Wednesday, May 24, 2017

៧ចំណុចនៃការចាប់ផ្ដើមសម្រាប់អ្នកថ្មី រៀនហាត់ឲ្យអភ័យ


ដរាបណាយើងនៅមានជីវិតរស់នៅលើលោកមួយនេះ ការប៉ះទង្គិចគ្នា ចាត់ទុកជារឿងធម្មតា។ តោះមករៀនហាត់ឲ្យអភ័យទុកល្អជាង ព្រោះមិនច្បាស់ទេថា ថ្ងៃក្រោយទៅ យើងនឹងមានគ្នានិងគ្នាទៀតទេ ដើម្បីឲ្យអភ័យ

) រៀនឲ្យអភ័យខ្លួនឯង ប្រហែលជាមិនជ្រុលពេកទេ ដែលប្រាប់ថា សម្រាប់មនុស្សខ្លះការឲ្យអភ័យដែលពិបាកបំផុតគឺ ការឲ្យអភ័យខ្លួនឯង ព្រោះមុននឹងឲ្យអភ័យខ្លួនឯងបាននុ៎ះយើងត្រូវព្រមទទួលដោយស្មោះថា យើងបានធ្វើរឿងអ្វីខុសខ្លះ។ ភាពលំបាកនៃការឲ្យអភ័យខ្លួនឯង កើតចេញពីមនុស្សដែលមានយន្តការការពារខ្លួនឯងតាមធម្មជាតិនោះគឺ នឹងមើលឃើញខ្លួនឯងល្អឥតខ្ចោះ ដូចនោះយើងទើបចាប់ផ្ដើមដោយព្រមទទួលថា កំហុសជាផ្នែកមួយរបស់ខ្លួនយើង និងជារឿងដែលយើងត្រូវព្រមទទួល និងដាក់ចុះ។

) ផ្សាយមេត្តាចិត្តដោយគ្មានដែនកំណត់ គ្មានទីបញ្ចប់ មុនចូលរឿងផ្សេង យើងត្រូវសាងភាពមេត្តាចិត្តឲ្យកើតឡើងក្នុងចិត្តសិន ទើបផ្សាយមេត្តាបានផល។ ទិចនិចងាយៗគឺ រាល់ពេលដែលគិតវិលវល់នឹកឃើញតែមុខមនុស្សដែលធ្វើបាបអ្នក សូមឲ្យអ្នកបិទភ្នែក និងបញ្ជូនសេចក្ដីសន្តោសប្រោសប្រណីសន្សឹមៗទៅដល់មនុស្សនោះ ដោយពោលទុកក្នុងចិត្តថា សូមឲ្យសន្ដិសុខមានដល់អ្នក សូមឲ្យរស់នៅជាសុខចុះឬក៏ទន្ទេញគាថាផ្សាយមេត្តាក៏បាន ការធ្វើដូច្នេះញឹកញយៗ វាអាចជួយកាត់បន្ថយពីការឈឺចាប់ក្នុងចិត្ត និងធ្វើឲ្យអ្នកទំនេរបានពីរឿងនេះ នៅក្នុងទីបំផុត។

) តាំងចិត្តពិត កុំភ្លេចឲ្យសោះថា ការឲ្យអភ័យជាវិញ្ញាសាសម្រាប់ខ្លួនអ្នកតែម្នាក់គត់ ហើយអ្នកអាចធ្វើបានសម្រេច លុះណាតែអ្នកមានការតាំងចិត្តពិតប្រាកដប៉ុណ្ណោះ។

) ស្គាល់ពាក្យថារង់ចាំ មនុស្សជាច្រើនគិតថា មូលហេតុអ្វី ខ្ញុំត្រូវឲ្យអភ័យគេ ទាំងខ្លួនឯងកំពុងឈឺចាប់?” តាមពិតនេះជាសញ្ញាដែលបញ្ជាក់ប្រាប់ថា អ្នកនៅមិនអាចឲ្យអភ័យគេបានពិតប្រាកដមែន តែមិនចាំបាច់ភិតភ័យទេ ព្រោះការឲ្យអភ័យពុំមែនធ្វើហើយ បានឃើញផលភ្លាមៗទេ ការឲ្យអភ័យគឺជាចំណុចចាប់ផ្ដើមនៃការចេញដំណើរ ដែលត្រូវអាស្រ័យលើភាពអត់ធ្មត់ និងថេរវេលា មិនចាំបាច់ចាប់អារម្មណ៍ថា យើងនឹងចំណាយពេលយូរប៉ុនណា ព្រោះគ្មានអ្នកណាអាចប្រាប់អ្នកបានទេ ប៉ុន្តែពេលបានចេញដំណើរហើយ នឹងប្រាកដចិត្តបានថា យើងត្រូវទៅដល់គោលដៅចុងក្រោយថ្ងៃណាមួយ។

) ផ្លាស់ប្ដូរសំនួរ ដរាបណាអ្នកចង់សួរថា យុត្តិធម៌ឬនៅមានសំនួរថា ហេតុអ្វីគេ/នាងធ្វើដាក់ខ្ញុំបែបនេះ” “គេ/ នាងមានបេះដូងដែរឬទេ?” នោះមានន័យថា អ្នកប្រហែលជាសួរខ្លួនឯងនូវសំនួរដដែលៗទើបមិនចាំបាច់សង្ស័យទេថា អ្នកនឹងបានទទួលចម្លើយដើមដដែលដូចគ្នា ប៉ុន្តែបើអ្នកផ្លាស់ប្ដូររកវិធីថ្មី ដូចជា ជំនួសនូវការសួរដេញដោលរកហេតុផលថា តើហេតុអ្វី គួរផ្លាស់ប្ដូរទៅគិតថា តើអ្នកនឹងទ្រទ្រង់ជីវិតបន្តទៅបានយ៉ាងម៉េច ប្រហែលជាល្អជាង។

) ឲ្យនឹកថា ការឲ្យអភ័យមិនមែនជាការបំភ្លេចចោលទេ ជានិច្ចកាលមនុស្សយើងអាចមានអារម្មណ៍ថា ការឲ្យអភ័យធ្វើឲ្យខ្លួនបាក់មុខបាក់មាត់ ឬបាត់ម្ចាស់ការលើខ្លួនឯង ហើយអារម្មណ៍មួយនេះ គឺជាការតោងប្រកាន់មាំនៅក្នុង(អត្តា) ខ្លួនអញ របស់អញនុ៎ះឯង ប៉ុន្តែពេលណា ដែលអ្នកទម្លាក់ចុះបាន អ្នកនឹងមានអារម្មណ៍ស្ងប់ និងសប្បាយចិត្ត សំខាន់អ្នកនឹងមើលឃើញរឿងរ៉ាវដែលបានកើតឡើងដោយអព្យាក្រិត ហើយនឹងធ្វើឲ្យបាន ប្រការដាស់តឿនចិត្តទុកជាមេរៀនដ៏មានតម្លៃ។

) មិនមានពាក្យថាយឺតពេលសម្រាប់ការឲ្យអភ័យទេ មិនថាមានរឿងឃ្នើសចិត្ត ជារឿងតូចតាច ឬជារឿងដែលកន្លងមកយូរយារហើយក្ដី  អ្នកគួរនឹងទម្លាក់ចុះ និងឲ្យអភ័យ ពុំដូច្នោះទេ អារម្មណ៍ផ្នែកអវិជ្ជមាននឹងជាប់ដិតដាមនៅក្នុងចិត្ត ហើយអ្នកក៏គ្មានថ្ងៃមានសេចក្ដីសុខបានពិតប្រាកដដែរ៕




No comments:

Post a Comment