ្វើបុណ្យឲ្យឆ្អែតចុះ
ធីតា៖  ចុះឯងមាននិយាយរឿងហ្នឹងជាមួយគាត់ទេ?
កញ្ញា៖ យើងធ្លាប់និយាយម្តងតែគាត់ថា ជីវិតនេះមិនអាចយកអ្វីតាមខ្លួនទេ មានតែបុណ្យទេអូន បើមិនឆ្លៀតពេលហ្នឹង នឹងមានឱកាសណាធ្វើទៀត។
ធីតា៖  ចុះឯងថាម៉េច?
កញ្ញា៖ គ្មានទេ ឥឡូវនេះខ្ញុំក្លាយជាមនុស្សមួម៉ៅខ្លាំងណាស់ ឈ្លោះគ្នាតែពីរឿងធ្វើបុណ្យហ្នឹង ខ្ញុំមិនចូលចិត្តសភាពបែបនេះទេ មានប្តីដូចគ្មាន ពេលខ្ញុំត្រូវការគាត់ គាត់រវល់ទៅបុណ្យ រវល់យកអាសាអ្នកដទៃ គ្មានពេលមើលថែកូនទេ បើយ៉ាងនេះ ខ្ញុំនឹងនៅជាមួយគាត់យ៉ាងម៉េចទៀត ? ម៉េចឯងមិននិយាយអីសោះ?
ធីតា៖  យើងធ្លាប់តែឮគេប្រាប់ថា ប្តីខ្ញុំខូចណាស់ដើរគ្មានស្គាស់យប់ មានស្រី ដើរផឹក ប្រាក់ខែ មួយខែៗមិនដែលសល់ យកចាយផ្តេសផ្តាស់ ឬចិញ្ចឹមស្រី.....ដល់ឯងប្រាប់យើងអ៊ីចឹងទៅ វាដូចជារឿងមួយប្លែក គិតទៅនៅលើលោកនេះ រឿងអីក៏អាចកើតឡើងបានដែរហ្ន៎។ មែនហើយឥឡូវវិបុលនៅណា?
កញ្ញា៖ គេទៅខេត្តថ្ងៃសៅរ៍បានមក ហើយពេលមកត្រូវទៅបុណ្យអ៊ុំគា គាត់សុំឲ្យជួយរៀបចំពេញមួយថ្ងៃទៀត ដល់ថ្ងៃច័ន្ទក៏ទៅធ្វើការបាត់ ឯងគិតមើល? ការងារគាត់តែប៉ុណ្ណឹង
ធីតា៖  ចុះឯងទៅទេ?
កញ្ញា៖ ទៅម៉េច បាននរណាមើលកូន? ទុកគ្នានៅយាយរហូត ម៉ែយើងគ្មានពេលសម្រាកទេហើយយើងគ្មានពេលសំអាតផ្ទះទេ មានតែថ្ងៃសម្រាកហ្នឹងឯងគេមិនដែលរវល់កាងារក្នុងផ្ទះធ្វើមើលតែយើងជាអ្នកបំរើ។
ធីតា៖  ថ្ងៃសៅរ៍នេះក៏យើងទៅបុណ្យអ៊ំគាដែរ ប្រហែសម៉ោង6ល្ងាចយើងបបួលវិបុលទៅអ៊ីអនម៉ល? ឯងថាម៉េចដែរ?
កញ្ញាសួរយ៉ាងលឿន៖ ទៅធ្វើអី?
ធីតា៖  ទុកចិត្តចុះ ឯងគួរតែស្គាល់យើងហើយ
កញ្ញា៖ ត្រូវហើយបើមិនទុកចិត្តយើងក៏មិនរកឯងដែរ
ពេលបុណ្យចប់ធីតា ក៏សុំឲ្យវិបុលជូនទៅផ្ទះ ព្រោះនាងដោយសាគេមកតាមផ្លូវ ធីតាក៏សួរវិបុល
ម៉េចមិនហៅប្រពន្ធមកផង?
វិបុល៖ គេមិនចូលចិត្តទេគេមិនដូចពួកយើងទេ
ធីតា៖  ចុះម៉េចមិនធ្វើឲ្យនាងចូលចិត្តទៅ
វិបុល៖ ពេលខ្ញុំជូនបុណ្យនាង នាងបែបជាមួម៉ៅ ពេលខ្ញុំទៅជួយយកអាសាមិត្តយើងខ្លះ នាង    បែរជារករឿងខ្ញុំ នាងមានចិត្តចង្អៀតណាស់ ដំបូងមិនអីទេ តែឥឡូវកាន់តែយ៉ាប់ឡើង😑😣
ធីតាបង្ហាញសៀវភៅមួយក្បាល ហើយនិយាយថាសៀវភៅនេះវិបុលឲ្យខ្ញុំយូរហើយ
វិបុល៖ មែនហើយគឺនិយាយពីតួនាទីរបស់មនុស្សក្នុងសង្គម
ព្រះធម៌មានតំលៃណាស់
ធីតា៖  មែនហើយ បើមានតែក្នុងសៀវភៅ ហើយមិនយកមកអនុវត្តន៍ ក៏គ្មានតំលៃដែរ។ វិបុលសាកល្បងទេ ធ្វើតាមទេ ចំណែកខ្ញុំធ្វើបានខ្លះមិនបានខ្លះ។ ខ្ញុំចង់ទិញអីៗនៅអ៊ីអនម៉លចាំខ្ញុំបន្តិចបានទេ?
ស្រាប់តែវិបុលឆ្លើយថា៖ ការពីរឆ្នាំហើយខ្ញុំមិនដែលទិញអីឲ្យប្រពន្ធខ្ញុំសោះ ល្អដែរ តោះជួយមើលខ្ញុំឲ្យផង
ធីតា៖  អ៊ីចឹងតើ បានជាគេចេះតែខឹង😁😀វិបុលសើច ហើយនិយាយថាមិននឹកឃើញសោះ ធីតានិយាយបន្ត ញ៉ាំហើយចាំទៅទិញ ព្រោះខ្ញុំចង់និយាយរឿងមួយប្រាប់។ វិបុល និងកញ្ញាចូលចិត្តធីតាណាស់ ព្រោះគេរាប់អានគ្នាជាង10ឆ្នាំមកហើយ
ធីតា៖ បើវិបុលភ្លេច ខ្ញុំនឹងអានចំនុចមួយនេះឲ្យស្តាប់ពីតួនាទីស្វាមី (មើលក្នុងរូប)
វិបុល៖ ខ្ញុំភ្លេចតែមួយហ្នឹងទេ។
ធីតា៖  ត្រូវហើយថ្ងៃមុនខ្ញុំឮគេសួរលោគ្រូអគ្គបណ្ឌិតប៊ុតសាវង្ស
ពីគ្រូម្នាក់ដែលយកម៉ោងបង្រៀន បែរជាទៅធ្វើបុណ្យទៅវិញ ជាច្រើនដងណាស់ដែលគ្រូម្នាក់នោះតែងធ្វើបែបនេះ គេសួរថា បើធ្វើបែបនេះបានបុណ្យទេ? បានតែគាត់ខ្វះតួនាទីជាគ្រូ យ៉ាងណាមិញប្តីដែលគិតតែពីដើរបុណ្យខាងក្រៅ មិនយកចិត្តទុកដាក់នឹងប្រពន្ធកូនក៏យ៉ាងនោះដែរមែនទេ? វិបុលមើលមុខធីតា ហើយធីតាក៏និយាយបន្តក្នុងនាមជាមិត្តម្នាក់ចង់ប្រាប់ថា ធ្វើអ្វីកុំហួសហេតុពេក បើអាណិតស្រលាញ់ប្រពន្ធកូនគួរតែជួយគ្នាផង ហើយរកពេលនៅក្បែរគ្នាឲ្យបានច្រើន ​តាមដែលអាច។ ខ្ញុំមិនធ្លាប់មានប្តីទេ តែចង់ប្រាប់ថាស្រ្តីគ្រប់រូបយកប្តី ព្រោះចង់ឲ្យប្តីយកអាសាខ្លួនមើលថែខ្លួន នៅក្បែរខ្លួន ពេលខ្លួនត្រូវការដោះស្រាយរាល់ការលំបាកទាំងអស់គ្នា បើមិនចង់បានអ៊ីចឹងទេនៅម្នាក់ឯង វាល្អជាជាង
ពីរបីខែក្រោយមកកញ្ញាខលមករកធីតា
កញ្ញា៖ អរគុណ ប្តីយើងកែខ្លះហើយ គាត់សុំច្បាប់គេ ជូនយើងដើរលេងទិញខោអាវ ស្បែកជើងឲ្យយើងទៀតផងណ៎ា។🤗
សង្ឈឹមថាគ្រួសារមួយនេះ នឹងផ្អែមល្ហែមហ្នឹងគ្នារហូតចុះ៕😍😍




No comments:

Post a Comment