Thursday, May 25, 2017

១៥វិធីជួយឲ្យកូនមានមោទនភាពចំពោះខ្លួនឯង


តើលោកឪពុកអ្នកម្ដាយគ្រប់រូបធ្លាប់ធ្វើឲ្យកូនៗរបស់ខ្លួនមានមោទនភាពចំពោះខ្លួនឯងទេ? បើនៅ គោលគំនិតល្អដើម្បីជីវិត សូមណែនាំវិធីទាំង១៥ចំនុច ដែលអាចជួយពង្រឹងពង្រីកចំណេះដឹងដល់ឪពុកអ្នកម្ដាយឲ្យបានឈ្វេងយល់ មុនឈានទៅដល់ការអនុវត្តឲ្យកូនៗជាទីស្រឡាញ់របស់ខ្លួនមានមោទនភាពចំពោះឪពុកម្ដាយ ក៏ដូចជាខ្លួនកូនៗផ្ទាល់ផងដែរ។ វិធីទាំង១៥ មានការសរសេររៀបរាប់ដូចខាងក្រោម៖

) ហ្វឹកហាត់កូនឲ្យធ្វើសកម្មភាពផ្សេងៗដែលត្រូវធ្វើក្នុងជីវិតជាប្រចាំថ្ងៃ ដូចជាដាក់ឡេវអាវដោយខ្លួនឯង សៀកពាក់ដោយខ្លួនឯង ដុសធ្មេញ កក់សក់ឲ្យកើតដោយខ្លួនឯង។
) លើកទឹកចិត្តដល់កូន ពេលណាកូនត្រូវជួបជាមួយរឿងដ៏លំបាក។
) មិនត្រូវចូលទៅជួយ ឬធ្វើឲ្យកូនគ្រប់យ៉ាងនោះទេ។
) ស្តាប់រឿងដែលកូននិយាយប្រាប់ដោយយកចិត្តទុកដាក់ខ្ពស់។
) មិនអារកាត់ពីរឿងដែលកូននិយាយប្រាប់។
) ទុកតួនាទីដល់កូនជាអ្នកធ្វើដោយខ្លួនឯង។
) គោរពការសម្រេចចិត្តរបស់កូនប្រកបដោយហេតុផល។
) សង្កេតមើលថាកូនស្ទាត់ជំនាញរឿងណា រួចហើយជួយទាញយកគុណសម្បត្តិដែលកប់ក្នុងនោះចេញមក។
) ហ្វឹកហាត់ឲ្យកូនឲ្យចេះទទួលកំហុសឆ្គង ហើយប្រាប់ដល់កូនឲ្យយល់ថា មនុស្សគ្រប់គ្នាក៏អាចធ្វើខុសដូចគ្នា។
១០) បើគេមានប្អូន ប្រគល់តួនាទីឲ្យគេជាអ្នកជួយមើលប្អូន។
១១) លើកសរសើរដល់សេចក្ដីព្យាយាមរបស់កូន។
១២) មុនដែលកូននឹងមានមោទនភាពចំពោះខ្លួនឯង យើងជាឪពុកម្ដាយត្រូវមានមោទនភាពចំពោះខ្លួនឯងសិន ជាគំរូដល់កូនមើល។
១៣) បង្រៀនកូនឲ្យចេះធ្វើរឿងថ្មីៗ ដែលកំពុងមាន។
១៤) មិនប្រៀបធៀបកូនជាមួយនឹងបងប្អូន ឬក្មេងដទៃឡើយ។

១៥) លេងសើចជាមួយគ្នា និងប្រើពេលវេលារួមគ្នាឲ្យបានច្រើន៕

No comments:

Post a Comment