Monday, May 22, 2017

៧ហេតុផល ដែលអ្នកគួរមានមោទនភាពចំពោះជីវិតនៅលីវ ក្នុងវ័យ៣០+


មិនថាមានគេនិយាយពីអ្នកយ៉ាងម៉េចទេ ឬដាស់តឿនថា គ្មានកូនចៅមើលថែដល់ពេលចាស់ទៅ កុំទៅខ្វល់ឡើយ សាកបែរមកអាន ហេតុផលដែលគួរឲ្យមានមោទនភាព ជាមួយជីវិតនៅលីវ ក្នុងវ័យ៣០+ តទៅនេះ ហើយអ្នកនឹងដឹងថា សំណាងណាស់ ដែលថ្ងៃនេះអាចនៅម្នាក់ឯងបាន។

) អ្នកមិនចំបាច់ទៅខាត់បង់ពេលវេលា ឬអស់ទឹកភ្នែកជាមួយ មនុស្សដែលមានចិត្តមិនស្មោះត្រង់ឡើយ។ ការរក្សាជីវិតនៅលីវមកទល់ថ្ងៃនេះ អាចប្រែថា ពេលដែលកន្លងមក អ្នករង់ចាំរកមនុស្សដែលល្អបំផុត ស្មោះត្រង់បំផុត មកធ្វើជាគូគ្រង រួមរស់នៅជាមួយគ្នា ប៉ុន្តែពេលមិនបានជួបមនុស្សដែលមានលក្ខណៈស័ក្ដសមល្មមសមរម្យ ក៏សុខចិត្តនៅម្នាក់ឯងល្អជាងចង់ទៅរាប់អានអ្នកណាក៏បានតាមសប្បាយ មិនចាំបាច់ខ្លាចក្រែងចិត្តគេ។

) អ្នកសង្កេតមើលឃើញថា ការដេកសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីសុខភាព និងពណ៌សម្បុរកាយស្រង់ផូរផង់ ជារឿងសំខាន់ជាងការចេញទៅដើរកំសាន្ត ដើរស៊ីផឹកយប់ប្រលប់ជាមួយដៃគូ។

) អ្នកអាចបន្ថែមបង្កើនសេចក្ដីសុខឲ្យដល់ខ្លួនឯង ពីលុយកាក់សន្សំបានយ៉ាងពេញទី មិនចាំបាច់ទៅខ្វល់ថា នឹងត្រូវបែងចែកលុយដែលខ្លួនបានសន្សំមកអស់ជាច្រើនឆ្នាំ ទុកសម្រាប់រៀបការ យកទៅចាយវាយ ចេញថ្លៃផ្ទះ ថ្លៃបោកអ៊ុត និងថ្លៃចាយវាយផ្សេងៗទៀត។

) អ្នកមិនចាំបាច់ត្រូវប្តូរផ្លាស់កាលវិភាគជីវិតខ្លួនឯង ឲ្យសមស្រមចូលគ្នាជាមួយអ្នកណាទេ បើអ្នកចង់ធ្វើអ្វី ចង់បានអ្វី ស្រេចតែចិត្តខ្លួនឯងសម្រេចទាំងអស់ គឺវាងាយស្រួលបែបនេះឯង ជីវិតនៅលីវ។

) អ្នកអាចប្រើប្រាស់ពេលវេលាសម្រាកចុងសប្ដាហ៍ ឬបុណ្យជាតិសំខាន់ៗនៅជាមួយក្រុមគ្រួសារ និងមិត្តភក្ដិរបស់អ្នកបានយ៉ាងស្រួល ដោយមិនចាំបាច់ខ្វល់ជាមួយរឿងក្នុងការបែងចែកពេលវេលាឲ្យដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ឬក្រុមគ្រួសារដៃគូរបស់ខ្លួនឡើយ។

) អ្នកមិនចាំក្លែងទស្សនាក្រុមបាល់ទាត់ដើម្បីមានរឿងជជែលលេងជាមួយដៃគូ ឬក្លែងចូលចិត្តដេរប៉ាក់ដើម្បីយកចិត្តយកថ្លើមឪពុកម្ដាយក្មេកទេ អ្នកអាចធ្វើអ្វីក៏បានតាមចិត្តចង់ដើម្បីខ្លួនអ្នកផ្ទាល់។

) អ្នកអាចងាកមុខ កែចិត្តមករកមាគ៌ាព្រះធម៌បានយ៉ាងពេញទី ដោយមិនចាំបាច់ខ្វាយខ្វល់ចិត្តជាមួយអ្នកណា បើប្រាថ្នាចង់កាន់សីល ប្រតិបត្តិធម៌ ឬចូលទៅសំណាក់ធម៌ធ្វើកម្មដ្ឋានប៉ុន្មានយប់ប៉ុន្មានថ្ងៃ ក៏អាចធ្វើបាន។

អ្នកឃើញអត្ថប្រយោជន៍ ការរក្សាជីវិតនៅលីវ មិនមែនជារឿងអាក្រក់ឯណាឡើយ កុំទៅខ្វល់ខ្យល់មាត់របស់អ្នកនិយាយ បែរមករកសេចក្ដីសុខឲ្យខ្លួនឯងវាប្រសើរជាង៕




No comments:

Post a Comment