Tuesday, May 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៣)


“… រឿងវត្ថុខាងក្រៅ ជារឿងរបស់លោក ជារបស់មិនពិត ល្អមិនពិត បើបុគ្គលណាទៅតោងប្រកាន់មាំថាជារឿងពិតជាមួយរឿងរបស់លោកហើយ បុគ្គលនោះក៏គ្មានថ្ងៃជួបរបស់ពិត នឹងជួបតែរបស់ក្លែងបន្លំ របស់មិនពិតជារឿយៗហ្នឹងឯង…”

បើតាមថេរដីកាមួយឃ្លានេះ បង្ហាញថា អ្វីៗដែលយើងកំពុងគិត កំពុងនិយាយ និងប្រើប្រាស់លើវត្ថុខាងក្រៅ សូម្បីតែរាងកាយមួយនេះ ក៏ជារបស់មិនពិតដែរ បើយើងសំឡឹងមើលឲ្យកាន់តែស៊ីជម្រៅទៅ ព្រោះរាងកាយមួយនេះផ្សំឡើងដោយរូបធម៌ មានរូប និងនាមធម៌មាន វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ប្រកបព្រមដោយធាតុ៤ មានដី ទឹក ភ្លើង និងខ្យល់ រកឲ្យជារបស់ពិតមិនបាន គ្រាន់តែរបស់សន្មតិឡើងប៉ុណ្ណោះ…៕

------------------------------
អប់រំដោយ
លោកឪលី ធម្មធរោ

No comments:

Post a Comment