Monday, May 22, 2017

៥រឿងត្រូវហាមធ្វើដាច់ខាត…ពេល “លួងលោមចិត្ត”


អ្នកអាចមិនដឹងទេថា ពេលមានមនុស្សជិតស្និតនៅក្បែរខ្លួនយើងខូចចិត្ត ឬត្រូវប្រឈមមុខជាមួយនឹងបញ្ហា។ វិធីសាស្ត្រដែលយើងអាចយកទៅលួងលោមគេនោះ វាអាចបង្កឲ្យស្ថានការណ៍មានការពិបាកជាងមុន ទាំងដែលយើងគ្មានចេតនាណាមួយចង់ឲ្យកើតមាន សូម្បីតែបន្តិច។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកទិចនិច ៥ចំណុច ដែលអាចជួយដល់អ្នកលួងលោមចិត្តដ៏ល្អបំផុត និងមិនត្រូវធ្វើ ៥រឿងត្រូវហាមធ្វើជាដាច់ខាត ពេលលួងលោមចិត្តមនុស្ស ដូចខាងក្រោម៖


) ហាមនិយាយៈ កុំគិតច្រើនពេក
ស្ថានការណ៍ឧទាហរណ៍៖ ពេលផ្ទះមិត្តអ្នកត្រូវគេរើបអួស
A : ចេះចុះអ្នកកុំទៅគិតច្រើនពេក”
B : មិនគិតច្រើនយ៉ាងម៉េចទៅ អ្នកមិនបានជួបបញ្ហាដូចជាខ្ញុំផងនោះ”

គួរធ្វើៈ ផ្ដល់កម្លាំងចិត្ត

ក្នុងពេលដែលមនុស្សជិតស្និតរបស់យើងកំពុងខូចចិត្ត ព្យាយាមលួងលោមចិត្តដោយពាក្យថា កុំ”  ហាក់ដូចជាមានអារម្មណ៍ថា ដូចជាត្រូវគេកំពុងបង្គាប់បញ្ជា ឬបញ្ជាច្រើនជាងការលួងលោមចិត្ត។ ដូចនោះ បើសិនជួបស្ថានការណ៍បែបនេះ អ្នកគួរផ្ដល់កម្លាំងចិត្ត និងសាកល្បងរកសកម្មភាពថ្មីៗធ្វើវិញម្ដង គួរនាំពួកគេចេញពីក្ដីទុក្ខនេះបាន ដូចជា ធ្វើសកម្មភាពផ្សេងៗ ធ្វើបុណ្យដាក់បាត្រ  ទៅដាំកូនឈើ ធ្វើអាហារលៀងក្មេងៗកំព្រា។ល។

) ហាមនិយាយៈ អ្នកខុសខ្លួនឯងតើ
ស្ថានការណ៍ឧទាហរណ៍៖ ពេលមិត្តរបស់អ្នកខូចចិត្ត
A : “អ្នកទៅក្បត់ចិត្តគេមុនធ្វើអីម្លោះហើយត្រូវគេបោះបង់ចោល ទាល់តែមកអង្គុយទួញយំនៅបែបនេះ
B : “នោះព្រមអ្នកធ្វើជាមិត្តខ្ញុំអត់ហ្នឹង”

គួរធ្វើៈ ប្រាប់រឿងដែលគេគួរធ្វើ

ការស្វែងរកកំហុស ឬនាំយកកំហុសរបស់គេមកនិយាយចាក់ចំចំណុចរសើបរបស់គេម្ដងហើយម្ដងទៀត មិនអាចជួយអ្វីគេបានឡើយ ព្រោះភាគច្រើន មនុស្សដែលធ្វើខុស ច្រើនតែដឹងកំហុសរបស់ខ្លួនឯងច្បាស់ស្រាប់ហើយ។ រឿងដែលគួរធ្វើគឺ ប្រាប់រឿងដែលគេត្រូវធ្វើឲ្យគេស្តាប់ជំនួសវិញ ដូចជា ប្រាប់ដល់គេថា ការស្មោះត្រង់ និងភក្ដីភាព អាចធ្វើឲ្យអ្នកមានសេ្នហាដ៏សែនវិសេសក៏ថាបានណ៎ា។

) ហាមនិយាយៈខ្ញុំក៏ដូចគ្នា”
ស្ថានការណ៍ឧទាហរណ៍៖ សត្វចិញ្ចឹមសំណព្វចិត្តរបស់មិត្តអ្នក ទើបតែងាប់ទៅ ហើយគេមកបន្ធូរអារម្មណ៍ជាមួយអ្នកថា
A : “ ហ៊ឺ ហ៊ឺ! ឆ្កែរបស់ខ្ញុំទើបតែងាប់ទៅពីម្សិលមិញនេះឯង”
B : “ មួយខែមុននេះ ឆ្កែរបស់យើងក៏ទើបតែងាប់ទៅដែរ ដោយរថយន្តកិនស្លាប់ ដូចគ្នា វាគួរឲ្យអាណិតណាស់ វាជាឆ្កែសំណព្វចិត្តរបស់ខ្ញុំផងណ៎ា”

គួរធ្វើៈ ស្ដាប់ឲ្យបានច្រើនជាងនិយាយ

ការលួងលោមដ៏ល្អបំផុតគឺ ការទទួលស្ដាប់ក្នុងរឿងដែលគេនិយាយ ព្រោះពេលខ្លះ មនុស្សដែលកំពុងសោកសៅខូចចិត្ត មិនចង់បានវិធីដោះស្រាយបញ្ហាអ្វីទាំងអស់ គ្រាន់តែគេត្រូវការមនុស្សដែលមកទទួលស្ដាប់ និងនៅក្បែរគេប៉ុណ្ណោះ។

) ហាមនិយាយ៖ ហេតុអ្វី?- ហេតុអ្វី?- ហេតុអ្វី?
ស្ថានការណ៍ឧទាហរណ៍៖ ពេលមិត្តនិយាយបញ្ហាជីវិតឲ្យអ្នកស្ដាប់
A : “ស្ត្រេសខ្លាំងណាស់  ខ្ញុំត្រូវមិត្តនៅកន្លែងធ្វើការងាររើសអើង មិនមានអ្នកណាព្រមនិយាយជាមួយខ្ញុំឡើយ”
B : “ហេតុអ្វីអ្នកមិនចូលទៅនិយាយជាមួយគេមុនទៅ គេអាចព្រមនិយាយជាមួយអ្នកក៏ថាបាន…”

គួរធ្វើៈ មានអារម្មណ៍យ៉ាងម៉េចដែរ?

រាល់ពេលដែលលួងលោម ព្យាយាមចៀសវាង កុំប្រើសំនួរ ដែលចាប់ផ្ដើមដោយពាក្យថា ហេតុអ្វីព្រោះអាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ ដូចត្រូវគេនិន្ទារិះគន់បន្ថែម តែឲ្យសួរថាមានអារម្មណ៍យ៉ាងម៉េចដែរ ជាមួយហេតុការណ៍នោះដើម្បីឲ្យអ្នកដែលកំពុងសោកសៅបានបន្ធូរអារម្មណ៍ពីភាពតានតឹងចិត្ត ហើយនឹងបានកើនរំលឹកដាស់តឿនចិត្តខ្លួនឯងឡើងវិញ។

) ហាមនិយាយ៖ លួងលោមហើយ ត្រូវតែជាសះស្បើយ
ស្ថានការណ៍ឧទាហរណ៍ៈ ក្រោយពីការលួងលោមមកបីថ្ងៃ
A : “ ហ៊ឺ- - ហេតុអ្វីគេថ្នាក់ហ៊ានធ្វើដាក់ខ្ញុំយ៉ាងនេះ
B :  “កម្មពៀរមែន លួងលោមមកបីថ្ងៃហើយ នៅតែមិនទាន់បាត់កើតទុក្ខទៀត ចុះអារឿងដែលខ្ញុំបានណែនាំអ្នកនុ៎ះ បានស្តាប់ខ្លះដែរទេ?

គួរធ្វើៈ លួងលោមហើយ ដាក់ចុះ

កុំសង្ឃឹមផលនៃការលួងលោមចិត្តហួសហេតុពេកថា នឹងធ្វើឲ្យមនុស្សជិតស្និតរបស់យើង បានបាត់ពីអាការៈសោកសៅបានភ្លាមទាន់ចិត្តខ្លួននោះអី។ ជួនកាលមនុស្សយើង ត្រូវការប្រើពេល ក្នុងការដាស់សតិខ្លួន និងត្រូវរង់ចាំឲ្យគំនិតផុសចេញដោយខ្លួនឯង  ទោះបីជាការឆ្លងកាត់ពេលវេលានៃការឈឺចាប់ក៏ដោយ។

សម្រាប់អ្នកលួងលោមចិត្តនោះ មានតួនាទីត្រឹមតែជួយឈឺឆ្អាលគេតាមដែលខ្លួនជួយបាន បើមិនបានសម្រេចទេ គួរទម្លាក់ចោលចេញទៅ បើមិនដូច្នោះទេ វានឹងក្លាយជាសមាជិកដែលអាស្រ័យសំយ៉ាបដំបូល សាលាវិបត្តិស្នេហ៍ទៅម្នាក់ទៀតហើយ។

គ្រាន់តែមិនធ្វើរឿងទាំង៥ ប្រការនេះ សមាជិកសាលាវិបត្តិស្នេហ៍ ក៏របូតចេញទៅបានម្នាក់ទៀត”៕




No comments:

Post a Comment